សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​អន្តោប្រវេសន៍​បាញ់​សេរី​អស់​១៤​គ្រាប់​ចាប់​វ៉ៃខ្នោះ​!

នគរបាល​អន្តោប្រវេសន៍​បាញ់​សេរី​អស់​១៤​គ្រាប់​ចាប់​វ៉ៃខ្នោះ​!

​បាត់ដំបង ​៖ ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង​ម្នាក់​បាន​កាំភ្លើងខ្លី​ថ្មី​គ្រាប់​ថ្មី​បាញ់បោះ​អស់​១៤​គ្រាប់​ទាំងយប់​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៩ ធ្វើឲ្យ​ពលរដ្ធ​នៅក្បែរ​កន្លែង​កើតហេតុ​នៅ​ចំណុច​ភូមិ​អូ​ដា​លើ ឃុំ​បឹរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​រត់គេច​ព្រាត​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំរៀង បានឲ្យដឹងថា​៖ ជនសង្ស័យ​ដែល​បាញ់បោះ​ដោយ​សេរី​មានឈ្មោះ នៅ លីដា ជា​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​ដូង មាន​ឋានៈ​ជា​វរសេនីយ៍ត្រី ដោយ​ប្រើប្រាស់​អាវុធ​ខ្លី ធុន SIG SAUER ។​តែ​បន្ទាប់​ពី​បាញ់​រួច​បាន​១​ម៉ោងជាង កម្លាំង​អាវុធហត្ថ​ស្រុក សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ​ផងដែរ​។​

​សមត្ថកិច្ច​ដកហូត​សម្ភារ​: អាវុធខ្លី ១​ដើម ដែល​មាន​គ្រាប់ ក្នុង​បង់​ចំនួន​៣​គ្រាប់ និង​គ្រាប់​ក្នុង​ប្រអប់ ចំនួន​១០៦​គ្រាប់ សម្បក​គ្រាប់​៩​គ្រាប់​ព្រមា​ទាំង​មាន​រថយន្ត​Lexus300​មួយគ្រឿង​ផង​ដែរ​។ សម​មុខ​ហ្ម៉ង​លោកស​ក្តិ​៤៕

Filed in: ព័ត៌មានជាតិ