សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួងការបរទេស​រិះគន់​អាមេរិក​ការពារ​លោក​គន់គីម​និង​ឧកញ៉ា​ទ្រី​ភាព​

​ក្រសួងការបរទេស​រិះគន់​អាមេរិក​ការពារ​លោក​គន់គីម​និង​ឧកញ៉ា​ទ្រី​ភាព​

​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១០​ធ្នូ​នេះ​បាន​សម្ដែង​ការ​ខកចិត្ដ​យ៉ាងខ្លាំង​ចំពោះ​ការ​កំណត់​ជ្រើសរើ​ស​ដោយ​បំពាន​នូវ​ជន​ជាតិ​កម្ពុជា​ដែល​បម្រើ ការងារ​រដ្ឋ និង​ក្នុង​ផ្នែក​ឯកជន ក្រោម​ច្បាប់​សកល​ម៉ា​នី​ត​ស្គី​របស់​អាមេរិក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ​នេះ បានចេញ​សេចក្តីថ្លែងការណ៍ លើកឡើងថា​៖ «​ទង្វើ​នេះ​ធ្វើឱ្យ​មាន​ការស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​បុគ្គល​សាធារណៈ​របស់​ប្រទេស​មួយ ត្រូវបាន​ក្លាយទៅជា​កម្ម​វត្ថុ នៃ​វិធានការ​ទណ្ឌកម្ម​របស់ ប្រទេស​ដទៃ​ផ្សេង​ទៀត ដោយ​ផ្អែក​លើ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ការគោរព​ទាល់តែសោះ​ចំពោះ​ភាព​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​ប្រទេស​មួយ​។ ប្រការ​នេះ​គឺជា​ការបំពាន យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​អន្តរជាតិ​ស្តីពី​គោលការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដ៏​ទៃ​ផ្សេងទៀត​»​។​

​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា​៖ «​បទ​បញ្ជា​ប្រតិបត្តិ​នេះ​គឺ​ជា​ការវាយប្រហារ​ប្រឆាំង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក តាមរយៈ​ការផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​នា​ពេល​ថ្មីៗ​នេះ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព កម្ពុជា ហើយ​មាន​បំណង​ដ៏​មុតមាំ​ក្នុង​ការលើកស្ទួយ​ទំនាក់ទំនង​ទ្វេរ​ភាគី ដោយ​ឈរ​លើ​ការគោរព​គ្នា​ទៅវិញទៅមក​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស អះអាងថា ឯកឧត្តម គន់ គីម ត្រូវបាន​ទទួលស្គាល់​ជា​សាធារណៈ ចំពោះ​ការរួមចំណែក​យ៉ាងច្រើន​របស់​ឯកឧត្តម ក្នុង​ការការពារ និង​ថែរ​រក្សា​សុខ​សន្តិភាព ស្ថេរភាព និង​សណ្តាប់​សង្គម ហើយ​លោក​ឧកញ៉ា ទ្រី ភាព ក៏​បាន​ដើរតួនាទី​ដ៏​សកម្ម​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ផងដែរ​។​

​សូមជម្រាបថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​អន្តរ​ជា តិ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្ក​ក​ទ្រព្យសម្បត្តិ​លើ​លោក​ឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប និង​ឯកឧត្តម គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​ក្រសួង​សេដ្ឋកិច្ច​អាមេរិក បាន​ចោទប្រកាន់​លោក​ទ្រី ភាព និង លោក​គន់ គីម ដូច​គ្នា​ថា បាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ​ជា​ច្រើន​ករណី​ដូចជា ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដោយ​មិន​ត្រឹមត្រូវ ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន អំពើពុករលួយ​ទាក់ទង​នឹង​កិច្ចសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា ឬ ការទាញយក​ធនធាន​ធម្មជាតិ ឬ ស៊ីសំណូក​។​

​សម្រាប់​លោក​ទ្រី ភាព ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​អះអាង​ថា បាន​ប្រើប្រាស់​នូវ​បណ្តាញ​ដ៏​ធំ​នៅ​កម្ពុជា ដើម្បី​បង្កើត​ការសម្របសម្រួល​ការកាប់​ឈើ​ដោយ​ខុស​ច្បាប់​ដោយ​ឃុបឃិត​នឹង​មន្ត្រី​រដ្ឋាភិបាល ទិញ​ការការពារ​ពី​រដ្ឋាភិបាល និង ទិញ​ការការពារ​ពី​យោធា ដើម្បី​បម្រើការ​ធ្វើចរាចរ​ផលិតផល​ឈើ​ខុស​ច្បាប់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ចិន រុស្ស៊ី និង​អឺរ៉ុប​។ ចំណែក លោក​គន់ គីម​វិញ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​អះអាងថា ជា​មនុស្ស​សំខាន់​ម្នាក់​នៅក្នុង​គម្រោង​អភិវឌ្ឍ​ក្នុង​ខេត្ត​កោះកុង ហើយ​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​។ បើ​តាម​អាមេរិក លោក​គន់ គីម បាន​ប្រើប្រាស់​កងកម្លាំង​យោធា ដើម្បី​បំភិតបំភ័យ រុះរើ និង​ឈូសឆាយ​ដី​យកទៅ​ប្រគល់ឱ្យ​ក្រុមហ៊ុន​ចិន​។​

​ក្រៅ​ពី​អ្នក​ទាំង​ពីរ សមាជិក​គ្រួសារ​លោក​គ​ន់ គីម ៣​នាក់ ព្រម​ទាំង​ក្រុមហ៊ុន​អ្នក​ទាំង​២​សរុប​១៦​ក្រុមហ៊ុន​ទៀត​ក៏​ស្ថិត​នៅក្នុង​បញ្ចី​ទណ្ឌកម្ម​របស់​អាមេរិក​ផង​ដែ​រ​។ គួរបញ្ជាក់​ថា នេះ គឺ​ជា​បន្ថែម​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូចគ្នា​នេះ​មក​លើ​លោក​ហ៊ីង ប៊ុន​ហៀ​ង ដែលជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋ​មន្ត្រី​កម្ពុជា​ហ៊ុន សែន​ផង​ដែរ ដោយ​ចោទ​ថា រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​ទណ្ឌកម្ម​របស់​អាមេរិក​នេះ គឺ​ធ្វើឡើង​ក្រោម​ច្បាប់ Global Magnitsky​។ ច្បាប់ Global Magni- tsky​នេះ គឺជា​ច្បាប់​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ច្បាប់​នេះ ត្រូវបាន​អនុម័ត​ដំបូង​កាលពី​ឆ្នាំ​២០១២ សម្រាប់​តែ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយមក ច្បាប់​នេះ​ក៏​ត្រូវបាន​ពង្រីក​វិសាល​ភាពជា​សាកល​តែម្តង​។ រីឯ​ការអនុវត្ត​នៅពេល​នេះ​វិញ គឺធ្វើឡើង​អនុលោម​តាម​បទបញ្ជា​មួយ​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក​កាល​ឆ្នាំ​២០១៧ ដោយ​ផ្តោត​ទាំង​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង អំពើពុករលួយ​ដែល​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​នយោបាយ​អន្តរ​ជាតិ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​។​

Filed in: ព័ត៌មានជាតិ