សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាំ​ក្រុម​អ្នកព័ត៌មាន​ទស្សនកិច្ច​នៅ​ចំការ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នាំចេញ​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាំ​ក្រុម​អ្នកព័ត៌មាន​ទស្សនកិច្ច​នៅ​ចំការ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​នាំចេញ​

ភ្នំពេញ​៖ លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុម​អ្នកព័ត៌មាន​មកពី​តាម​ស្ថាប័ន​នានា ចុះ​ទស្សនកិច្ច​នៅ​ចំការ​ស្វាយ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ស្ថិតនៅក្នុង​ខេត្ត​កំពង់ស្ពឺ​។

​លោក ផៃ ស៊ីផា​ន ឱ្យដឹង​ថា​គោលបំណង​នៃ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកព័ត៌មាន​មកកាន់​ចំការ​ស្វាយ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលាយ​បន្ថែមទៀត ពី​សក្តានុពល​វិនិយោគ​នៃ​ដំណាំ​ស្វាយ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​ប្រភពី​ក្រសួង​កសិកម្ម​បានឱ្យដឹ​ង​ថា នៅ​កម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​ជាង ១០​ម៉ឺន​ហិកតា​។ ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​ច្រើន​ជាង​គេ​មាន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ បាត់ដំបង កំពត និង​បន្ទាយមានជ័យ​។ លោក យឹម ណន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ខេត្ត​កំពង់ស្ពឺ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​ជិត ៥​ម៉ឺន​ហិកតា តែ​ផ្ទៃដី​ដែល​ប្រមូល​ផល​ស្វាយបាន​ជិត ៤​ម៉ឺន​ហិកតា ស្មើនឹង ៩​លាន​ដើម​។ ក្នុង​ខេត្ត​កំពង់ស្ពឺ​នេះ ផ្ទៃដី​ដែល​ដាំ​ដុះ​ស្វាយ​បាន​ល្អ​នោះ មាន​នៅក្នុង​ស្រុក​ភ្នំស្រួច ឱ​រ៉ា​ល់ ថ្ពង និង​បសេដ្ឋ​។ លោក​ប្រធាន​មន្ទីរ​បាន​ឱ្យដឹង​ដែរ​ថា ខេត្ត​កំពង់ស្ពឺ មាន​រោងចក្រ​សម្រាប់​កែច្នៃ​ផ្លែស្វាយ​ចំនួន​៤ និង​រោងចក្រ​សម្រាប់​វេច​ខ្ចប់​ផ្លែស្វាយ​ចំនួន​១​។​

​លោក យឹម ណន ប្រធាន​មន្ទីរ​កសិកម្ម បាន​រៀបរាប់​ពី​ការងារ​មួយចំនួន​ដែល​មន្ទីរ​បាន​ជួយ​អន្តរាគមន៍​ទៅ​ដល់​អ្នក​ដាំ​ដុះ​ស្វាយ មាន​ដូចជា​ការជួយ​រៀបចំ​ជ្រើសរើស​ពូជ ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ជាដើម​។ បើ​ទោះបីជា​យ៉ាងណា​មន្ទីរ​កសិកម្ម​ជួប​បញ្ហា​ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​នៅពេល​ពួកគាត់​ជួប​បញ្ហា ដោយសារ​មន្ត្រី​នៅ​មន្ទីរ​មាន​ចំនួន​តិច​។​

​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​លើក​បង្ហាញ​ពី​សកម្មភាព​មួយចំនួន​របស់​ខ្លួន ដូចជា​ការចុះ​ទៅ​ពន្យល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​គុណភាព​ផ្លែស្វាយ​ដែល​ជា​ការកំណត់​របស់​ទីផ្សារ​ក្រៅប្រទេស​ជាដើម​។ តែ​បើ​ទោះបីជា​យ៉ាងណា​តាម​ការរៀបរាប់​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម គឺ​នៅ​មាន​ភាព​ចន្លោះប្រហោង និង​ខ្វះ​ទំនួល​ខុស​ត្រូវ​មួយចំនួន​លើ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការជួយ​សម្រួល​ដល់​ការលក់ដូរ​ស្វាយ​របស់​ប្រជាពលរដ្ឋ​។​តំណាង​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បានឱ្យដឹងថា ដើម្បី​ជួយ​ដល់​ផលិតកម្ម​ស្វាយ​ខ្លួន​បាន​ចុះ​ធ្វើ​ការងារ​មួយចំនួន ជា​ពិសេស​ពាក់ព័ន្ធ​ការត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​ទឹក​ដែល​ទាញ​យក​ទៅ​ប្រើប្រាស់​សម្រាប់​លាង​ស្វាយ​។​

​ដោយឡែក​ផ្នែក​អ្នក​ដាំ​ដុះ​ស្វាយ​វិញ បើទោះបី​ថា​បច្ចុប្បន្ន​ផ្លែស្វាយ​របស់​ពួកគេ​មិន​ជួប​បញ្ហា​ទីផ្សារ​យ៉ាងណាក្តី តែ​ក៏​នៅ​ប្រឈម​បញ្ហា​មួយចំនួន​ផងដែរ ដូចជា​ខ្វះ​ចំណេះដឹង​លើ​ការដាំដុះ​ស្វាយ កង្វះ​កម្លាំង​ពលកម្ម កង្វះ​ដើមទុន ការពិបាក​រក​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រឈម​នឹង​គ្រោះធម្មជាតិ និង​សត្វល្អិត​ជាដើម​។​
​លោក អ៉ិន ឆាយ​វ៉ាន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ ដែល​មាន​សមាជិក​ប្រមាណ ៣៥៣​នាក់​បាន​ឱ្យដឹងថា ការលក់​ស្វាយ​នាពេល​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អប្រសើរ​ជាង​ពីមុន​។ តែ​អ្វី​ដែល​នៅ​ប្រឈម​ការខ្វះ​ដើមទុន​សម្រាប់​ផលិត​ស្វាយ និង​ចំណាយ​ពលកម្ម​ជាដើម​។​

​លោក បានស្នើ​រាជរដ្ឋាភិបាល គួរ​រៀបចំ​កញ្ចប់​ថវិកា​ណាមួយ ដើម្បី​ជួយ​ដល់​សហគមន៍ ក៏​ដូចជា​អ្នក​ដាំ​ដុះ​ស្វាយ ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​របស់​ពួកគេ​។​

​ក្រៅ​ពី​ជួប​មន្ត្រី និង​ជួប​អ្នក​ដាំ​ដុះ​ស្វាយ​ហើយ​នោះ លោក ផៃ ស៊ីផា​ន ក៏​បាន​នាំ​អ្នក​ព័ត៌មាន​ទៅ​ជួប​ភាគី​រោងចក្រ​កែច្នៃ​ផ្លែស្វាយ បឹងកេត​ផ្លាន​ធី​ន​អ៊ី​ន​ដាស​ស្ទ្រឿ​ល ដែល​ជា​រោងចក្រ​មួយ​កំពុង​កែច្នៃ​ផ្លែស្វាយ​ទៅ​ជា​ដំណាប់​នាំ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

​លោក ហេង ស្រេង តំណាង​រោងចក្រ បានឱ្យដឹងថា ដំណាប់​ស្វាយ​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅក្នុង​ប្រទេស​ចិន ហើយ​រោងចក្រ​រក​ផ្លែស្វាយ​មក​ច្នៃ​ជា​ដំណាប់​មិន​គ្រប់​ទៅតាម​ផែនការ​របស់​ខ្លួន​នោះ​ឡើយ​។​បើ​តាម​លោក ហេង ស្រេង បាន​អះអាង​ថា ក្នុង​មួយ​ថ្ងៃ​រោងចក្រ​របស់​លោក​ត្រូវការ​ផ្លែស្វាយ​ចន្លោះ​ពី ១៥០​តោន ទៅ ១៨០​តោន សម្រាប់​ធ្វើ​ដំណាប់​ស្វាយ ប៉ុន្តែ​លោក​ប្រមូល​ទិញ​បាន​ចន្លោះ​ត្រឹម​ពី ៦០​តោន ទៅ​១០០​តោន​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។​

​លោក ហេង ស្រេង បាន​អំពាវនាវ​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​យក​ស្វាយ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​របស់​លោក គឺ​ក្រុមហ៊ុន​លោក​ទទួល​ទិញ​ក្នុង​តម្លៃ​សមរម្យ​។​

Filed in: ព័ត៌មានជាតិ, សេដ្ឋកិច្ច