សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​គួរ​បើក​ធ្វើ សន្និសីទ​សារព័ត៌មាន បំភ្លឺ​ជូន​សាធារណជន អំ ពី​ករណី ប៉ូលីស​បង្ក្រាប​គ្រឿងញៀន ដែល​ធ្វើ សកម្មភាព​ដេញ​ចាប់ វ៉ៃ​ខ្នោះដៃ​ប្រជាពលរដ្ឋ តាមផ្លូវ​សារ​ធា​រណ​: ក្រោមលេស​ចោទថា​:​ជា​ជនសង្ស័យ មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

ថ្នាក់ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​គួរ​បើក​ធ្វើ សន្និសីទ​សារព័ត៌មាន បំភ្លឺ​ជូន​សាធារណជន អំ ពី​ករណី ប៉ូលីស​បង្ក្រាប​គ្រឿងញៀន ដែល​ធ្វើ សកម្មភាព​ដេញ​ចាប់ វ៉ៃ​ខ្នោះដៃ​ប្រជាពលរដ្ឋ តាមផ្លូវ​សារ​ធា​រណ​: ក្រោមលេស​ចោទថា​:​ជា​ជនសង្ស័យ មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

រាជធានី​ភ្នំពេញ ៖ ករណី​ប៉ូលីស​មួយ ក្រុម​ដែល​មាន​ពាក់​កាត​នៅ ក និង​ស្លៀកពាក់​ឯកសណ្ឋាន មាន​ស្លាក​សញ្ញា​សំគាល់​របស់​អង្គភាព​នគរបាល​ប្រឆាំង​គ្រឿងញៀន បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ និង ឡាន​របស់​អង្គភាព​ន​.​ប ដេញ​តាម​ចាប់ យុវជន​ម្នាក់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធន​:​ផ្លូវ ២០០៤ (​សេះស​) កាល ពី​ព្រឹក​ថ្ងៃទី​១០ ខែ ធ្នូ ឆ្នាំ ២០១៩ បង្ក​ការ​ភ្ញាក់ ផ្អើល និង​ភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​ក្នុង​រាជធានី ភ្នំពេញ ហើយ​ថែមទាំង បាន​សំឡុត​គំរាមកំហែង មក​លើ​អ្នកកាសែត​ជា ច្រើន​នាក់​ពេល​ដែល​ថត​ឡាយ Videos អំពី​សកម្មភាព នៃ​ការចាប់ មនុស្ស​ដាក់​ខ្នោះដៃ​នៅ តាមផ្លូវ​សាធារណ​: ដោយ​មិន​ប្រាប់​ពី​ហេតុ ផល​អ្វី​ឡើយ​ពេល​អ្នក កាសែត​ចោមរោម​សួរ និង​live ឡើង​កក្រើក facebook​។

​ទោះជា​ដៃ​ជាប់​ខ្នោះ​របស់​ប៉ូលីស​ហើយ​ក្តី ក៏​យុវជន​រូប នោះ​បាន​ស្រែក​ទាមទារ អោយ​ប៉ូលីស​ប្រាប់​ពី​ហេតុផល និង​ឆែកឆេរ លើ​ខ្លួន​ប្រាណ និង​ក្នុង ម៉ូតូ​ដើម្បី​រក​គ្រឿងញៀន នៅ​ហ្នឹង​មុខ​អ្នកកាសែត ក្នង​កន្លែងកើតហេតុ​នោះដែរ តែ​ក្រុម​ប៉ូលីស បែរ​ជា​ទាញ​រុញ​បញ្ចូល​ក្នុង​ឡាន​ដែល​មាន​ស្លាក ឡូហ្គោ​សំគាល់ថា ជា​របស់​អង្គភាព​នគរបាល ប្រឆាំង​គ្រឿងញៀន​ដឹក ចេញ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​បំផុត ។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ មន្ត្រី​ប៉ូលីស​ម្នាក់​ក្នុង​ក្រុម​ប្រតិបត្តិការ បាន​ស្រែក​សំឡុត​និង​ចង្អុល មុខ​គំរាម​មក​លើ​អ្នក កាសែត​ថា​បើ​បែកការណ៍​ករណីនេះ​ពួកគេ​នឹង​កោះហៅ​អ្នក កាសែត​ទាំងនោះ​មិន​លើកលែង​ឡើយ​។ មិន ត្រឹម​តែ​ប៉ុណ្ណឹង​ប៉ូលីស រូបនោះ បាន​លើកយក អនុសាសន៍​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ថា ការបង្ក្រាប​គ្រឿង ញៀន​គឺត្រូវធ្វើ​ដូច​ភ្លៀង រលឹម ។​

OK មហាជន និង​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ វិធានការ នឹង​ចំណាត់ការ បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀង រលឹម​តាម​អនុសាសន៍ របស់​សម្តេច​ក្រឡា ហោ​ម ស ខេង ប៉ុន្តែ សូម​អោយ​សមត្ថកិច្ច ដឹកនាំ​ការបង្ក្រាប​គ្រឿង ញៀន​អនុវត្ត​នីតិវិធី អោយ​ត្រឹមត្រូវ​តាមច្បាប់ ប្រកបដោយ​តម្លាភាព និង ភាព​ស្អាតស្អំ កុំ​យក លេះ​កន្ទេល​ធំ​បន្លំ​ដេក​(​ចាប់​មនុស្ស​គាប​ស៊ីលុយ​) ត្រូវ​តែ​បើក ចំហរ បង្ហាញ​ភស្តុតាង ឬ ដីកា​តុលាការ​មុន​ពេល​ចាប់​មនុស្ស​វៃ​ខ្នោះ តាម​ទីសាធារណ​: និង មិន​ត្រូវ​រារាំង​អ្នកកាសែត មិន​អោយ​ថត​ផ្សាយ Live ផ្ទាល់​អំពី​សកម្ម ភាព​នោះទេ ផ្ទុយ​ទៅ វិញ​ប៉ូលីស​គួរតែ​បំភ្លឺ​ផ្តល់ ព័ត៌មាន​ដល់​អ្នកកាសែត​ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​អោយ​មហាជន និង ប្រជា​ពល រដ្ឋ​បាន​ដឹង​និង​យល់​ច្បាស់​ពី​បញ្ហា​នៃ​ការ​តាម ចាប់​មនុស្ស​វ៉ៃខ្នោះ​បែប នេះ​?​។​

​ព្រោះ​ក្រោយ​ការចាប់​វ៉ៃ​ខ្នោះដៃ​ដឹក​ឡាន​ទៅ​កន្លែង​ប៉ូលីស​បែរជា​ខាង​ប៉ូលីស​បង្ហាញមុខ​យុវជន​ជាប់​ខ្នោះដៃ​ថា​មាន​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ តើ​មាន​តម្លាភាព​ទេ​? បើសិនជា មាន​ការបំភ្លឺ ពន្យល់​ហេតុផល​ច្បាស់លាស់ នោះ​មហាជន​នឹង​អស់​មន្ទិល ហើយក៏​មិន​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់ ដល់​ស្ថាប័ន និង អង្គភាព​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន ដែរ ។ ដូច្នេះ​ជុំវិញ​ករណី នេះ​ប្រជា​ពលរដ្ខ​សំណូមពរ​ទទូច​សុំ​អោយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើ​សន្និសីទ​សារព័ត៌ មាន​បកស្រាយ​ពន្យល់​អំពី​និតីវិធី​នៃ​ការចុះប្រតិបត្តិការ​របស់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​តាម​ទីសាធារណ​: ដើម្បី​កុំ អោយ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច នៅ​ពេល​ចុះ​ប្រតិបត្តិការ​លើក​ក្រោយៗ​ទៀត ៕

 

Filed in: ព័ត៌មានជាតិ