សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​វិនិយោគ​ជប៉ុន​៤៣​ក្រុមហ៊ុន​ហើយ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​វិនិយោគ​ជប៉ុន​៤៣​ក្រុមហ៊ុន​ហើយ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ការ សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម (Logistics Center) របស់​ក្រុមហ៊ុន NIPPON EXPRESS (CAMBODIA)​ត្រូវបាន​ប្រកាស​ដាក់ឲ្យ​ដំណើរការ​ដោយលោក​មេគយស្រុក​ខ្មែរ​។​

​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹង​ថា​ថា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចំនួន​៤៣​ក្រុមហ៊ុន បាន និង​កំពុង​ដើរតួនាទី ឈាន​មុខ​គេ​ក្នុង​ការផលិត និង​នាំចេញ​។​«​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​វិនិយោគ​ជប៉ុន​ចំនួន​៤៣​ក្រុមហ៊ុន បាន​និង​កំពុង​ដើរ​តួនាទី​ឈាន​មុខ​គេ ក្នុង​ការផលិត និង​នាំចេញ​នូវ​ផលិតផល​អាហារ​, សំលៀក​បំពាក់​, ស្បែកជើង​, បង្គំ​ខ្សែភ្លើង​, ភាត​បំណែក​គ្រឿង​រថយន្ត និង​គ្រឿង​អេឡិចត្រូនិច​ជាដើម -​ល​-»​។​

​លោក គុណ ញឹម បានឲ្យដឹង​ទៀតថា ការវិនិយោគ​របស់​ធុរជន​ជប៉ុន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ចូលរួមចំណែក​ក្នុង​ទំហំ​ពាណិជ្ជកម្ម រវាង​ជប៉ុន​និង​កម្ពុជា ជាង​១៥៥​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ និង​ជាង​១៨៣​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ កន្លងទៅ​នេះ​ដោយ​មាន​កំណើន​ប្រមាណ​ជា​១៧%​។​

​ការបើក​ឲ្យ​ដំណើរការ សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ គឺ​ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​, ដោយ​មាន​ការគាំទ្រ​ពី​អង្គការ JICA កំពុង​រៀបចំ​នូវ​ផែនការមេ​ថ្នាក់ជាតិ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ជាតិ និង​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​។​

​លោក គុណ ញឹម​វាយតម្លៃថា សន្និធិ​គយ​បណ្តោះអាសន្ន និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ នឹង​ដើរតួនាទី​សំខាន់ ក្នុង​ការតភ្ជាប់​ខ្សែច្រវ៉ាក់​ផ្គត់ផ្គង់​វិនិយោគ សេវាកម្ម និង​ពាណិជ្ជកម្ម ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ តំបន់ និង​អន្តរជាតិ​។​ផែស្ងួត មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន ឈ្មោះ នី​ប​ផន អេច​ប្រេ​ស (​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី -NIPPON EXPRESS (CAMBODIA) CO., LTD. មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ពិធី​សម្ពោធ​នេះ ធ្វើឡើង​ក្រោម​អធិបតី​ក្រោម​អធិបតី ឯកឧត្តម គុណ ញឹម ទទួក​បន្ទុកអគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ , ឯកឧត្តម មី​កាមិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) អគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹនាំ​ក្រុមហ៊ុន និង​អ្នកជំនួញ​ជប៉ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប ៕

 

Filed in: ព័ត៌មានជាតិ