សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ពេទ្យសត្វ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​គ្នា​ជាមួយ​ក្រុមហ៊ុន ឆៃ​ណា នាំចូល​សត្វ​មាន់​រស់​ពី​ថៃ លើស​ច្បាប់​ក្រសួង​កំណត់​

មេ​ពេទ្យសត្វ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​គ្នា​ជាមួយ​ក្រុមហ៊ុន ឆៃ​ណា នាំចូល​សត្វ​មាន់​រស់​ពី​ថៃ លើស​ច្បាប់​ក្រសួង​កំណត់​

ខេត្ត​ឧត្ដរមានជ័យ ៖ ក្នុង​មួយ​ថ្ងៃៗ មាន​សត្វ​មាន់​រស់ នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​មិនតិច ជាង ១៥​តោន​ទេ​គឺ​ច្រើ​ជាង​ការកំណត់​របស់​ក្រសួង​កសិកម្ម​ដោយ​ក្រុមហ៊ុន ឆៃ​ណា ដែល​គេ​ជឿ​ថា​មិន​បង់ពន្ធ​ឬ​បង់​មិន​គ្រប់ ។

​បើ​យោង​ទៅតាម​ក្រុមអាជីវករ​រកស៊ី​លក់​មាន់ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ មក​ថា មន្ដ្រី​ជំនាញ​ពេទ្យសត្វ បាន​ឃុបឃិត​ជាមួយនឹង​ក្រុមហ៊ុន ឆៃ​ណា នាំចូល​សត្វ​មាន់​រស់ ពី​ប្រទេស​ថៃ ក្នុង​មួយ​ថ្ងៃ ជាង ១៥.០០០​ក្បាល (​មួយ​ម៉ឺន​ប្រាំ​ពាន់​ក្បាល​) ដែល​បើ​តាម​ច្បាប់​អនុញ្ញាតិ​ក្រសួងកសិកម្ម ឲ្យ​នាំចូល ត្រឹមតែ ៣.០០០​ក្បាល (​បី​ពាន់​ក្បាល​) ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ និង​បង់ពន្ធ​ជូន​រដ្ឋ ត្រឹម​តែ​បី​ពាន់​ក្បាល តាម​ច្បាប់​ក្រសួង​កំណត់ ។​

​ក្រុមអាជីវករ​រកស៊ី​លក់​មាន់ បាន​បន្តថា អាជីវកម្ម​នាំ​មាន់​ចូល​ពី​ប្រទេស​ថៃ​តាមរយៈ​ក្រុមហ៊ុន ឆៃ​ណា ក្រៅពី​បង់ពន្ធ​មិន​គ្រប់​ដោយសា​រត្ត​រូ​វ​ជាមួយ​គយ​វា​ក៏​មាន​ពត៍​មាន​ថា​ក្រុមហ៊ុន​អាច​ធ្វើបាន​គឺ ដោយ​ត្រូវ​គ្នា​តាំងពី​ពេទ្យសត្វ​ខេត្ត រហូតដល់​ក្រសួង​កសិកម្ម ក្នុងនោះ​ក៏​វត្ដ​មាន​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​បសុពេទ្យ ផងដែរ ។​

​បញ្ជាក់ សត្វ​មាន់​នាំចូល​ពី​ប្រទេស​ថៃ​ដូចគ្នា​ពី​ខេត្ត​ផ្សេងៗ ត្រូវបាន​ក្រសួង និង​អគ្គនាយកដ្ឋាន​បសុពេទ្យ បង្ក្រាប​គ្មាន​សល់ ចុះ​មូលហេតុ​អ្វី បាន​ជា​ក្រុមហ៊ុន ឆៃ​ណា បង់ពន្ធ​មិន​គ្រប់ កូ​ពី​ច្បាប់ ចែក​គ្នា​ដឹកជញ្ជូន​ទូទាំង​ប្រទេស បែរជា​គ្មាន​វិធានការ​បង្ក្រាប​ទៅវិញ​? ។​

​ពលរដ្ឋ​រស់នៅ​ក្រុង​សំរោង បានបញ្ជាក់​ថា ពីមុន​ពួកគាត់​រកស៊ី​ដឹក​មាន់​បន្តិចបន្តួច បាន​ដោយ​រលូន តែ​ពេល​នោះ ត្រូវបាន​ក្រុមហ៊ុន ឆៃ​ណា ដេញ​ថ្លៃផ្ដាច់មុខ ក្រុមហ៊ុន​បាន​បង្ខំ និង​តម្រូវឲ្យ​ពួកគាត់​បង់​ប្រាក់​ក្នុង​មួយតា​ការ ២​ម៉ឺន​រៀល ធ្វើឲ្យ​ពួកគាត់​មិន​អាច​រកស៊ី​បាន​។​ជុំវិញ​ករណី​ខាងលើ ក្រុមការងារ មិន​អាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក តាញ់ បុត្តា មេ​ពេទ្យសត្វ​ខេត្តឧត្ដរមានជ័យ​ទូ​សព្ទ័​ចូល​ចុច​ជាប់រវល់ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖ ក្នុង​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​ថ្មី​មួយទៀត នោះ​គឺ​ការផ្អាក​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ទុក​តែ​ការនាំ​ចូល​ពី វៀតណាម​នោះ បាន​បង្ក​ឲ្យ​ក្រុមអាជីវករ ដែល​ធ្លាប់​រកស៊ី​នាំ​សត្វ​បក្សី (​មាន់​) រស់​ពី​ប្រទេស​ថៃ​រាប់សិប​ឆ្នាំ បាន​ជួប​ការលំបាក និង​ជា​ពិសេស​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​ត​គ្នា ទាំង​អ្នក​នាំចូល និង​អ្នក​ទទួល​ទិញ​យក​ទៅ​លក់​បន្ដ​ឲ្យ​អ្នក​បរិភោគ​។​

​ចំណាត់ការ​ថ្មី​មួយ​នេះ​របស់​ក្រសួង​កសិកម្ម បាន​ធ្វើឡើង​ក្រោម​ហេតុផល​ថា តម្រូវការ​ជាក់ស្ដែង នៃ​ការ​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេសជិតខាង មាន​ការកើនឡើង​យ៉ាង​គំហុក លើស​ពី​តម្រូវការ​ក្នុងស្រុក និង​ហេតុផល​មួយទៀត​នោះ គឺ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹមសត្វ​មាន់ និង​សត្វ​បក្សី​ផ្សេងទៀត​នៅ​ក្នុងស្រុក​ផង​ដែរ​។​ប៉ុន្តែ​បើ​តាម​សេចក្តីរាយការណ៍​ខាងលើ​ដោយសារ​ប្រយោជន៍​គឺ​គ្មាន​អ្នក​ស្តាប់​ឡើយ​៕

Filed in: ព័ត៌មានជាតិ