សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តម្លៃ​ជិះ ពី​ភ្នំពេញ​ទៅ​បាត់ដំបង ប៉ោយ​ប៉ែត និង​ថ្លៃ​ផ្ញើ​ម៉ូតូ កង់​តាម​រថភ្លើង​

​តម្លៃ​ជិះ ពី​ភ្នំពេញ​ទៅ​បាត់ដំបង ប៉ោយ​ប៉ែត និង​ថ្លៃ​ផ្ញើ​ម៉ូតូ កង់​តាម​រថភ្លើង​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១​សីហា​ឆ្នាំ​២០១៨​សម្ដេច ហ៊ុន សែន ពេល​សម្ពោធ​ដាក់​ឲ្យ​ដំណើរការចំណ​ត​នាវា​សាធារណៈ​នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរហ្វ្រី​តាម​កាណូត​ឬ​ស្សី​កែវ​តាខ្មៅ​និង​តាម​រថភ្លើង​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែត ដោយ​គិត​ថ្លៃ រហូតដល់​ដំណាច់​ឆ្នាំ ២០១៨​។

​ប៉ុន្តែ​ប្រសិន​ពេល​គេ​គិតលុយ​វិញ​ការ​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ឆ្លងកាត់​ខេត្ត​មួយចំនួន​ដល់ ព្រំដែន​ថៃ (​ប៉ោយ​ប៉ែត​) និង​ទៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​មាន ដូចខាងក្រោម​នេះ​៖

​ភ្នំពេញ ទៅ​ពោធិសាត់ តម្លៃ ៤​ដុល្លារ ​។​ ភ្នំពេញ ទៅ​បាត់ដំបង តម្លៃ ៥​ដុល្លារ​។​ ភ្នំពេញ ទៅ​សិរីសោភ័ណ តម្លៃ​៦​ដុល្លារ​។​ភ្នំពេញ ទៅ​ប៉ោយប៉ែត តម្លៃ​៧​ដុល្លារ​

​ដោយឡែក​ខាង​ក្រោម​នេះ​ជា​តម្លៃ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​៖​ពោធិ៍សាត់ ទៅ​បាត់ដំបង តម្លៃ​២​ដុល្លារ ​។ ​ពោធិ៍សាត់ ទៅ​សិរីសោភ័ណ តម្លៃ​៥​ដុល្លារ​
​ពោធិ៍សាត់ ទៅ​ប៉ោយប៉ែត តម្លៃ​៦​ដុល្លារ​ ។ ​បាត់ដំបង ទៅ​សិរីសោភ័ណ តម្លៃ​៣​ដុល្លារ​។​បាត់ដំបង ទៅ​ប៉ោយប៉ែត តម្លៃ​៤​ដុល្លារ​ ​សិរីសោភ័ណ ទៅ​ប៉ោយប៉ែត តម្លៃ​៣​ដុល្លារ​។​ចំពោះ​តម្លៃ​ផ្ញើ​ម៉ូតូ​ពី​ភ្នំពេញ​ដល់ ​ប៉ោយប៉ែត ១​គ្រឿង​៥​ដុល្លារ កង់​២​ដុល្លារ​។ ដោយឡែក​រថយន្ត​នៅ​មិន​ទាន់​បញ្ជាក់ ​តម្លៃ​នោះ​ទេ​។​សម្រាប់​ការចេញដំណើរ រ​រៀងរាល់​២​ថ្ងៃ​ម្ដង​។ ក្នុង​នោះ​ពី​ភ្នំពេញ ទៅ​ប៉ោយ​ប៉ែត រៀងរាល់ថ្ងៃ​សេស និង​ចេញពី​ប៉ោយប៉ែ​ត​មក​ភ្នំពេញ​រៀងរាល់ថ្ងៃ​គូ។​

 

 

Filed in: ព័ត៌មានជាតិ