សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឈ្មួញ​បទល្មើស​ព្រៃឈើ នៅតែ​ផ្គើន​ចំពោះ​ច្បាប់​

ឈ្មួញ​បទល្មើស​ព្រៃឈើ នៅតែ​ផ្គើន​ចំពោះ​ច្បាប់​

រថយន្ត​ដឹកឈើ​ជន្លង់​ម្រេច របស់​ថៅកែ ល្បី​ឈ្មោះ​ម្នាក់ នៅ​ខេត្ត ក្រចេះ​ដឹក​តាម​រថយន្ត ចំនួន​ពី​១០ ទៅ​១៥​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​តាម​ច្រក​ចន្ទ​មូល ខេត្ត​ត្បូងឃ្មុំ​ដោយ​ពុំ​មាន​ការរំខាន ឬ​ចាប់​ឃាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​សោះឡើយ​។​

​ឈ្មួញ​ជន្លង់ម្រេច ស្ទើរតែ​ជាន់​មេជើង​ប៉ូលិស​ប៉េអិម អាជ្ញាធរ​ជំនាញ​បរិស្ថាន និង​ព្រៃឈើ ទៅហើយ ក៏​គង់តែ​ក្រុម​មន្ត្រី​ទាំងនេះ​សម្ងំ​ធ្វើជា​ដេកលក់ ដែល​អាច​ជា​ត្រូវដង​ត្រូវផ្លែ​គ្នា​ទេ​ដឹង បាន​រឿង​បទល្មេស​ធំ​ជាង​ក្រទិន​ទឹកត្រី​ទៅ​ជា​ដឹក​យ៉ាង​រំភើយ​ផាត់​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើយ ម៉ា​សេរី​បែប​ហ្នឹង​! ។​

​សព្វថ្ងៃ​នេះ​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​យ៉ាង​តឹងរឹង​លើ​វិធានការ​បង្ក្រាប​បទល្មើស ព្រៃឈើ​យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​រកស៊ី​ឈើ​ទាំង​នោះ នៅតែ​មាន​ល្បិចកល​ប៉ិនប្រសប់ រិះរក​វិធី​ប្រព្រឹត្ត​បទល្មើស​នេះ​បាន ដោយ​គេចផុត​ពី​សំណាញ់​ច្បាប់​បាន​ជា​រៀង​រហូត​ទៅ មិនដឹង​ជា​មូលហេតុ​អ្វី បានជា​ទប់​មិន​ឈ្នះ​សោះ ។​

​ជា​ចម្ងល់​របស់​ពលរដ្ឋ​ចោទសួរ​ថា “​តើ​ករណី​នេះ​វា​អាច​កើតឡើង​បាន ដោយសារ​តែ​ឈ្មួញ​ទាំង​នោះ​ខ្លាំង​ប៉ិនប្រសប់ ឬក៏​មកពី​មន្ត្រី អាជ្ញាធរ​មាន​សមត្តកិច្ច​អន់​ជាង​អាចម៌មាន់​?” បាន​ជា​ឈ្មួញ​បទល្មើស​ព្រៃឈើ​ធ្វើ​សកម្មភាព​បែប​ជិះសេះ​លែងដៃ​បែបនេះ​បាន​៕

 

 

IMG-20160814-WA0018

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់