សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន បុរស​ម្នាក់ ដោយសារ​តែ​ស្រី​ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​ក្នុងផ្ទះ អស់​២​យប់​?

ចាប់ខ្លួន បុរស​ម្នាក់ ដោយសារ​តែ​ស្រី​ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​ក្នុងផ្ទះ អស់​២​យប់​?

​ខេត្ត​ព្រះសីហនុ ៖ បុរស​លក់​ចាប់ហួយ​ម្នាក់​ត្រូវ​នគរបាល​ចាប់​ខ្លួន​ព្រោះ​ជាប់ចោទ​ថារ​ចាប់​គេ​រំលោភ​ក្នុងផ្ទះ​២​ថ្ងៃ​ជាប់ៗ​គ្នា​។​ករណីយ៍​នេះ លោកស្រី​ឧត្តមសេនីយ៍ត្រី​ប៉ែន កញ្ញា ស្នងការរង​ទទួល​ការងារ​យ៉េន​ឌឺ​រ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឲ្យដឹងថា​៖

​កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ ឆ្នាំ​២០១៩ ថ្មីៗ​នេះ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទទួល​សំណុំរឿង ស៊ើបអង្កេត​បឋម​មួយ ករណី​រំលោភ​សេពសន្ថវៈ ។​ភាគី​ខាង​ស្រី ប្តឹង​ចោទប្រកាន់​ខាង​ប្រុស ថា​៖ បាន​ចាប់រំលោភ​រូបនាង​ពីរលើក ហើយពីរ​យប់​ជាប់​គ្នា នៅផ្ទះ​ខាង​ប្រុស​ទៀតផង ហើយ​ឃាត់​នាង​ឲ្យ​ដេក​ក្នុង​បន្ទប់​ជាមួយគ្នា រហូត​ដល់​ភ្លឺ​ទាំង​ពីរ​លើក ទើប​ឲ្យមក​ផ្ទះ​។​

​នារី​ជា​ដើមបណ្ដឹង​ឈ្មោះ​ច​ន ស្រីនិត អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​មក​ធ្វើ​ការងារ​នៅ​ក្រុងព្រះសីហនុ ជា​បុគ្គលិក​កាស៊ីណូ ដែល​មាន​ផ្ទះជួល​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នៅ​ជិត​ផ្ទះ របស់​ចុងចោទ​ផ្ទះ​លក់​គ្រឿងទេស​។​
​រីឯ​បុរស​ជា​ចុងចោទ​ឈ្មោះ​សុខ ភ​ត្រា (​ហៅ​អាជិ​) អាយុ​២៤​ឆ្នាំ នៅផ្ទះ​ជា​មួយ​ម្តាយ មាន​មុខរបរ​លក់ដូ​រគ្រឿង​ទេស​នៅផ្ទះ នៅ​ភូមិ​៥ សង្កាត់​លេខ​៤​។​

​ជនរងគ្រោះ បាន​រាយការណ៍​ថា​៖ រូបនាង និង បុរស​ចុងចោទ ទើបតែ​ស្គាល់គ្នា បាន​ប្រហែល​ជាង​មួយអាទិត្យ​ប៉ុណ្ណោះ ដោយសារ​នាង​ធ្លាប់​ទៅ​ទិញ​ឥ​វ៉ាន់​នៅផ្ទះ​របស់​គាត់​។ នាង​បាន​បន្តថា ឈ្មោះ​សុខ​ភ​ត្រា បាន​រំលោភ​បំពាន​លើ​នាង​ចំនួន​បី​លើក​៖ លើក​ទី​១,​នៅ​ថ្ងៃ​ទី​៣​ខែ​ធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង​ប្រហែល​ជិត​៧ យប់ នាង​បាន​ទៅ​ទិញ​ឥ​វ៉ាន់​នៅផ្ទះ​សុខ ភ​ត្រា ពេលនោះ​ឈ្មោះ​សុខ ភ​ត្រា បាន​ចាប់​អូស​ដៃ​នាង​ទាញ ចូលទៅ​ក្នុង​ផ្ទះ ដល់​បន្ទប់ដេក​របស់​គាត់ ហើយ​បាន​លួងលោម​បង្ខំ​រួមភេទរ​ហូត​បាន​សម្រេច ព្រមទាំង​ឃាត់​នាង ឲ្យ​ដេក​ក្នុង​ផ្ទះ​ជាមួយ​គ្នា រហូត​ដល់​ភ្លឺ ឡើង​ម៉ោង​៦​ព្រឹក ទើប​ឲ្យ​ត្រឡប់មកវិញ​។​

​លើក​ទី​២,​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​ដដែល ម៉ោង​ប្រមាណ​៦​ល្ងាច នាង​បាន​ជូន​មិត្តភក្តិ​ម្នាក់ ទៅ​ទិញ​សាប៊ូ​នៅផ្ទះ​សុខ ភ​ត្រា ម្តងទៀត ពេលនោះ​ឈ្មោះ​សុខ ភ​ត្រា បាន​អូស​ដៃ​នាង​ចូលទៅ​ក្នុង​ផ្ទះ​ហើយ​បង្ខំ​រួមភេទ​ម្តងទៀត ព្រមទាំង​បាន​ឃាត់​នាង ឲ្យ​ដេក​ជាមួយ​គ្នា​រហូត​ដល់​ភ្លឺ ដូច​ថ្ងៃមុន​ដដែល​។ ពេល​នាង​ចូល​ក្នុង​បន្ទប់ មិនដឹងថា​មិត្តភក្តិ​របស់​នាង​ដើរ ចេញ​ពី​ពេល​ណា​នោះទេ​។​

​លើក​ទី​៣,​ថ្ងៃទី​៦​ខែ​ធ្នូ វេលា​ម៉ោង​៧​យប់ នាង និង​មិត្តភក្តិ​បាន​ទៅ​ទិញ​សម្ភារៈ​នៅផ្ទះ​អ្នកផ្សេង មិន​មក​ទិញ​នៅផ្ទះ​ឈ្មោះ​សុខ​ភ​ត្រា​នោះ​ទៀត​ទេ ដោយ​បាន​ដើរ​ឆ្លងកាត់​មុខផ្ទះ របស់​សុខ ភ​ត្រា ពេល​នោះ​សុខ ភ​ត្រា បានឃើញ ក៏​បាន​ហៅ​ពួកនាង​ឲ្យចូល​ក្នុងផ្ទះ តែ​នាង​បាន​ដើរគេច​មិន​ព្រម​ចូល​តាម​ការហៅ​របស់គាត់​ឡើយ និង​បាន​បន្តដំណើរ​ទៅមុខទៀត ក្រោយមក​ឈ្មោះ​សុខ ភ​ត្រា បាន​យក​ម៉ូតូ​មក​ដឹក​រូប​នាង​មក​ផ្ទះ​គាត់ ដំបូង​នាង​ប្រកែក​មិន​ព្រម​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ទេ តែ​ឈ្មោះ​សុខ​ភ​ត្រា​បាន​បង្ខំ​និង​ទះកំផ្លៀង ឃើញ​ដូចនេះ មិត្តភក្តិ​របស់​នាង​ក៏​បាន​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​រូបនាង​បាន​ឡើង​ម៉ូតូ​ជាមួយ​សុខ​ភ​ត្រា មក​ផ្ទះ​របស់​គាត់ លុះ​ពេល​មកដល់​ក្នុងផ្ទះ ឈ្មោះ​សុខ ភ​ត្រា បាន​បង្ខំ​រួម​ភេទ​ទៀត តែ​នាង​មិន​ព្រម ពេលនោះ​ឈ្មោះ​សុខ​ភ​ត្រា បាន​ប្រើ​អំពើហិង្សា​វាយ​ទះកំផ្លៀង​នាង និង​ខាំ​ជាំ​ជាច្រើន​កន្លែង​។ ក្រោយពី​បាន​រើបំរះ​រួច នាង​ច​ន ស្រីនិត បាន​មក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច បន្ទាប់​មក​កងកម្លាំង​នគរបាល​បាន​ទៅ​នាំ​ខ្លួន​ឈ្មោះ​សុខ ភ​ត្រា មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។ បន្ទាប់​មក​ក៍​បាន​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង​នេះ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​។ លោក​វ៉ែន សំអាត នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន ឲ្យដឹងថា​៖ ករណី​រំលោភ​សេពសន្ថវៈ នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៨​ខែ​ធ្នូ​រួចហើយ​។​

Filed in: ព័ត៌មានជាតិ