សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ព្រុំដែន​ទឹក​ម្នាក់​បាញ់​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​របួសធ្ងន់ ដោយ​ចោទ​ថា​លួច​ទ្រព្យសម្បត្តិ​?

​នគរបាល​ព្រុំដែន​ទឹក​ម្នាក់​បាញ់​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​របួសធ្ងន់ ដោយ​ចោទ​ថា​លួច​ទ្រព្យសម្បត្តិ​?

ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន ២​នាក់ ត្រូវបាន​នគរបាល​ព្រុំដែន​ទឹក​បាញ់ឲ្យ​ស្លាប់​មួ​យ​និង​រងរបួស​នៅក្នុង​ផ្ទះ​ដោយ​ចោទ​ថា​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​០៣ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​កាលពី​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​។

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹង​ថា​ករណី​ជនជាតិ​ចិន​២​នាក់​ចូល​ទៅ​គាស់​ទូរ​ដែក​បម្រុង​យកប្រាក់ ហើយ​ក្នុង​ពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព ម្ចាស់ផ្ទះ​ដែល​ជា​មន្ត្រី​នគរបាល​ព្រំដែន​ទឹក ចូល​ទៅ​ទាន់​។​

​ខណៈនោះ ក្រុម​ជនសង្ស័យ​បាន​ប្រើ​ដែក​គាស់​២​ដើម វាយ​ទៅលើ​ជនរងគ្រោះ ប៉ុន្តែ​ភ្លាមនោះ​ម្ចាស់ផ្ទះ​ជា​មន្ត្រី​នគរបាល​ព្រំដែន​ទឹក ដែល​មាន​អាវុធ​ក្នុង​ដៃ បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បាញ់ ទៅលើ​ក្រុម​ជនសង្ស័យ​ក្រោម​ហេតុផល​ថា​ការពារ​ខ្លួន បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ បច្ចុប្បន្ន​កំពុង​សង្គ្រោះ​គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​)​។​

​សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់ផ្ទះ​ឈ្មោះ លី ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​ព្រំដែន​ជើង​ទឹក​។ បច្ចុប្បន្ននេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​សាវតា​ជនជាតិ​ចិន​ទាំង​២​នាក់ នៅឡើយ និង​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​បន្តរ​តាម​នីតិវិធី​។​ទោះជា​យ៉ាងណា​គេ​នៅ​មិន​ច្បាស់​ថា​អំពើរ​ឃាតកម្ម​បាញ់ប្រហា​បែបនេះ​ជា​សកម្មភាព​សម្លាប់​ចោរ​មែន​ឬក៏​ជា​ការបាញ់​ដោយសារ​ទំនាស់​រួច​ចោទ​ថា​គាស់​ទូដែក​តែម្តង​ទៅ​នោះ​ឡើយ ៕

Filed in: ព័ត៌មានជាតិ