សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡាន​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​បើក​បំពាន​បំរាម​បំបាក់​ស្ពាន​បាឡេ​នៅ​ផ្លូវ​ជាតិ​លេខ​២

​ឡាន​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​បើក​បំពាន​បំរាម​បំបាក់​ស្ពាន​បាឡេ​នៅ​ផ្លូវ​ជាតិ​លេខ​២

​ខេត្ត​កណ្ដាល ៖ រថយន្ត​ដឹក​ដី​ខ្នាត​យក្ស ដែល​តែ​តែ​បើកបរ​ឆ្លងកាត់​ទីនោះ​ញឹកញាប់​បាន​បំពាន​បើ​កលើ​ស្ពាន​បាឡេ​ដែល​គេ​ហាមឃាត់​នៅ ក្នុងភូមិ​ជ័យជំនះ ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បណ្ដាលឲ្យ​បាក់​ស្រុត​ភ្លាមៗ​តែម្ដង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ។

​លោក វ៉ែន សុវិន ស្នងការរង​ខេត្តកណ្ដាល​ទទួល​ផែន​ចរាចរ បាន​ប្រាប់ថា នៅ​ចំណុច​ស្ពាន​ទ្រុឌទ្រោម​នេះ គេ​បាន​ចាក់​ដី​ពង្វៀង​ស្ពាន​ជិត​នោះដែរ ដើម្បី​ឲ្យ​ឡានធំៗ​បើកបរ​ចៀសវាង​ខ្លាច​បាក់ ប៉ុន្តែ​តៃកុង​ឡាន​មួយ​នេះ មិន​ព្រម​បើក​តាម​កំណត់ បែរជា​មក​បើក​លើ​ស្ពាន​ចាស់​ទៅវិញ ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ពាន​បាក់ស្រុត​ភ្លាមៗ​តែម្ដង​។ លោក​ថា គេ​ពុំ​ទាន់​កំណត់​ច្បាស់លាស់​ថា ឡាន​ដឹក​ដី​នេះ​ជា​របស់​ក្រុមហ៊ុន​ណា​ទេ ប៉ុន្តែ​ដំណឹង​បឋម គឺជា​របស់​ក្រុមហ៊ុន​កូរ៉េ ដែល​កំពុង​ស្ថាបនា ផ្លូវជាតិ​លេខ​២​នេះឯង​។​

​លោក​សំណូមពរ​ពលរដ្ឋ ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​កាត់​ម្ដុំ​នេះ បើសិនជា​អាច​សូម​ផ្អាក មួយរយៈ​សិន ឬ​មួយ​ក៏​ជិះ​វៀង​ផ្លូវ​សិន​ក៏បាន ព្រោះ​ពេល​នេះ ផ្លូវ​កំពុង​កកស្ទះ ខណៈ​ក្រុមការងារ​កំពុង​សង្គ្រោះ​លើ​ករណី​នេះ​។​គួរ​ជម្រាបជូន​ថា ផ្លូវជាតិ​លេខ​២ តំបន់​ភូមិសាស្ត្រ ស្រុក​កណ្ដាលស្ទឹង​នេះ សំបូរ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ដឹក​ទំនិញ​ផ្សេងៗ​ទៀត​សំបូរ​ប្រភេទ​ឡាន​ខ្នាត​ធំៗ​បើកបរ​មាន​ល្បឿន​លឿនៗ​ណាស់ ហើយ​មិន​គោរព​សិទ្ធិ​អទិភាព ឬ​មាន​សីលធម៌ ក្នុង​ការបើកបរ​នោះឡើយ ដែល​បង្ក​ការព្រួយបារម្ភ ដល់​ពលរដ្ឋ​អ្នកធ្វើដំណើរ ខណៈ​គេ​ស្នើ​សុំ​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល គួរ​លៃលក​ចាត់ចែង​ហៅ​ក្រុម​បើក​ឡានធំៗ​ទាំងនោះ មក​អប់រំ ពិនិ​និត្យ​ទឹកនោម និង​បង្រៀនច្បាប់​ចរាចរ​ដល់​ពួកគាត់​ផង ព្រោះ​តៃកុង​ឡាន​ភាគច្រើន បើកបរ​ព្រហើន​ណាស់​អត់​គិត​ដល់​អ្នក​ធ្វើ​ដំណើរ​តាមផ្លូ​ផ្សេងទៀ​នោះទេ ៕

Filed in: ព័ត៌មានជាតិ