សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​កីឡាបាល់ទាត់​ព្រួត​វ៉ៃ​នាយ​ចឺម​នៅ​តែ​ក្តៅ​បន្ទាប់ពី​ឮ​ថា​អ្នកមាន​អំណាច​អន្តរាគ​មន៍​!

រឿង​កីឡាបាល់ទាត់​ព្រួត​វ៉ៃ​នាយ​ចឺម​នៅ​តែ​ក្តៅ​បន្ទាប់ពី​ឮ​ថា​អ្នកមាន​អំណាច​អន្តរាគ​មន៍​!

ប៉ៃលិន ​៖ ​ករណីយ៍​ការប្រើ​ហឹង្សា​ដោះស្រាយ​បញ្ហា​បង្ក​ឡើង​ដោយ​កីឡាបាល់ទាត់​ជជុះ​ឈ្មោះ​ង៉ែត លី​ទី​អាយុ​២២​ឆ្នាំ​ជា​បុគ្គ​លឹក​ក្រុមហ៊ុន​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ សាលា​ក្រៅ ខេត្ត​ប៉ៃលិន ទៅលើ​នាយ​ចឺម​តារាចម្រៀង​ផលិតកម្ម​សាន់​ដេរ​កាលពី​រសៀល​ម៉ោង​ប្រមាណ ៤ និង ២០ នាទី ថ្ងៃទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៩ នៅតែ​ជា​ប្រធានបទ​ដ៏​រសើប និង​ចាប់អារម្មណ៍​ចំពោះ​មហាជន រួម​ទាំង​អ្នកគាំទ្រ​ផ្អើល​ពេញ​ប្រទេស ពិសេស​ក្រោយពី​លេចឮ​ថា​មាន​អ្នកមានអំណាច​អន្តរាគមន៍​ជួយ​ការពារ​ជន​បង្ក​។

​តារាចម្រៀង​នាយ ចឺម ដែល​ជា​ជនរងគ្រោះ រងរបួស​ត្រង់​កំភួនដៃ​ទាំងសងខាង និង បែកក្បាល​ដេរ​អស់ ៥ ថ្នេរ ក្នុងនោះ​ទូរស័ព្ទ​ម៉ាក I phone X​មួយ​គ្រឿង​បាន​ខូចខាត​ខ្ទេច​។​បើ​តាម​សាច់ញាតិ​របស់​តារាចម្រៀង ចឺម គឺ​នាយ ក្រូច ឲ្យដឹង​ថា​មក​ដល់​ថ្ងៃ​ទី​១៩​ធ្នូ លោក ចឺម នៅពេលនេះ កំពុងស្ថិត​នៅ​ខេត្ត​ប៉ៃលិន នៅឡើយ ដើម្បី​ដោះស្រាយ​បណ្តឹង​លើ​ជនបង្ក​ក្រោមលេស​ថា​ឆាត​ញ៉ែ​សង្សា​របស់​ខ្លួន បាន​ប្រើ​កំណាត់ឈើ​វាយ​លើ​ក្បាល​របស់​ខ្លួន​(​ប៉ង​ធ្វើ​ឃាត​) ។​

​បើ​តាម​ការ​ឲ្យដឹង​ពី​សមត្តកិច្ចន​គ​របាល​ស្រុក​សាលា​ក្រៅ​បានបញ្ជាក់​ថា ចំពោះ​ករណី​នេះ​គឺ​ត្រូវ​រៀបចំ​បញ្ជូន​សំណុំរឿង​បន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ការដោះស្រាយ​សំណង​រវាង​នាយ ចឺម និង​អ្នកបង្ក​ហិង្សា​មិន​អាច​សម្រុះសម្រួល​គ្នា​បាន​ឡើយ​។ លោក​ថា នៅក្នុង​ការដោះស្រាយ​ជំហាន​ដំបូង គឺ​នាយ ចឺម បានទាមទារ​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឺន​ដុល្លារ តែ​ភាគី​បង​សុំ​ត្រឹម​១​ម៉ឺន​ដុល្លារ​។​

​ចំពោះ​ដើមហេតុ​នៃ​អំពើហិង្សា​នេះ ត្រូវបាន​លោក​បញ្ជាក់ថា កើតចេញ​ពី​ការ​ឆាត​ឆ្លើយឆ្លង​រវាង​នាយ ចឺម​និង​ជនបង្ក ដែល​ក្លែងខ្លួន​ជា​នារី​សង្សារ​(​យក​ហ្វេ​ស​ប៊ុកលេង​)​ដើម្បី​ណាត់​ជួប​គ្នា​ជាមួយ​នាយ ចឺម​។ ក្រោយពេល​ឆ្លើយ​ឆ្លងតាម​សារ​រួច ជនបង្ក​ខាងលើ​(​បុរស​ជា​សង្សារ​នារី​ម្ចាស់​AcountFacebok)​ក៏​បាន​ទៅ​ជួប​នាយ ចឺម ឈាន​ដល់​ការ​ហិង្សា​តែម្តង​។​

​លោក​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា ភាគី​ជនបង្ក​មាន​ការជួយ​អន្តរាគមន៍​ពី​សំណាក់​បុគ្គល​មាន​អំណាច​ពី​ក្រោយខ្នង ដែល​មក​កាង​ដើម្បី​បន្ធូរបន្ថយ ថវិកា​ពី​ការទាមទារ​សំណង​ជំងឺ​ចិត្ត​មក​នៅត្រឹម​៥០០​ដុល្លារ​នោះ ព្រោះ​លោក​ធ្វើ​រឿង​មួយ​នេះ មិន​មាន​អ្នកណា​ចូលរួម​អន្តរាគមន៍​នោះទេ​។​

​បញ្ហា​នេះ សមាគម​សិល្បៈ​កម្ពុជា ដឹកនាំ​ដោយ​អ្នកនាង ច​ន​ច័ន្ទ លក្ខិណា គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ ពី​បទ​ព្រហ្មទណ្ឌ ទោះបីជា​នា​ចឹម មិន​ប្តឹង​ឬ​ក៏​ដក​ពាក្យបណ្តឹង​ក៏​ដោយ​។ សមាគម​នេះ​បញ្ជាក់ថា ករណីនេះ មិនមែន​ជា​លើក​ទី​១​ទេ ដែល​ជន​បង្ក​ខ្លះ ធ្វើ​សកម្មភាព​ខុស​ច្បាប់​មក​លើ​សិល្បករ​សិល្បការិនី​។​ក្នុង​រឿង​មួយ​នេះ​ក្រៅ​ពី​នាង​អ៊ី​ត​និង​នាង​ក្រួច​ដែល​ជា​ពូ​មីង​នាយ​ចើម​ខាង​ផលិតកម្ម​សាន់​ដេរ​ក៏​បាន​បង្ហោះ​សារ​គាំទ្រ​នាយ​ចើម​ម​ដែរ​។​

​សង្សារ​របស់​នាយ​ចឺម ជា​តារា​ម៉ូ​ដែល តារា​សម្តែង នៅក្នុង​សិល្បៈ​ផងដែរ ដែល​រូប​នាង បាន​សម្តែង​ការបារម្ភ ពី​សុខទុក្ខ និង​មិន​បាន​ខឹងសម្បារ ពេល​ទទួលដំណឹង​នេះ​ទេ​។​
​តារា​ស្រី​រូបនេះ ក៏​បាន​បង្ហោះ​រូប និង​សរសេរ​សារ​ថា​៖ សូម​ព្រះ​តាម​ជួយ​ថែរក្សា​អាយ​ដល ជួប​តែ​សំណាងល្អ កុំ​គិត​ច្រើន អី​ណា​ទាំងអស់គ្នា​ជា​កម្លាំងចិត្ត​បង​គ្រប់ពេល​។​

 

Filed in: ព័ត៌មានជាតិ