សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណីយ៍​ថៅកែ​កា​រ៉ាស់ PTT​វាយ​គ្រូបង្រៀន​ចោទ​ថា​លួច​ចូល​បន្ទប់ទឹក​ស្រីៗ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​

​ករណីយ៍​ថៅកែ​កា​រ៉ាស់ PTT​វាយ​គ្រូបង្រៀន​ចោទ​ថា​លួច​ចូល​បន្ទប់ទឹក​ស្រីៗ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​

ភ្នំពេញ​ ៖​ ករណីយ៍​ហឹង្សា​នេះ​បានកើត​កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ស្ថានីយ៍​លក់​ប្រេង​ភី​ធី​ធី​ចំណុច​គួ​ស្រូវ​បុរស​ម្នាក់​ត្រូវ​ថៅកែ​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក​ចាន់​សារុន​តំណាងរាស្ត្រ​ខេត្ត​តាកែវ​និង​សន្តិសុខ​វាយ​ធ្វើបាប​យ៉ាងឃោ​ឃៅ​។

​យោងតាម ហ្វេ​ស ប៊ុក​ឈ្មោះ​វិធូរៈ​សារុន​( Vithourak Sarun) ដែល​ជា​ថៅកែ​ហាង​សាំង​បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញ​ពី​បុរស​រងគ្រោះ​(​ក្រោយមក​គេ​ដឹងថា​ជា​គ្រូបង្រៀន​) ដោយ​បាន​ចោទប្រកាន់​ថា បាន​មក​អុក ឡុ ក ចូល​ក្នុង​បន្ទ ប់​ទឹ ក​ស្រីៗ​លួ ច​មើ ល ប្រដា ប់ ភេ ទ របស់​ស្រីៗ ពេល​ដែរ​ពួកគេ​កំពុង​អង្គុយ នោម​នៅក្នុង​បន្ទប់ទឹក​ថា​ជា​មនុស្ស​រោគ​ចិត្ត​រហូត​ឈាន​ទៅដល់​ថ្នាក់​ប្រើប្រាស់​អំពើហិង្សាៃ​វ​បែ កមុខ​ឈាម​ស្រោច​ពេញ​ខ្លួ ន ។​

​បន្ទាប់​មក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បុរស​រងគ្រោះ​ខាងលើ ដែល​មា ន​ហ្វេ​សប៊ុក​ឈ្មោះ​អែម​សេរីរត្ន័​( Em Sereyrath MA) ធ្វើ​ការបកស្រាយ និង​ច្រានចោល​រាល់​ការចោទប្រកាន់​ខាងលើ​នេះ ថា​មិន​ពិត​ដូច​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នោះ បាន​លើកឡើង​នោះ​ឡើយ​គឺ​គេ​គ្រាន់​តែ​ដើរ​ចូល​ច្រឡំ​បន្ទប់ទឹក​មិន​បាន​ថតរូប​ឬ​ធ្វើ​សកម្មភាព​អ្វី​នោះឡើយ​។​តែ​ថៅកែ​និង​ក្រុន​សន្តិសុខ​មិន​ស្តាប់​ការពន្យល់​របស់​លោ​កឡើ​យ​។​តែ​លោក​មិន​បាន​ប្តឹងផ្តល់​អ្វី​ដែរ​គ្រាន់តែ​សុំ​ឲ្យ​រក​យុត្តិធម៍​ឲ្យ​លោក​តែ​ប៉ុណ្ណោះ​។​

​ដោយ​មាន​បញ្ជា​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​តុល​កា​រាជធានីឲ្យ​ស្រាវជ្រា​វនា​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​បន្ទាប់ពី​សមត្ថកិច្ច​បាន​បញ្ចប់​ការសួរនាំ​ភាគី​ទាំងពី​នៅ​អធិការដ្ឋាន​ខណ្ឌ ពាក់ ព័ន្ធ​ការប្រើ ប្រា​ស់អំ ពើ​ហិ ង្សា​យ៉ាង​ធ្ងន់ ធ្ង​រ​ទៅលើ​គ្រូបង្រៀន​ខាងលើនេះ​រួចមក សមត្ថកិច្ច​បាន​ធ្វើ​ការឃា ត់ ខ្លួ ន ឈ្មោះ​សារុន វិថុ​រ៉ាក់ ថៅកែ ស្ថានីយ៍​ប្រេង PTT ជិត​រង្វង់​មូល កួរស្រូវ ក្នុង​សង្កាត់ ព្រែកកំពឹស​ខណ្ឌ​ដង្កោ​តាម​បញ្ជា​របស់​លោក កែវ សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​នេះ​ហើយ​។

​ឯ​គ្រូបង្រៀន​ដែលជា​ជនរងគ្រោះ​នោះ​ក៏​ត្រូវបាន​ដោះ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ដោយសារ​មិន​មាន​ភស្តុតាង​ដាក់បន្ទុក​ចោទប្រកាន់​ដូច​ឈ្មោះ​សារុន វិថុ​រ៉ាក់ ថៅកែ ស្ថានីយ៍​ប្រេង PTT ដែល​មាន​ភស្តុតាង​ការប្រើ​ហឹង្សារ​។​

 

Filed in: ព័ត៌មានជាតិ