សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ម្ចាស់​ហាង​តន្ត្រី​សំណាង​ដា​ណេ​ដែល​អធិការរង​ស្ទាវ​បាញ់​ព្រោះ​ខឹង​ក្រ​យក​ម្ហូប​ឲ្យ​ច្រះច្រំ​ស្លាប់​ហើយ​!

​ស្ត្រី​ម្ចាស់​ហាង​តន្ត្រី​សំណាង​ដា​ណេ​ដែល​អធិការរង​ស្ទាវ​បាញ់​ព្រោះ​ខឹង​ក្រ​យក​ម្ហូប​ឲ្យ​ច្រះច្រំ​ស្លាប់​ហើយ​!

ស្វាយរៀង ៖ ស្រី​ស្អាត​ម្ចាស​ហាង​«​តន្ត្រី​សំណាង​ដា​ណេ​» ដែល​ត្រូវ​អធិការរង​ស្ទាវ​ក្រុង​បាវិត បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២០​ធ្នូ​ដោយសារ​ថា​ធើ​ម្ហូប​ឲ្យ​ច្រះច្រំ​យូ​នោះ បាន​ស្លាប់​ហើយ​នៅ​ថ្ងៃទី​២១​ធ្នូ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ ឃាតក​ដែល​ជា​អធិការរង ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃនេះ​២១ ធ្នូ ២០១៩ តាម​នីតិវិធី​។

​ឃាតក​ជា​អធិការរង​ក្រុង​បាវិត​ឈ្មោះ កែវ ចិ​ត្រា អាយុ​ជិត​៣០​ឆ្នាំ ត្រូវជា​កូន​ប្រុស​បង្កើត​អធិការ​នគរបាល​ក្រុង​បាវិត លោក កែវ គង់​ត្រូវបាន​គេ​រាយការណ៍​ថា​៖​កាលពី​យប់​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ​២០១៩ បាន​ដក​កាំភ្លើង​បាញ់​ចំនួន ២​គ្រាប់ ដោយ​មួយ​គ្រាប់​បាញ់​ឡើង​លើ និង​មួយ​គ្រាប់​ទៀត​បាញ់​ចំ​ស្ត្រី​ជា​ម្ចាស់​ហាង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​វៀតណាម​។ ករណី​នេះ​បាន​កើតឡើង​នៅក្នុង​ហាង​ភោជនីយដ្ឋាន តន្ត្រី​សំណាង​អាណេ ក្នុង​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​សមត្តកិច្ច​ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការបាញ់ប្រហា​រ​នេះ ដោយសារ​ជនដៃដល់​ខឹង​ម្ចាស់​ហាង​យក​ម្ហូប​មក​ឲ្យ​ស៊ីយឺត​ពេក​។ ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ សឿន ដា​ណេ វ័យ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​បាន មក​រកស៊ី​នៅ​ក្រុង​បាវិត​។​

​ជនសង្ស័យ​ជា​អធិការរង​នគរបាល​រូបនេះ ទើបតែ​ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​កន្លងមក​បាន​តែ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ទេ​។ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ក៏​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន លួច​បង្ហើប​ថា ម្នាក់ៗ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​អធិការ​ក្រុង កែវ គង់ នោះឡើយ ប៉ុន្តែ​មិន​ហ៊ាន​ប្តឹង​មក​ថ្នាក់លើ​ចេះ​តែ​ទ្រាំ​ទៅ ខណៈ​គ្រួសារនិយម កូន​អធិការរង ឪពុក​អធិការ ហើយ​មាន​រឿងអាស្រូវ​ច្រើន​។​ជនសង្ស័យ​ជា​ឃាតក នេះ ត្រូវបាន​អ្នកក្រុង​បាវិត​មួយចំនួន ស្គាល់​ថា ជា​មនុស្ស​មាន​ច​រឹក​មិនល្អ និង​ធ្លាប់​ជា​ក្មេង​ទំនើង ស្រាប់តែ​មាន​សំណាង​បាន​ធ្វើ​ជា​អធិការរង​នគរបាល​ក្រុង ក្រោម​ការជួយ​ជ្រោមជ្រែង​ពី​ឪពុក របស់ខ្លួន​។​

​បើតាម​បុគ្គលិក​បម្រើ​ការងារ​ហាង​តន្ត្រី​សំណាង​ដា​ណេ បានឲ្យដឹងថា​៖ នៅ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់ បាន​ចូលមក​ក្នុង​ហាង​នៅ​កញ្ចុះ​លេខ​៦៦៦៦ ហើយ​កម្ម៉​ង់​មី​ស្រុះ​មួយ​ចាន បន្ទាប់មក​ទៀត​បាន​ប្រាប់​បុគ្គលិក ឲ្យ​ហៅ​ម្ចាស់​ហាង​មកជួប ស្រាប់តែ​បុរស​នោះ​បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​មួយ​គ្រាប់​ទៀត​បាញ់សម្លាប់ តម្រង់​ក្បាល​ស្ត្រី​រងគ្រោះ​តែម្តង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​សាច់ញាតិ និង​ភ្ញៀវ​ជួយ​លើក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​រួច បុរស​ដែល​ឃាតក បាន​ដើរចេញ​ពី​ហាង​គេចខ្លួនបាត់ តែ​ត្រូវបាន​ឃាត់ខ្លួន​បាន​វិញ​។​

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម