សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​គួរ​មាន​វិធានការ​លើ​រថយន្ត​ដឹក​ដី​លើ​ដងផ្លូវ​ផង​

អាជ្ញាធរ​គួរ​មាន​វិធានការ​លើ​រថយន្ត​ដឹក​ដី​លើ​ដងផ្លូវ​ផង​

​ក្រុង​ប៉ោយប៉ែត ច្រកទ្វារ​អន្តរជាតិ​ដែល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​មក​ទស្សនា ប្រាសាទ​អង្គរ​នៃ​ប្រជាជាតិ​កម្ពុជា​កំពុង​ត្រូវ​រង​ការ បំពុល​បរ​ស្ថាន​ដោយសារ​ធូលី​ដី​ហុយ​ទ្រលោម បើ​ពេល​មាន​ភ្លៀង​គឺ​បែក​ផុក បង្ក​ដោយ​ក្រុមហ៊ុន​ឈ្មួញ​ដឹក​ដី​ចាក់​បំពេញ​ទីតាំង​ក្រុមហ៊ុន ឬ​ដីឯកជន​របស់​អ្នក​មាន​បុណ្យ​សក្តិ ឬ​អ្នក​មាន​ប្រាក់​ដោយ​មិន​គិតគូរ​អំពី​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មាន​ការលំបាក​ធ្វើ​ដំណើរ​ឡើយ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ប៉ោយប៉ែត បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង និង​ភូមិ​មេត្តា​ចាត់វិធានការ​លើ​ករណី​នេះ​ផង សូមមេត្តា​ទប់ស្កាត់ ការដឹក​ដី​យ៉ាង​អនាធិបតេយ្យ នៅតាម​ផ្លូវ​លេខ​៥ ក៏​ដូចជា​ក្នុង​ក្រុង និង​បញ្ហា​នេះ​ក៏​អាច​ជា​បង្កឲ្យមាន​គ្រោះថ្នាក់ ដូចជា​រអិល ខណៈពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្ដងៗ​។​

​ដោយសារ​តែ​កន្លងមក​នេះ ទោះបី​មាន​ការ​ដឹក​ដី​យ៉ាង​អនាធិបតេយ្យ បណ្ដាលឲ្យ​ខូចខាត​ផ្លូវ បង្ក​ការលំបាក​ដល់​ពលរដ្ឋ​ធ្វើ​យ៉ាងណា​ក្ដី ពុំ​ដែល​ឃើញ​អាជ្ញាធរ​ខាង​ណា​ចុះ​មក​អន្តរាគមន៍​សោះ ដូច្នេះហើយ​ទើប​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត សុំ​ស្នើ​ទៅ លោក​ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត មេត្តា​គិតគូរ​ចំណុច​នេះ​ផង សូម​កុំ​សម្ងំ​ចឺន ធ្វើ​មិនដឹងមិនឮ​បែប​នេះ​តទៅទៀត មិនដឹងថា លោក​អភិបាល មិនដឹង​មែន​ដោយ​ការងារ​មមាញឹក​ពេក ឬ​ក៏​ធ្វើ​មិនដឹង​ត្រង់​ចំណុច​នេះ​? ។​

​ទន្ទឹម​នឹង​ឡាន​ដឹង​ដី ក៏​នៅ​មាន​រថយន្ត​តូច​-​ធំ ឯកជន​ជាច្រើន​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ធ្វើឲ្យ​ធូ​លីដី​លើ​ផ្លូវជាតិ​ហុយ​ងងឹត​សូន្យសុង មិន​អាច​មើលផ្លូវ​ឃើញ បើ​ឲ្យតែ​បែបៗ​នេះ នឹងមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជា​បន្តបន្ទាប់​គ្នា​ចៀស​មិន​ផុត​ឡើយ​៕

 

 

IMG-20160814-WA0011 IMG-20160814-WA0012 IMG-20160814-WA0016

Filed in: ព័ត៌មានជាតិ