សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហាម​ឆ្លង​ស្ពានថ្ម​ចាស់ មុខ​សាលាខេត្ត​បាត់ដំបង​ចាប់ពី​ពេលនេះ​តទៅ​

​ហាម​ឆ្លង​ស្ពានថ្ម​ចាស់ មុខ​សាលាខេត្ត​បាត់ដំបង​ចាប់ពី​ពេលនេះ​តទៅ​

​បាត់ដំបង ៖ ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​បាត់ដំបង​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​បាត់ដំបង ហាមឃាត់​លែងឲ្យ​ធ្វើដំណើរ​ឆ្លងកា​ត់ បន្ទាប់​ពី​ពិនិត្យឃើញថា​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​បែក​ប្រះ​ស្រាំ​មិនអាច​ប្រើប្រាស់​បាន​។

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​បាត់ដំបង ត្រូវបាន​សាងសង់​នៅក្នុង​សម័យ​អាណានិគម​បារាំង​ឆ្នាំ ១៩១៦ ដែល​មាន​អាយុកាល ១០៣ ឆ្នាំ ហើយ​ដើម្បី​ថែរក្សា​ស្ពាន​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​ទុក​ជា​មរតក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​និង​វាយ​តំលៃ​អំពី​ភាព​ចាស់​ជ្រុង​របស់​ស្ថានភាព​ស្ពាន​នេះ ដោយ​គ្រោង​ធ្វើការ​ជួសជុល​ថែទាំ​ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ​។​

​រដ្ឋបាល​ខេត្ត​បាត់ដំបង​បន្តថា ប៉ុន្តែ​ដោយសារ​អាយុកាល​បេតុង​និង​ការប្រើប្រាស់​ពុំបាន​ត្រឹមត្រូវ​ក្នុង​សម័យ​សង្គ្រាម ដែល​ស្ពាន​នេះ​ត្រូវ​បាន​រថយន្ត​ធុន​ធ្ងន់​និង​និង​រថក្រោះ​បើកបរ​ឆ្លងកាត់​បាន​បណ្ដាល​ឲ្យ​ស្ពាន​នេះ​ត្រូវ​ទទួលរង​នូវ​ការខូចខាត​ស្ទើរ​ទាំងស្រុង​ទាំង​តួ​ស្ពាន​និង​សសរ​គ្រឺះ​ដែល​ពុំ​អាច​ធ្វើ​ការជួសជុល​ថែទាំ​វិញ​បាន​។​

​ដូចនេះ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ក្នុងការ​ពុកផុយ​បាក់ស្រុត​បានសម្រេច​ផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់​លើ​ស្ពានថ្ម​ចាស់​នេះ​ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩​តទៅ​៕

Filed in: ព័ត៌មានជាតិ