សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​រថយន្តក្រុង​១​គ្រឿង​លួច​ដឹក​ឈើប្រណិត​ធ្នង់​លោតឆ័ត្រ​ទៅ​វៀតណាម​នៅ​ស្រុក​បរ​កែវ​

ចាប់​បាន​រថយន្តក្រុង​១​គ្រឿង​លួច​ដឹក​ឈើប្រណិត​ធ្នង់​លោតឆ័ត្រ​ទៅ​វៀតណាម​នៅ​ស្រុក​បរ​កែវ​

រតនគិរី ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់កណ្តាល​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​បរ​កែវ​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៩​បាន​ស្ទាក់​ចាប់​រថយន្តក្រុង​១​គ្រឿង​លួច​ដឹក​ឈើប្រណិត​ធ្នង់​ខណៈ​កំពុង​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ស្ថិតក្នុង​ភូមិ​ឃ្លិះ​ឃុំ​ស៊ើ​ង​ស្រុក​បរ​កែវ​ខេត្តរតនគិរី​មាន​ទិសដៅ​ទៅ​ប្រទេស​វៀតណាម​។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​លោក​ហុង វណ្ណ​រាន​បាន​ប្រាប់​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ​ថា​រថយន្តក្រុង​លួច​ដឹក​ឈើប្រណិត​ពាក់​ស្លាក​លេខ​វៀតណាម​៨១B-០០១-១៣​ឆែកឆេរ​ឃើញ​ឈើប្រណិត​ធ្នង់​គីឡូ​មាន​ទម្ងន់​៧៨០​គីឡូក្រាម​ស្មើនឹង​០,៥៧៧​ម៉ែត្រគូប​។​

​លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​រូបនេះ​បន្តថា​អ្នកបើករថយន្ត​ដឹក​បទល្មើស​រត់គេចខ្លួន​បាត់​,​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា​ប្រមូល​និង​ដឹកជញ្ជូន​ព្រៃឈើ​ខាងលើ​ប្រាសចាក​ពី​ច្បាប់​ស្តីពី​ព្រៃឈើ ។ បច្ចុប្បន្ន រថយន្តក្រុង​១​គ្រឿង​និង​ឈើប្រណិត​ធ្នង់​ខាងលើ​ត្រូវបាន​នាំមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី​ដើម្បី​ចាត់ចែង​តាម​ច្បាប់​ព្រៃឈើ​។​

​គួរកត់សម្គាល់​ថា​បើ​ទោះបី​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ធ្វើ​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​យ៉ាងណា​ក៏ដោយ​នៅ​តែ​មាន​ឈ្មួញ​ខិលខូច​លួច​ធ្វើ​សកម្មភាព​ដោយ​មិន​ខ្លាច​ច្បាប់ ។​

​ជាក់ស្តែង​រថយន្តក្រុង​វៀតណាម​មាន​ថៅកែ​ជនជាតិ​វៀតណាម​លួច​ដឹក​ឈើ​ចេញពី​ស្រុក​ខ្មែរ​ក្រោម​រូបភាព​ដឹក​ភ្ញៀវ​ទេសចរណ៍​ដូច្នេះ​គួរតែ​ច្បាប់​ដាក់​ទោសទណ្ឌ​ឲ្យ​ធ្ងន់ធ្ងរ​ដើម្បីឲ្យ​អ្នកផ្សេង​រៀងចាល​តែម្តង​៕
​ដោយ​៖​ចាប​សំអាន​

Filed in: ព័ត៌មានជាតិ