សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​មហាផ្ទៃ​តម្រូវឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ដោះស្រាយ​ផ្ទៃក្នុង​សិន​មុននឹង​ធ្វើ​សមាជ​

​ក្រសួង​មហាផ្ទៃ​តម្រូវឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ដោះស្រាយ​ផ្ទៃក្នុង​សិន​មុននឹង​ធ្វើ​សមាជ​

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នេះ បាន​ចេញ​លិខិត​មួយ​ទូលថ្វាយ សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បាន​សិន​ទើប​ឲ្យធ្វើ​សមាជ​វិសាមញ្ញ ។

​យោងតាម​លិខិត​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ បានឲ្យដឹងថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​នូវ​លិខិត​ជូនដំណឹង ស្តីពី​ការរៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ។​
​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​មហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ពន្យារ​ពេល​នៃ​ការរៀបចំ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ជា​បណ្តោះអាសន្ន​សិន រហូត​ដល់​គណបក្ស​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ចប់សព្វគ្រប់​ជាមុនសិន ។​

​ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ស្នើសុំ​ឲ្យ​គណបក្ស​ត្រូវ​អនុវត្ត​តាម​ប្រការ​២៤ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ និង លិខិត​លេខ​១៥២៥ ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ ។​

​សូមបញ្ជាក់​ថា​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ទ្រង់​នរោត្តម ច​ក្រា​វុឌ្ឍ ប្រធានស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីសម្រេច​បញ្ចប់​សមាជិកភាព របស់​សមាជិក​បក្ស​៤​រូប​។ សមជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវបាន​បញ្ចប់​សមាជិកភាព​រួមមាន​៖
១. លោក ពេជ្រ សូ​ជេ​ថ្ថា អគ្គលេខាធិការ​,២. លោក រស់ សា​ផន ,៣. លោក ណុប សុធា​រិទ្ធិ អគ្គលេខាធិការរង​៤. លោកស្រី កង បូរាណ នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​បន្ទាប់​ពី​បញ្ចប់​សមាជិកភាព មន្ត្រី​ទាំង​បួន​រូប​នេះ រួម​ទាំ​ងាំង​មន្ត្រី​មួយចំនួន​ទៀត​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ដោយ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សមាជិកភាព របស់​ពួកគេ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​
​លោក​ណុប សុធារិទ្ធ អតីត​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅមុខ​ស្នាក់ការ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​ថា “​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ​២៤​។ ខ្ញុំ​សោកស្តាយ​កាលពី​ព្រលប់​ថ្ងៃទី​១៦ វិច្ឆិកា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រើ​កងកម្លាំង​មួយចំនួនឲ្យ​ចូល​មក​ហ៊ុ​ព័ន្ធ​ស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​

​សេចក្តីសម្រេច​បណ្តេញ​សមាជិក​ចេញ​ពី​បក្ស​នេះ​មិន​បាន​បង្ហាញ​ពី​កំហុស​អ្វី​ទេ​តែ​គេ​ថា​ធ្វើ​ចឹងបង្ហាញ​ថា​៖​ហ្វុនស៊ិនប៉ិច​ចូលចិត្ត​ធ្វើ​នយោបាយ​តាម​វិធី​ដក​លេខ​មិនមែន​បូកលេខ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ហ៊ុន​សែន​នោះ​ទេ​។​

​ប្រសិនបើ​គេ​មិនទាន់​ភ្លេច​តេ​កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ មន្ត្រីជាន់ខ្ពស់​៤​រូប​ដែល​ធ្លាប់​តស៊ូ​ស្លាប់​រស​ជាមួយ​សម្តេច​ក្រុមព្រះ​៤០​ឆ្នាំ​តាំងពី​កកើត​ហ្វុនស៊ិនប៉ិច​ក៏​ត្រូវ​បាន​ប្រធានស្តីទី​គណបក្ស​គឺ ទ្រង់​នរោត្តម ច​ក្រា​វុឌ្ឍ សម្រេច​បណ្ដេញចេញ​ពី​គណបក្ស ដែរ​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៣​សីហា​។​
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ស្ម័គ្រ​ស្មោះ និង​ដើរ​តាម​សម្ដេចក្រុមព្រះ នរោត្តម រណ​ឫ​ទិ្ធ ក្នុង​ឆាក​នយោបាយ​កម្ពុជា យូរ​ឆ្នាំ​មក​នោះ រួមមាន​៖ លោក យូ ហុកគ្រី អតីត​អនុប្រធាន​គណបក្ស​, លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​, លោក ប៉ោ ប៊ុន​ស្រ៊ឺ អតីត​អនុប្រធាន​គណបក្ស និង​លោក វ៉ាន់ សុផាន់​ណា អតីត​អគ្គលេខាធិការរង​គណ​បក្ស​។​

​កាលនោះ​លោក ញ៉េប ប៊ុនជិន បានបញ្ជាក់​ថា ការបណ្តេញ​ចេញ​នេះ បាន​ធ្វើឡើង​ដោយ​ខុសច្បាប់​គណបក្ស​ទាំង​ស្រុង​។​បើ​តាម​លោក ញ៉េប ប៊ុនជិន​ការបណ្តេញចេញ​សមាជិក​អចិន្ត្រៃយ៍​ណា​ម្នាក់​ចេញពី​គណបក្ស លុះត្រាតែ​មាន​ការធ្វើ​សមាជ​ពី​គណបក្ស​ទើប​ត្រូវ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ