សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​អ្នកកាសែត​ចុះ​បំពេញ​ការងារ​យក​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជាក់ស្តែង​តាមផ្លូវ​សាធារណ​: ជូន​មហាជន​បានដឹង​តាមរបៀប​ណា បើ​សមត្ថកិច្ច​បំពាន​លើ​សិទ្ឋិ​សេរីភាព​របស់​អ្នក​សារព័ត៌​បែបនេះ ?

​តើ​អ្នកកាសែត​ចុះ​បំពេញ​ការងារ​យក​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជាក់ស្តែង​តាមផ្លូវ​សាធារណ​: ជូន​មហាជន​បានដឹង​តាមរបៀប​ណា បើ​សមត្ថកិច្ច​បំពាន​លើ​សិទ្ឋិ​សេរីភាព​របស់​អ្នក​សារព័ត៌​បែបនេះ ?

ភ្នំពេញ ៖ មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​នាំខ្លួន​អ្នកកាសែត​ម្នាក់​នៅ​ស្ថាប័ន​TNBTVNewsBrand​ទៅពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន​ខណៈ​អ្នកកាសែត​រូបនេះ​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​តាម​ដងផ្លូវ​សាធារណៈ​។​

​ប៉ុន្តែ​ក្រោយ​ការពិនិត្យ​រក​មិនឃើញ​នគរបាល​បាន​ធ្វើ​កំណត់ហេតុ​រួច​អនុញ្ញាត​ឱ្យ​អ្នកកាសែត​រូប​នេះ​ត្រឡប់​មក​វិញ​។​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១១​ខែ​ធ្នូ​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​តូប​B19​ម្ដុំ​ផ្សារ​តូច​ផ្លូវ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ​។ លោក ជួន ប៊ុន​រឿន​អគ្គនាយក​សារព័ត៌មាន TNB​បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ ២០១៩​នេះ​ថា​ភ្នាក់ងារ​របស់​លោក​គឺ​ឈ្មោះ​តាត​ចាន់រុន​បាន​ជិះ​ម៉ូតូ​ទៅ​យក​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរ​។​

​ប៉ុន្តែ​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​ក៏​ប្រទះ​ឃើញ​មាន​ការប្រតាយប្រតប់​គ្នា​រវាង​នគរបាល​ស្លៀកពាក់​ស៊ីវិល​មួយក្រុម​ជាមួយ​យុវជន​៣​នាក់​។​ខណៈនោះ​ភ្នាក់ងារ​របស់​លោក​បាន​ឈប់​ម៉ូតូ​ទាញ​ទូរស័ព្ទ​ថត​រូបភាព​ក៏​ស្រាប់តែ​នគរបាល​មួយ​ក្រុម​នេះ​បាន​ហាមឃាត់​បើទោះបីជា​ភ្នាក់ងារ​របស់​លោក​បាន​បង្ហាញ​កាត​អ្នកសារព័ត៌មាន​យ៉ាងណាក៏ដោយ ។​

​លោក​ជួន​ប៊ុន​រឿន​បន្ត​ថា​ក្រោយមក​ប៉ូលិស​បាន​នាំ​ខ្លួន​ភ្នាក់ងារ​របស់​លោក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន តែ​ការពិនិត្យ​២​ដង រក​មិនឃើញ​នោះទេ ទើប​នគរបាល​ធ្វើ​កំណត់ហេតុ អនុញ្ញាត​ឱ្យ​ត្រឡប់​មក​វិញ ។​

​លោក យល់ថា នេះ​ជា​ការរំលោភ​សិទ្ធិ​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការបំពេញ​វិជ្ជាជីវៈ និង ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ករណី​នេះ​ឡើង​វិញ​ផង ។​បញ្ហា​នគរបាល​ស្លៀកពាក់​ស៊ីវិល ចាប់​ខ្លួន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​នគរ​បាល​ក៏​បាន​ចេញមុខ​បំភ្លឺ​ផងដែរ ។​

​ទន្ទឹមនេះ​លោក​ប៉ែន​បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បានឱ្យដឹង​ថា​បើ​អ្នកកាសែត​បាន​បង្ហាញ​ប័ណ្ណ​អ្នកសារព័ត៌មាន​ត្រឹមត្រូវ​ហើយ​គប្បី​សមត្ថកិច្ច​គោរព​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​មិន​អាច​ធ្វើ​ការបំពាន​យ៉ាង​ដូច្នេះ​ទេ​។​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​លើក​ស្ទួយ​និង​គាំទ្រ​ខ្លាំងណាស់​ចំពោះ​សេរីភាព​សារព័ត៌មាន ។​

​លោក​បន្ត​ថា​សមត្ថកិច្ច​គួរ​បង្ហាញ​តួនាទី​ឱ្យបាន​ច្បាស់លាស់​កុំឱ្យ​មាន​ការយល់ច្រឡំ​ខណៈ​បើសិន​អ្នកសារព័ត៌មាន​កំពុង​បំពេញ​តួនាទី​ហើយ​មិន​ត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​នោះទេ​។​ជាមួយគ្នានេះ​លោក​ប៉ែន​បូ​ណា​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ផង​ដែរ​ត្រូវ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន ខណៈ​សមត្ថកិច្ច​ក៏​ត្រូវ​គោរព​តួនាទី​របស់​ខ្លួន និង មិន​ត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ឡើយ ៕

Filed in: ព័ត៌មានជាតិ