សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ត្រូកូល​សែម​បង​ឡើង​ស្នងការរង​ប្អូន​មក​កាន់​កន្លែង​បង​!

​នគរបាល​ត្រូកូល​សែម​បង​ឡើង​ស្នងការរង​ប្អូន​មក​កាន់​កន្លែង​បង​!

​ភ្នំពេញ ​៖ ​សម័យ​យើង​នេះ​អា​រឿង​ឡើងបុណ្យ​តាម​សែស្រឡាយ​និង​នុយ​កាក់​ក្លាយទៅជា​រឿង​ធម្មតា​កែ​មិន​បាន​នោះ​ទេ​។​ជាក់ស្ដែង​ករណី​នេះ​នៅ​ស្នងការ​នគរបាល​រាជធានី​បាន​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ពី​មហាជន​គឺ​នគរបាល​ត្រកូល​សែម​ខ្លាំង​ផស់​គាត់​មែន​។

​លោក​វរសេនីយ៍ឯក សែម គន្ធា អត្តលេខ​៥៧៣៤៥​ពីមុន​ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​ឆ្នាំ​២០១៩ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ជា​ស្នងការរង ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វី​ញ​។​

​បន្ទាប់ពី​លោក សែម គន្ធា ឡើង​ជា​ស្នងការរង ប្អូនប្រុស​របស់​លោក គឺ​លោក​វរសេនីយ៍ទោ សែម រតនា អត្តលេខ​៧៣២៣១ នាយរង​ការិយាល័យ បាន​ឡើង ជា​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ជំនួស​បងប្រុស​របស់​ខ្លួន​ទៅវិញ​។​នេះ​បើ​បើ​យោង​តាម​សេចក្ដី ប្រកាស​ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​ដោយ​សម្តេច​ក្រឡាហោម​។​

​គួ​រំលឹក​ផង​ដែរ​ថា កាលពីពេល​កន្លង​មក​មន្ដ្រីនគរបាល​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​ក្រោម​ការគ្រប់គ្រង​របស់​លោក​សែម គន្ធា​នេះ​ក៏​ធ្លាប់​ផ្ញើ​ររបាយការ​ណ៍​ស្ដី​ពី​ចំណូល​មិន​ប្រក្រតី​តាមរយៈ​ការ​រិត​បន្ដឹង​ច្បាប់​ចរាចរណ៍​នៅ​ទូទាំង​រាជធានី​និង​តាម​គោលដៅ​មួយ​ចំនួន​ដើម្បី​រក​ចំណូល​ឲ្យ​មេ​ផងដែរ កាល​នោះ​ពួកគាត់​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​មេ​គាបសង្កត់​មក​លើ​កូនចៅ​តាម​គោលដៅ​នីមួយៗ​ក្នុង​ការ​រក​លុយ​ឲ្យ​មេ​ដែរ​ប៉ុន្ដែ ប្រតិកម្ម​បែបនេះ​គេ​មិ​នឃើញ​ថ្នាក់លើ​មើលមិនឃើញ​នោះឡើយ ។​

 

Filed in: ព័ត៌មានជាតិ