សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលាក្រុង​ប្រកាស​ធានា​សន្តិសុខ​ពេល​បុណ្យ​ណូអែល​និង​ឆ្លង​ឆ្នាំ​សកល​

​សាលាក្រុង​ប្រកាស​ធានា​សន្តិសុខ​ពេល​បុណ្យ​ណូអែល​និង​ឆ្លង​ឆ្នាំ​សកល​

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ដាក់ចេញ​ផែនការ​ពង្រឹង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នា​ថ្ងៃ​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៩ ចូលឆ្នាំ​២០២០ ។

​ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ មាន​ការចូលរួម​ពី លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ព្រមទាំង​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ថា បុណ្យ​គ្រីស​ស្មាស និង​ចូល​ឆ្នាំ​សកល នឹង​ឈាន​ចូល​មក​ដល់ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ទៅលើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់​ឱកាស ឲ្យ​ពួកគាត់​សប្បាយរីករាយ​។​

“​ដូច្នេះ​ទេ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ គឺ​ការរក្សា​ឲ្យបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយ​ការសម្រួល បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍ ខណៈ​ប្រជាពលរដ្ឋ នឹងចូលរួម​សប្បាយរីករាយ ក្នុង​ពិធីបុណ្យ​នេះ​” ។ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ដែរ​ថា ការបង្ក្រាប​ល្បែងស៊ីសង និង​គ្រឿងញៀន​ជា​បញ្ហា​ដ៏​ធំ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​បង្ក្រាប​ឲ្យខាងតែបាន ព្រោះ​បញ្ហា​នេះ ជាដើម​ចម បង្ក​ឲ្យមាន​អសន្តិសុខ​ក្នុងសង្គម ដែល​ត្រូវ​រួមគ្នា​ដើម្បី​បង្ក្រាប ដូច​ជា​ល្បែង ជល​មាន់​តាម​អន​ឡាញ និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត ។​សម្រាប់​បញ្ហា​គ្រឿងញៀន លោកស្នងការ​បញ្ជាក់ថា ខែវិច្ឆិកា បង្ក្រាប​បាន​ចំនួន​១៨៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣៣៩​នាក់ ។​

​តែ លោក ស ថេត នៅ​តែ​បញ្ជាក់​ថា ទីតាំង​ធំៗ​មួយចំនួន​មិន​ប្រាកដថា មិន​មាន​ការធ្វើ​ចរាច​រ​គ្រឿងញៀន​នោះ​ទេ ដោយសារ​ពេលនេះ តាម​ក្លឹប​ធំៗ ពួកគេ​ធ្វើ​សកម្មភាព ហាក់​មាន​ភាព​វៃឆ្លាត​ជាង​មុន ធ្វើ​ឲ្យ​ពិបាក​រក​វត្ថុតាង ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​នៅតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឈាន​ទៅ បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព ៕

Filed in: ព័ត៌មានជាតិ