សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ប្រា​សាក់ល​ក់​ភាគហ៊ុន​៧០​ភាគរយ​ឲ្យ​ធនាគារ​កូរ៉េ​

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ប្រា​សាក់ល​ក់​ភាគហ៊ុន​៧០​ភាគរយ​ឲ្យ​ធនាគារ​កូរ៉េ​

ភ្នំពេញ ៖​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​បាន​លក់​ភាគហ៊ុន​៧០% ដែលមាន តម្លៃ​ជា​ទឹកប្រាក់ ៦០៣,៤ លាន​ដុល្លារ​អាមេរិក​ធនាគារពាណិជ្ជ​កូរ៉េខាងត្បូង KB Kookmin Bank ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ដ៏​ល្បី​របស់​កូរ៉េ The Korea Herald​នៅ​ថ្ងៃ​ទី​២៦​ធ្នូ​។

​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀតថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទី​១ ដែល​មាន​សិទ្ធិ​ទទួល​ការ​ដាក់​ប្រាក់​បញ្ញើ​ពី​អតិថិជន និង​មាន​ចំណែក​ទីផ្សារ​ជាង ៤០% នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​សាខា​១៧៧ សាខា​។ ធនាគារ​កូរ៉េ​( KB Kookmin) អះអាងថា នឹង​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​ភាគហ៊ុន​នេះ នៅក្នុង​រយៈពេល ៣​ខែ បន្ទាប់​ពី​មាន​ការយល់ព្រម​ពី​អាជ្ញាធរ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​កូរ៉េ​។​

​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អនុញ្ញាត​ឲ្យ​ធនាគារ KB Koomin ពង្រឹង​បណ្ដាញ​អតិថិជន​ធនាគារ​របស់​ខ្លួន​នៅក្នុង​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​ធនាគារ KB Kookmin ដែល​មាន​ប្រតិបត្តិការ​សាខា​ធនាគារ​ចំនួន ៦ នៅ​កម្ពុជា បាន​ទទួល​ការយល់ព្រម​រួចហើយ​នៅ​កម្ពុជា សម្រាប់​ការទិញ​យក​ភាគហ៊ុន​នៅក្នុង​ខែ​ឧសភា​។​

​ធនាគារ KB Kookmin បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ពត៍​មាន​ថា តាម​គម្រោង​របស់​ខ្លួន នឹង​ទិញ​ភាគហ៊ុន​នៅសល់​៣០% ពី​គ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសា​ក់​បន្ថែម​ទៀត ដោយ​យ៉ាងហោច​ណាស់​នឹងត្រូវ​ចាំ ដល់ ២​ឆ្នាំក្រោយ​បន្ទាប់ពី​ប្រតិបត្តិការ​ទិញ​លក់​ដំបូង​នេះ​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មាន​ប្រាក់​ចំណេញ​សុទ្ធ ៧៨,៧​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ កើនឡើង​៣៦,៧% ធៀប​នឹង​ឆ្នាំ​២០១៧ នេះ​បើ​តាម​ការបញ្ជាក់​នៅក្នុង​ឯកសារ​ដែល​ក្រុមហ៊ុន KB Financial Group ៕

Filed in: ព័ត៌មានជាតិ