សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​សែន​បង្ហោះ​រូបភាព​លេងអុក​តែ​ឆ្លៀត​ផ្ញើ​សារ​នយោបាយ​!

​តេជោ​សែន​បង្ហោះ​រូបភាព​លេងអុក​តែ​ឆ្លៀត​ផ្ញើ​សារ​នយោបាយ​!

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​បង្ហោះ​រូបភាព​លេងអុក​ជាមួយ ដៃគូ​លេងអុក​របស់​សម្តេច គឺ​នាយ​ឧត្តមសេនីយ៍ មួង សារ៉ន កាលពី​១០​ឆ្នាំ​មុន​និង​បាន​ស​សេរ​សារ​ប្រៀបធៀប​រឿង​វិន័យ​លេងអុក​និង​រឿង​នយោបាយ​និង​ច្បាប់​ផងដែរ​។​សម្តេច​តេជោ បាន​រៀបរាប់​យ៉ាង​ដូច្នេះ «​ថ្ងៃ​អាទិត្យ​នេះ​សុំ​ជូន​រូបថត​កាលពី​១០​ឆ្នាំមុន ពេល​លេងអុក​ជាមួយ​ដៃគូរ​ដែល​លេង​ខូច​។

​រូបភាព​ដែល​កាន់​ដៃ​គ្នា​នេះ​គឺ​ដណ្តើម​កូន​គ្នា​បណ្តាល​មក​ដៃគូ​យក​សេះ មក​អុក​បំបែក​ទូក​ខ្ញុំ​ដោយ​មិន​បាន​មើល​ឱ្យ​ច្បាស់​និង​ចំ​ជើង​ត្រី​បក ខ្ញុំ​ក៏​ប្រ​ញ៉ាប់​សុ​ី តាម​វិន័យ​កាន់​មួយ​ណា​យក​មួយ​ហ្នឹង​តែ​ដៃគូ​មក​ដណ្តើម​យក​ទៅ​វិញ​។ ជាមួយ​ខ្ញុំ​ត្រូវតែ​ស៊ី​សេះ​យក​ដាក់​ក្នុង​កំប៉ុង​ដោយ​មិន​យល់ព្រម​ឱយ​វិធាន នៃ​ការលេង​នេះ​ត្រូវបាន​បំពាន​នោះឡើយ​»​។​

​សម្តេច​បាន​លើកឡើង​ថា សម្តេច​មិន​បណ្តោយ​ឱ្យ​អ្នក​នយោបាយ​ណា ឬ​ក្រុម​ណា​លេង​ខុសពី​ច្បាប់​បានចែង​នោះឡើយ​។ ពោល​អ្នកនយោបាយ​ធ្វើ​ខុសច្បាប់ ត្រូវតែ​អនុវត្តន៍​ច្បាប់​។​«​ការ​ធ្វើ​នយោបាយ​មិន​ខុស​ពី​ការ​លេងអុក​នោះទេ ខ្ញុំ​មិន​បណ្តោយ​ឱ្យ​អ្នក​ណា​ឬ​ក្រុម​ណា​លេង​ខុស​ពី​ច្បាប់​បានចែង​នោះឡើយ​។ កូនអុក​សុីដាក់​ចូល​កំប៉ុង​អ្នកនយោបាយ​អនុវត្តន៍​តាមច្បាប់​»​។​

នា​ពេល​កន្លង​ទៅ​អ្នកនយោបាយ​ដែល​មាន​ទោស​ទាំង​លោក កឹម សុខា និង​លោក សម រង្ស៉ី សុទ្ធតែ​ហាក់​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ទៅលើ​ការអន្តរាគមន៍ ឬ​ការ​ដាក់​សម្ពាធ​ពី​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​ពួកគេ​បាន​រួចផុត​ពី​ទោសទណ្ឌ​ទាំងឡាយ​។​តែ​សម្តេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញមក​អះអាង​ជារឿយៗ​ផងដែរ នឹង​គ្មាន​សម្ពាធ ឬ​ការអន្តរាគមន៍​ណាមួយ​មាន​អនុភាព​ទៅលើ​ការអនុវត្តន៍​ច្បាប់​របស់​កម្ពុជា​នោះ​ឡើយ​។​

​ជួន​គ្នា​និង​សារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ០៩ ធ្នូ តុលាការ​សាលាឧទ្ធរណ៍​នឹង​ធ្វើ​ការពិភាក្សា​ដេញដោល​គ្នា លើ​បណ្តឹង​ប្រឆាំង​នឹង​ការបញ្ជូន​សំណុំរឿង​របស់លោក កឹម សុខា ទៅ​ជំនុំជម្រះ​។ ការសួរដេញដោល​គ្នា​នេះ នឹង​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​៣​រូប​នៃ​សភា​ស៊ើបសួរ​របស់​តុលាការ​សាលាឧទ្ធរណ៍ ជាមួយនឹង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ចំនួន​៤​រូប​។​
​នេះ​បើ​យោងតាម​លិខិត​របស់​តុលាការ​សាលាឧទ្ធរណ៍​ដែល​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា កាលពី​ថ្ងៃ​ទី ០៥ ធ្នូ ពោល​គឺ​នៅ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោម​ពី​ក្រុម​មេធាវី​ការពារ​ក្តី​បាន​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​នេះ កាលពី​ថ្ងៃ​ទី ០៣ ធ្នូ​។​
​គួរ​រំលឹក​ជូន​ថា តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០២ ធ្នូ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការបញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ ចុះ​ថ្ងៃ​ទី ០២ ធ្នូ​។ មួយ​ថ្ងៃ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃទី ០៣ ធ្នូ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​ដីកា​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំជម្រះ ដោយ​អះអាង​ថា កូនក្តី​របស់​ខ្លួន គឺ​លោក កឹម សុខា កើតទុក្ខ​មិន​សុខចិត្ត​ឡើយ ចំពោះ​ដីកា​បញ្ជូន​រឿង​ឲ្យទៅ​ជំនុំជម្រះ​នេះ​។​

​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ម្នាក់​ក្នុងចំណោម​៤​នាក់​បាន​អះអាង​ប្រាប់​កាសែត​ថា ទោះបីជា​លទ្ធផល​យ៉ាងណាក៏ដោយ ក៏​ប៉ុន្តែ​វា​គឺ​ជា​ការសម្តែង​ឆន្ទៈ​របស់​កូនក្តី​និង​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ក្នុង​ការតស៊ូ​លើ​សមរភូមិ​ច្បាប់​នេះ​។ លោក​មេធាវី​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ងាក​មក​ស្វែងរក​ដំណោះស្រាយ​វិញ ដោយ​ចាប់ផ្តើម​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ណា ដែល​បះ​ពាល់​ដល់​ប្រទេសជាតិ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​អាទិភាព ដើម្បី​មាន​ឱកាស​ឈាន​ទៅ​កសាង​អនាគត​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​ឯ​លោក​មេធាវី សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់​វិញ បាន​វាយតម្លៃ​ថា នីតិវិធី​របស់​កម្ពុជា​ហាក់​មាន​ភាពស្មុគស្មាញ ដោយ​ថា ជាធម្មតា​កាលណា​ចៅក្រម​ចេញ​ដំណោះស្រាយ​ហើយ ការសម្រេច​ស្ថិតនៅលើ​ចៅក្រម​ជម្រះ​។ ប៉ុន្តែ ច្បាប់​ក៏​បើក​ចំហរ​ឲ្យ​ភាគី​ម្ខាង​ទៀត សុំ​ទៅ​សភា​ស៊ើបសួរ ជំទាស់​លើ​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួ​រដែរ​។ មេធាវី​រូប​នេះ ពន្យល់​ទៀត​ថា ការប្តឹង​ជំទាស់​នេះ ទំនង​ជា​ការសាកល្បង​របស់​សហ​មេធាវី​របស់លោក កឹម សុខា ប៉ុន្តែ លោក​ថា ការ​តតាំង​ក្តីនេះ ពិបាក​នឹង​ទទួលបាន​ជោគជ័យ ៖ «​ដោយសារ​រឿង​ហ្នឹង​ជា​រឿង​នយោបាយ មិនមែន​ជា​រឿង​ច្បាប់ ម្ល៉ោះហើយ​យើង​ស្មាន​អត់​ត្រូវ​ទេ​»​។​

​សូមបញ្ជាក់​ថា​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២១៧​ក្រោម​ការ ចោទថា ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។ លោក កឹម សុខា ត្រូវបាន​បញ្ជូន​ទៅ ។ បទ​ចោទ​នេះ លោក កឹម សុខា ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួនស​រ៉ុប​ជាង​២​ឆ្នាំ ទាំង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជាប់​ព្រំដែន​វៀតណាម ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ពន្ធនាគារ និង​នៅ​ក្នុងផ្ទះ​។​

​ទើប​តែ​ថ្ងៃ​១០ ខែវិច្ឆិកា ទើប​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ធូរបន្ថយ​លក្ខខ​ណ្ឌខ្លះ​បើក​ឱ្យ​លោក កឹម សុខា អាច​ជួប​មន្ត្រីការទូត​នានា និង​អាច​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​បាន លើកលែង​តែ​ចេញ​ទៅ​ក្រៅប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ឬ «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ