សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​ត្រូវ​ខ្យល់គរ​ធ្លាក់​ពីលើ​ទូក​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

បុរស​ម្នាក់​ត្រូវ​ខ្យល់គរ​ធ្លាក់​ពីលើ​ទូក​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្ត​ព្រៃវែង​៖ មាន​ករណី បុរស​ម្នាក់​បាន​ខ្យល់គរ​ធ្លាក់​ពីលើ​ទូក​លង់​ទឹង​ស្លាប់ នៅវេលា​ម៉ោង​៨.១០​នាទី ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​បឹង​ទួល​ផ្សោត ស្ថិតនៅក្នុង​ភូមិ​ព្រែក​ចាម ឃុំ​បន្លិច​ប្រាសាទ​ស្រុក​ពាមរ​ក៏ ខេត្ត​ព្រៃវែង​។ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ សំ​ម៉ាត់ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិក​ររស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​មូលហេតុ​ដោយសារ​តែ​ជនរងគ្រោះ  មាន​ភាពក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​ជនរងគ្រោះ​បាន​អ៊ុំ​ទូក​ចេញពី​ផ្ទះ​ទៅ​មើល​បូម​ដាក់​ត្រី​ដើម្បី​ដោះស្រាយ​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ ហូបចុក​មិន​គ្រប់គ្រាន់​បណ្ដាល​ឲ្យ​សុខភាព​ទន់ខ្សោយ​ផង អ៊ុំ​ទូក​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ខ្យល់គរ​ធ្លាក់​ពីលើ​ទូក​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពាម​រ​ក៏ បាន​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ ដល់​កន្លែងកើតហេតុ និង​សណ្ឋាន​ថា​នេះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ធ្លាក់​ទឹក​ពិតមែន បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាន ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

 

IMG-20160815-WA0022 IMG-20160815-WA0021

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម