សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផឹក​ថ្នាំ​ក្រុមហ៊ុន យូ ស៊ី ធី​ប្រតិកម្ម​រាករូស​ខ្លាំងៗ តែ​ក្រុមហ៊ុន​ប្រាប់​ថា​ឲ្យ​ផឹក​បន្ត​ទៀត​ស្លាប់បាត់​!?

ផឹក​ថ្នាំ​ក្រុមហ៊ុន យូ ស៊ី ធី​ប្រតិកម្ម​រាករូស​ខ្លាំងៗ តែ​ក្រុមហ៊ុន​ប្រាប់​ថា​ឲ្យ​ផឹក​បន្ត​ទៀត​ស្លាប់បាត់​!?

​ក្រចេះ ៖ បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​ស្លាប់​កាលពី​វេលា​ម៉ោង​១៨ និង​២០​នាទី ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ភូមិ​ក្រូច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​ព្រោះ​ប្រើ​ផលិតផល​ឱសថ​ព្យាបាល​ជំងឺ​របស់​ក្រុមហ៊ុន​យូ ស៊ី​បាន​កើតទុក្ខ​មិន​សុខចិត្ត រត់​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​

​ស្ត្រី​រងគ្រោះ មានឈ្មោះ​ទាង ស៊ី​ធាង អាយុ​៣៨​ឆ្នាំ រីឯ​បុរស​ជា​ប្តី​មាន​ឈ្មោះច​ន ខេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​។​សមត្ថកិច្ច បានឲ្យដឹងថា កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ស្ត្រី​រងគ្រោះ មាន​ជំងឺ​ទន់​ដៃ​ជើង​ម្ខាង ក៏​ទិញ​ឱសថ​ជា​ផលិតផល​របស់​ក្រុមហ៊ុន យូ ស៊ី ធី មាន​សាខា​នៅ​ខេត្ត​ក្រចេះ យកមក​ប្រើប្រាស់​។ ពេល​ប្រើ​រួច​ស្ត្រី​រងគ្រោះ មាន​អាការ​ជំងឺរាក​រួស​ជាខ្លាំង ហើយ​ពេលនោះ ស្ត្រី​បាន​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន ប្រាប់​អំពី​អាការ​របស់​ស្ត្រី​រងគ្រោះ តែ​ខាង​ក្រុមហ៊ុន បាន​ប្រាប់​មក​វិញ​ថា ជាតិ​ថ្នាំ​វា​ដេញ​ជាតិពុល​ទេ និង​ប្រាប់​ឱ្យប្រើ​បន្តទៀត​។​

​លុះ​មកដល់​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថានភាព​ស្ត្រី​រងគ្រោះ កាន់តែ​ដុនដាប​ខ្លាំង​ទ្បើង ប្រភព​បន្តថា ពេលនោះ បុរស​ជា​ប្តី បាន​ទូរស័ព្ទ​សួរ​ទៅ​ក្រុមហ៊ុន ពេលនោះ​ក្រុមហ៊ុន បាន​ប្រាប់ថា ឲ្យ​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល ពេល​នាំ​ស្ត្រី​រងគ្រោះ​មកដល់​មន្ទីរពេទ្យបង្អែក​ឆ្លូង ឃើញ​ថា​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ ទើប​ខាង​មន្ទីរពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ជា​អកុសល​ស្ត្រី​រងគ្រោះ បាន​ស្លាប់ នៅវេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​ឆ្លូង សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរី​ផុង បាន​ចុះ​ពិនិត្យ​សព​ស្ត្រី​រងគ្រោះ​រួច​ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ទើប​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​ជុំវិញ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ​មិនទាន់​ឃើញ​មាន ក្រុមហ៊ុន យូ ស៊ី ធី បកស្រាយ​យ៉ាងណា​នៅឡើយ​ទេ ៕

Filed in: ព័ត៌មានជាតិ