សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជរដ្ឋាភិបាល​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​លើកទឹកចិត្ត​និង​ទាក់ទាញ​

​រាជរដ្ឋាភិបាល​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​លើកទឹកចិត្ត​និង​ទាក់ទាញ​

ភ្នំពេញ​៖ រាជរដ្ឋាភិបាល បាន​និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត ដែល​បើកចំហរ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​សម្រាប់​ការវិនិយោគ​។​នេះ​ជា​ការប្រកាស​របស់ សម្ដេច​តេជោ ហ៊ុន សែន​នាយក​រដ្ឋ​មន​ត្រី នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​បើក​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំ​ចូល​កម្ពុជា​។

«​រាជដ្ឋាភិបាល បាន​និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ខគតិយុត្ត ដែល​បើកចំហ មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​បាន​ប្រកប​ដោយ​ភាព​អំណោយផល និង​ប្រសិទ្ធភាព សម្រាប់​ការវិនិយោគ​ការធ្វើ​ទំនើបកម្ម និង​ការបង្កើន​ផលិតភាព ឧស្សាហកម្ម​ក្នុងស្រុក ជាមួយនឹង​ការពង្រឹង ការតភ្ជាប់​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង​ក្នុង​តំបន់ និង​សកលលោក តាមរយៈ​ការជំរុញ​កំណើន​លំហូរ​ចូល​មូលធន និង​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​ចំណេះធ្វើ​។​

​សម្ដេច​តេជោ ហ៊ុន សែន អះអាងថា ក្រប​ខណ្ឌ​ច្បាប់​ដែល​បាន​ចែង​ខាងលើ គឺជា​ការលើកទឹកចិត្ត​ការវិនិយោគ​ប្រកបដោយ​តម្លាភាព គ្មាន​ការរើសអើង ហើយ​មាន​លក្ខណៈ​ប្រកួតប្រជែង​ស្មើភាព ផ្តល់​ការការពារ​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់ វិនិយោគិន​នៅ​កម្ពុជា ដើម្បី​បង្កើត​នូវ​ក្របខ័ណ្ណគតិយុត្ត ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព ស្រប​ទៅនឹង​លក្ខខណ្ឌ នៃ​ការវិនិយោគ​ជាមួយ នឹង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​។​

​សម្ដេច​តេជោ បញ្ជាក់ថា បច្ចុប្បន្ន​ក៏ដូចជា​បញ្ហា​ឆ្នាំ​កន្លង​ទៅ ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​ជា​គោលដៅ អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ស្រប​តាម​ការកំណត់ នៃ​អនុក្រឹត្យ​ស្តីពី​ការលើក​ទឹកចិត្ត ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស ធុន​តូច និង​មធ្យម តាមរយៈ​ការលើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រហូតដល់​៥​ឆ្នាំ​។​

​លើសពីនេះ ការលើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រួម​ទាំង​ការលើកទឹកចិត្ត ចំណាយ​ដែល​អាច​កាត់កង​បាន​ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព​ផលិតកម្ម ក្នុងស្រុក​របស់​កម្ពុជា លើ​វិស័យ​អាទិភាព រួមមាន​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ការផលិត និង​កែច្នៃ​ម្ហូបអាហារ ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​វិស័យ​ទាំងអស់​នេះ​ស្ថិតក្នុង​តំបន់​ប្រមូលផ្ដុំ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​សម្តេច​ក៏​បាន​ថ្លែងឲ្យដឹងថា តាមរយៈ​សុខសន្តិភាព ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព វិស័យ​ពាណិជ្ជកម្ម​នេះ ក៏​បាន​នាំ​ចូល​មក​វិញ​នូវ​ទំនិញ និង​សេវា​បំពេញ​តម្រូវការ​សេដ្ឋកិច្ច​ពី​ប្រទេស​ចំនួន ១៣៥ ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ កើនឡើង​រហូត​ដល់​ជាង ៣០ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ កន្លងមក​។​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​ជា​បន្តបន្ទាប់​ពី​ការនាំ​ចេញ​ផលិតផល​ឧស្សាហកម្ម​សម្លៀកបំពាក់ (​កាត់ដេរ ស្បែកជើង កាបូប​ធ្វើ​ដំណើរ​) ទៅកាន់​ផលិតផល​ឧស្សាហកម្ម (​មិនមែន​វាយនភ័ណ្ឌ និង​ផលិតផល​ផ្សេងៗ​ទៀត ជាមួយ​នឹង​គោលដៅ​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា គឺ​ទីផ្សារ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន ចិន កូរ៉េ​បញ្ហា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត​។

​កម្ពុជា​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់ ៧,៧% ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍ ចុងក្រោយ​នេះ ព្រមទាំង​សម្រេចបាន​នូវ បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ឆ្លង​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ទាប​ជា​ផ្លូវការ កាលពី​ឆ្នាំ ២០១៥ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ កាលពី​ឆ្នាំ ២០១៨ កន្លងមក អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា សម្រេចបាន ៧,៥% ជាមួយនឹង​ការព្យាករណ៍​អាច​បន្ត​រក្សា​កំណើន​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ​។​

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជ កម្ម​ឲ្យដឹងថា​៖ ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ រៀបចំឡើង​ដោយ​មាន​ការគាំទ្រ និង​ការចូលរួម ពី​ប្រទេស ប្រទេស​ចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា វៀតណាម និង​ប្រទេស​ឡាវ​ព្រមទាំង​មន្ទីរ​ពាណិជ្ជកម្ម​ទាំង​២៥ រាជធានី​-​ខេត្ត សភាពាណិជ្ជកម្ម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។ ពិព័រណ៍​នេះ​មាន​ស្ដង់​សរុប​ចំនួន ៣៧២​ស្ដង់ ដោយ​មាន​ទំនិញ និង​សេវា​ជាច្រើន ប្រភេទ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ