សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​នាយ​ចឺម​មាន​មនុស្ស​សំខាន់ៗ​ចេញមុខ​ការពារ​ជនបង្ក​បណ្តើៗ​ហើយ​ចាំ​មើល​ឃុំ​បាន​ប៉ុន្មាន​ថ្ងៃ​!

រឿង​នាយ​ចឺម​មាន​មនុស្ស​សំខាន់ៗ​ចេញមុខ​ការពារ​ជនបង្ក​បណ្តើៗ​ហើយ​ចាំ​មើល​ឃុំ​បាន​ប៉ុន្មាន​ថ្ងៃ​!

ភ្នំពេញ ៖ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​បាន​ខ្នះខ្នែង​ជួយ​នាយ​ចឺម​រហូតមក ក្រោយ​ពី​រង​នូវ​អំពើហិង្សា​ពី​អតីត​កីឡាបាល់ទាត់​ក្រសួង​ការពារ​ជាតិ​នោះ បាន រក​មេធាវី​ជូន​នាយ​ចឺម​រួចរាល់​ហើយ​បន្ទាប់​ពី​បាន​ទំលាយ​ថា​មាន​អ្នកធំ​មាន​អំណាច​អន្តរាគមន៍​ជួយ​ជនបង្ក​។

​ជាក់ស្តែង​ថ្មីៗ​នេះ​ដែរ​បន្ទាប់​ពី​លោក​ផែង​វណ្ណៈ​សកម្មជន​ហ្វេ​ស​ប៊ុកល្បី​ចេញសា​អំពាវនា​ឲ្យ​បន្ធូបន្ថយ​ការចោទប្រកាន់មក​លោកឧ​ត្ត​មេនី​យ៍ ហ៊ុន ជា បាន​ផ្ដាំ​តាម​ហ្វេ​សប៊ុក​ទៅនាយ​ចឺម​តារា​ប្រុស​ល្បីឈ្មោះ​រូប​នេះ​ថា ឈប់​បាន​ឈប់​ទៅ តែ បើ​ចង់បាន​ស្រួល ហើយ​បាន​លុយ​ទៀត ធ្វើទៅ​?​។​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ជា ស​សេ​រថា​«​បើ​ខ្ញុំ​មិនមែន​ជា​តារា​ល្បី ហើយ​ខ្ញុំ​ញ៉ែ​សង្សារ​គេ​ហើយ​សង្សារ​គេ​វ៉ៃ​តើ​គាំទ្រ​ខ្ញុំ​ទេ ? ឈប់​បាន​ឈប់​ទៅ អា​ចឺម អើយ​ទឹក​ស្រែ​ទឹក​ម៉ាស៊ីន​ក៏​ដូច​តែ​គ្នា​ទេ យល់ គេ​ក៏​មាន​ឈ្មោះ​ល្បី​ខាង​កីឡា​ដែ តើ យល់​ពី​គ្នា​និយាយ​គ្នា​បញ្ចប់រឿង គឺ​ល្អ តែបើ​ចង់​បាន​ស្រួល​ហើយ​បាន​លុយ​ទៀត​ធ្វើទៅ​»​។​ក្រោយមក​ទើប​លោក​ហ៊ុន​ជា​រំលឹក​រឿង​សមត្តកិច្ច​រង​របួស​កាលពី​ឆ្ន​២០០៨​ថា​មិន​មាន​អ្នក​ជួយ​ដូច​តារា​ល្បី​ឆ្ន​២០១៩​។​

​ឯ​លោក​សាន ប៊ុនធឿន ដែល​គេ​ឲ្យ​រហស្សនាម​ថា លោក​ចាងហ្វាង​ABC​ផង​នោះ​ក៏បាន ចេញ​វីដេអូ​វែង​អន្លាយ​មួយ ដោយ​រៀបរាប់​បង្អាប់​កិត្តិយស​ពនាយ ចឺម​រឿង ញ៉ែ​សង្សារ​គេ និង​អត្តចរិត​របស់​អតីត​កីឡា​ល្បីឈ្មោះ ដែល​វាយ​នាយ​ចឺម​ផងដែរ​។ ជាមួយ​និង​វីដេអូ​លោក​ស៊ាន ប៊ុនធឿន ពន្លះ​នាយ​ចឺម Admin ផេ​ក​Ra Sabay​បាន​លើកឡើង​ថា «​សួរថា ប្រុស​ណា​ទប់ចិត្ត​បាន​ម៉ោង​៣​យប់​ឆា​តទៅ​ហៅ​ប្រពន្ធ​គេ​អោយ​មក​ដេក​ជាមួយ​? ក្អួត​ឈាម​ដាក់​ឡើង​ចុកៗ​សាន ប៊ុនធឿន ចេញមុខ​ព្រលះ​នាយ​ចឺម​ត្រូវ​គេ​វ៉ៃ​ដាក់​ចំៗ​កប់ៗ​មិន​លំអៀង​,​។​

​កំហុស​ប្អូន​លី​ទី​មាន​តែ​ពីរ​ទេ ទី​មួយ​ស្រលាញ់​ស្រី​ខុស ទី​ពីរ​គឺ​មិន​ចេះ​ទប់​កំហឹង​មិន​បាន​គិត​វែងឆ្ងាយ​តាម​ភាសា​ក្មេង សូម​តុលាការ​គិត​ឡើងវិញ​គួរ​សម្រាលទោស​ប្អូន​អោយ​តិច​បំផុត​ផង​ព្រោះ​ដើមហេតុ​មក​ពី​នាយ​ជឺ​ម​និង​ស្រី​ជ្រើម​ម្នាក់​នុង​ដែរ អាង​តែ​ឆាត​ហៅ​ស្រី​គេ​មក​ដេក​ជាមួយ​អត់​មានទោស​ចែង​ក្នុង​ច្បាប់​។ អាណិត​លី​ទី​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់​មក​ខូចអនាគត​ដោយសារ​វៃ​មនុស្ស​អាវាសែ​ដើ​រញ៉ែ​សង្សារ​គេ​ញ៉ែ​ប្រពន្ធ​គេ​តា​ពា​សចឹង​សួរ​ថា​សមឬ​អត់​? កុំ​ឃើញ​គេ​តារា​ល្បី​ផ្កាប់មុខ​នឹង​តារា​ពេក​ចេះ​យក​ខួរ​គិត​ផង​ណា​បាទ បងប្អូន​ណា​បាទ Media Clips Service»​។​

​ងាក​មក​មើល​តារាចម្រៀង​នាយ​ចឺម ឯណោះ​វិញ ពេលនេះ បាន​មកដល់​ស្រុកកំណើត​របស់​ខ្លួន​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ​ហើយ ជាមួយនឹង​ការ​ទទួល​រង់ចាំ​ពី​ក្រុម​គ្រួសារ​។ ក្នុងនោះដែរ ក្រុមគ្រួសារ​គ្រាន់តែ​ឃើញ​នាយ ចឺម មក​ដល់​ភ្លាម ម្នាក់ៗ​បាន​សម្ដែង​ការ​អាណិត​នាយ ជាមួយនឹង​សម្រែក​ទ្រហោយំ​ជាខ្លាំង ជាពិសេស គឺ​យាយ​របស់​នាយ​ចឺម​តែម្ដង​។​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​រូប​នេះ បាន​បញ្ជាក់​ពី​ស្ថានភាព​របស់​ខ្លួន​ភ្ជាប់​ជាមួយ​វីដេអូ​ថា «​ជម្រាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នៅពេល​នេះ​អាយ​ដល​បាន​ធូរស្រាល​បន្តិច​ហើយ អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ខ្វល់ខ្វាយ​បារម្ភ និង​បាន​សួរសុខទុក្ខ​អរគុណ​ខ្លាំងណាស់​»​។​ទាក់ទង​រឿង​រក​មេធាវី​វិញ​លោក​ហេង ឡុង ប្រធាន សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បានប្រកាស ថា «​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​ផ្ដល់​មេធាវី​ជូន​នាយ​ចឺម​រួចរាល់​ហើយ នា​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ​។ សូម​គោរព​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ជា​ពិសេស​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​គួរបញ្ជាក់​ថា គួរ​រំលឹក​ផងដែរ​ថា ៖ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​ហិង្សា​មួយ​កើតឡើង​នៅ​ចំណុច​ហាង​ម៉ាស្សា​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បង្កឡើង​ដោយ ឈ្មោះ ង៉ែត លី​ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អតីត​កីឡាបាល់ទាត់​នៅ​ក្លឹប​បឹងកេត រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​ឈឺ​ប្រវែង​០,៥​ម៉ែត្រ វាយ​ទៅលើ​យុវជន​ម្នាក់​ឈ្មោះ សុខ មេសា (​ហៅ​នាយ​ចឺម​) ជា​តារាចម្រៀង រស់នៅ​ភូមិ​ត្រាច​កោះ ឃុំ​មហាឫស្សី ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ បណ្តាលឲ្យ​មាន​រងរបួ​ស​ត្រង់​កំភួនដៃ​ទាំងសងខាង និង​បែក​ក្បាល​ចំនួន​៥​ថ្នេរ (​ធ្ងន់ធ្ងរ​) ព្រម​ទាំង​បែក​ទូរស័ព្ទ ម៉ាក​អាយ​ហ្វូន​អិ​ច មួយគ្រឿង​(​ខូច​ទាំង​ស្រុង​) ដែល​គេ​សង្ស័យថា ករណី​ប្រច័ណ្ឌ​(​ដណ្តើម​ស្រី​ស្នេហ៍​)​។​

​រឿង​នាយ​ចឺម​លេង​ហ្វេ​សប៊ុក​ញ៉ែ​សង្សារ​យុវជន​ង៉ែត​លី​ទី​កីឡាបាល់ទាត់​ក​វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រុស​និង​ស្រី​សម័យ​ហ្វេ​សប៊ុក​តែ​ការប្រើ​ហឹង្សារ​ដោះស្រាយម​ញ្ហា​គឺជា​រឿង​ខុសច្បាប់​ដែល​មិន​ត្រូវ​ឲ្យ​កើតមានឡើយ​។ មហាជន​ចាំ​មើល​ថា​តើ​តុលារ​ការឃុំខ្លួន​ជន​បង្ក​បាន​ប៉ុន្មាន​ថ្ងៃ​ដែរ​?៕

Filed in: ព័ត៌មានជាតិ