សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​សក្តិ​៥​ចេញ​ផ្កាយ​១​ចូល​វិញ​

នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​សក្តិ​៥​ចេញ​ផ្កាយ​១​ចូល​វិញ​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ​៥៨៥៨១ នាយ​ប៉ុស្តិ៍​ដ៏​មាន​ឥទ្ធិពល​នៅ ច្រកព្រំដែន អន្តរជាតិ​នៃ អូរយ៉ាដាវ ត្រូវបាន​ប្រកាស់​តែងតាំង ឲ្យចូល​កាន់តំណែង ជា​នាយ​ប៉ុស្តិ៍ នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​ដែល​ជា​ច្រក​ត្រូវប៉ាន់ ។

​ឯ​លោក​វរសេនីយ៍ឯក ខឹម ចិត្ត្រា ដែល​ឡើង​ជា​នាយ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​បាន​ប៉ុន្មាន​ខែ ត្រូវបាន​ថ្នាក់លើ​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​បម្រើ​ការងារ ជា​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគីរី​ជំនួស​វិញ ។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​មាន​ការចូលរួម​ពី​លោក លោកស្រី មន្ត្រីរាជការ ស្ថាប័ន​ពាក់​ពន្ធ័​ជាច្រើន​រូប​ផង​ដែរ​ដោយ​តាម​យោង​ប្រកាស់​លេខ​១២៩៨៤​ប​ក្រ ចុះ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩ ហត្ថលេខា​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។​

 

Filed in: ព័ត៌មានជាតិ