សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជម្រើស​កម្ពុជា កែវ សុខ​ផេង មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម រស់នៅ​ខេត្ត​Tây Ninh​តេជោ​សែន​ថា​កុំ​ខ្វល់​

​ជម្រើស​កម្ពុជា កែវ សុខ​ផេង មាន​ម្តាយ​ជា​ជនជាតិ​វៀតណាម រស់នៅ​ខេត្ត​Tây Ninh​តេជោ​សែន​ថា​កុំ​ខ្វល់​

​ភ្នំពេញ​៖ កីឡាករ​ខ្សែប្រយុទ្ធ​ពាក់​លេខ​១៤ នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក កែវ សុខ​ផេង បាន​ថ្លែងអំណរគុណ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ដែល​បាន​ផ្តល់​កម្លាំងចិត្ត​និង​លើកទឹកចិត្ត​ខ្លួន​កុំឱ្យ​បាក់​ទឹកចិត្ត​ចំពោះ​ការទា​ត់បាល់​១១​ម៉ែត្រ​មិន​ចូល​និង​ប្រឆាំង​ការ​លាប​ពណ៍​។

​លោក កែវ សុខ​ផេង តាម​ហ្វេ​សប៊ុក​បានសសេរថា «​ខ្ញុំបាទ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ប្រសាសន៍​ដ៏​មាន​ន័យ​នេះ​»​។​កែវ សុខ​ផេង ក៏​បាន​អរគុណ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​លើកទឹកចិត្ត និង​គាំទ្រ​រូបគេ ព្រមទាំង​ក្រុម​ជម្រើស​ជាតិ​។ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​កម្ពុជា កែវ សុខ​ផេង ក៏​បាន​បន្ដ​សូម​អ​ភ័​ទោសរាល់​កំហុសឆ្គង​នានា​របស់​ខ្លួន និង​សន្យា​ថា យក​បទពិសោធន៍​ទាំងនេះ ធ្វើ​ជា​មេរៀន​សម្រាប់​អាជីព​របស់​ខ្លួន​នាពេល​អនាគត​។​ប្រតកម្ម​នេះ​បានកើតឡើង​ក្រោយពី​មាន​ការទម្លាយ​ពី​សមាគមន៍​វៀតណាម​ថា​កីឡាករ​បាល់ទាត់​ខ្សែប្រយុទ្ធ​ជា​កូន​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត CUS នៅ​ព្រឹក​ថ្ងៃទី​១១​ធ្នូ បាន​ស្នើ​ឱ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ កែវ សុខ​ផេង កុំ​បាក់​ទឺកចិត្ត ក្រោយពេល​ទា​ត់បា​ល់​ប៉េណាល់​ទី (​បាល់​កាត់សេចក្តី​១១​ម៉ែត្រ​)​អត់​ចូល​១​គ្រាប់ ហើយ​នាំ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ដោយ​លទ្ធផល ៤​គ្រាប់ ទល់នឹង​៥​គ្រាប់ ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វីលីពីន នា​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​សម្តេច​បាន​ចាត់ទុកថា ការ​លាប​ពណ៌​ទៅលើ​កីឡាករ​ខ្សែប្រយុទ្ធ​នេះ ក្រោយពេល​ចាញ់​វៀតណាម និង​មី​យ៉ាន់​ម៉ា គឺ​ផ្តើមឡើង​ដោយ​នយោបាយ​របស់​ក្រុម​ប្រឆាំង ដែល​ជា​រឿង​អកុសល​បំផុស​ត​។​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS នា​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន​ថា​៖ «​នេះ​ជា​រឿង​អកុសល​បំផុតៗ តែ​នៅពេល​ទាត់​ឈ្នះ​ម៉ាឡេស៊ី​ទៅជា​ថា កែវ សុខ​ផេង ជា​វីរបុរស នៅពេល​ទាត់​ចាញ់​វៀតណាម បែរ​ជា​ថា​កែវ សុខ​ផេង មាន​ម្តាយ​ជា​វៀតណាម​។ ទោះបីជា​ម្តាយ​ជា​អ្វី​ក៏ដោយ តែ​កីឡាករ​ជាតិ​របស់​យើង​»​។​

​យោង​តាម​សមាគមន៍​វៀតណាម​-​កម្ពុជា បានបង្ហាញ​ឯកសារ​មួយច្បាប់ កាលពី​យប់​ថ្ងៃ​ទី​០៧​ធ្នូ​នេះ ចំ​ពេល​ការបើកឆាក​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​កម្មវិធី​ស៊ី​ហ្គេម លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពិន រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ទាក់ទង​នឹង​កីឡាករ​បាល់ទាត់ ក្នុង​តួនាទី​ជា​ជម្រើស​ជាតិ និង​ជា​ខ្សែប្រយុទ្ធ​របស់​កម្ពុជា​មួយ​រូប មានពូជ​ពង្ស​សាវតា​ជា​កូនបង្កើត​របស់​ជនជាតិ​វៀតណាម ដែល​បាន​រស់នៅ និង​សិក្សារ​នៅ​ប្រទេស​វៀតណាម​។​

​គេហទំព័រ​សមាគមន៍​វៀតណាម​ផ្សាយ​ថា​៖ លោក​កែវ សុខ​ផេង អាយុ ២៧ ឆ្នាំ​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ម្ដាយ​ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខេត្ត​តៃនិញ ជាប់​ព្រំដែន​កម្ពុជា​។​លោក​កែវ សុខ​ផេង បាន​រស់នៅ​ប្រទេស​វៀតណាម រហូតដល់​ថ្នាក់​ទី​៩ ដូច្នេះ​គាត់​អាចនិយាយបាន​២ គឺ​ភាសា​ខ្មែរ​និង​វៀតណាម​។​

​នៅក្នុង​ថត​របស់​លោក​កែវ សុខ​ផេង​ត្រូវបាន​គេ​ដឹងថា មាន​ក្រដាស​បិទ​ភ្ជាប់​នឹង​សៀវភៅ​មាន​រូប​កីឡាករ​បាល់ទាត់​វៀតណាម គឺ​លោក​Công Vinh, Tài Em, Minh Phương.​ជាដើម ដែល​ពួកគេ​គឺជា​Idol របស់​លោក​កែវ សុខ​ផេង​កាលពី​គាត់​នៅ​ក្មេង​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម U22 វៀតណាម និង​កម្ពុជា​គ្រូបង្វឹក​លោក Park Hang-seo មានប្រសាសន៍​ថា​កីឡាក រ​កែវ សុខ​ផេង គឺជា​កីឡាករ​ឆ្នើម​ជាងគេ​នៅ​ម្ខាង​ទៀត​នៃ​ទីលាន​។ U22​របស់​កម្ពុជា ប្រើ​ទម្រង់​លេង​បែប​ទំនើប​ដោយ​មាន​ការបណ្តុះបណ្តាល​ពី​លោកគ្រូ​ជនជាតិ​ជប៉ុន​។​

​សូម្បី​តែ​គ្រូបង្វឹក​Even Coach Palmas ជនជាតិ​អា​ហ្សង់​ទីន មាន​ការងារ​ជាច្រើន​ក្នុងពេល​ព្រះអាទិត្យ​។ U22 កម្ពុជា​លេង​បាល់​ខ្លី​និង​មិន​សូវ​ប៉ះ​។ នៅក្នុង​នោះ​សុខ​ផេង គឺជា​ខ្សែសង្វាក់​សំខាន់​មួយ​។​ជាមួយនឹង​ស្ថិតិ​និង​ការសម្តែង​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការប្រកួត​កន្លង​មក​នៅ​ស៊ី​ហ្គេម​លើក​ទី ៣០ លោក​សុខ​ផេង សន្យាថា​នឹង​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​មុច​ស្រួច អស្ចារ្យ​មួយ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម U22 វៀតណាម​និង​កម្ពុជា​។​ទាក់ទង​បញ្ហា​នេះដែរ​
​លោក​កែវ សុខ​ង​ន​!​បងប្រុស​បង្កើត​កីឡាករ​កែវ សុខ​ផេង​ឱ្យតែ​ស្រលាញ់​ជាតិ​ខ្មែរ​បម្រើ​ជាតិ​ខ្មែរ​នោះ​ហើយ​ទើប​ជា​«​កូន​ខ្មែរ​ដែល​មាន​សា្មរ​តី​សេ្ន​ហា​ជាតិ​ពិតប្រាកដ​»​។​

​ហ្វេ​សប៊ុក​កីឡាករ​ឈ្មោះថា​Chan Vathanaka​បាន​ធ្វើ​ការលើក​ឡើង​ឲ្យដឹង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា ៖ បាល់ទាត់​សំខាន់​ណាស់​គឺ​កែប្រែ​កំហុស​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ហើយ​សំខាន់​នោះ​គឺ​ការលើកទឹកចិត្ត គាត់​គឺជា​ចំនែក​មួយ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា គាត់​បាន​ពាក់អាវ​ដែល​ប្រើ​ទង់ជាតិ​កម្ពុជា​ខ្ញុំ​ជឿថា​បេះដូង​គាត់​គឺ​កម្ពុជា កុំ​បោះបង់​សម្លាញ់​ត្រូវ​រឹងមាំ អ្វី​ដែល​ត្រូវ​ធ្វើ​បន្តរ​ទៀត​គឺ​ត្រូវ​នាំ​កីឡា​មួយ​នេះ​អោយ​ពិភពលោក​បាន​ស្គាល់​ពី​ខ្ញុំ​ចាន់ វឌ្ឍនាកា​។​

Filed in: កីឡា