សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចូល​ច្រៀង​ម្ងៃ​នោះ​សោះ​មាន​លុយ​បើកហាង​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​

​ចូល​ច្រៀង​ម្ងៃ​នោះ​សោះ​មាន​លុយ​បើកហាង​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖ កញ្ញា កែវ សុ​បញ្ញា​តារាចម្រៀង​ស្រករ​ក្រោយ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ បាន​បោះទុន​វិនិយោគ​រហូតដល់​ជាង​១​សែន​ដុល្លារ ដើម្បី​បើកហាង​ស៊ីផឹក​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ​ដែល​ធ្វើឲ្យ​មាន​ការគាំទ្រ​និង​ភ្ញាក់ផ្អើល​ឆ្ងល់​ថា​នាង​រកស៊ី​អី​បាន​មាន​លុយ​លឿន​ម្លេះ​?​តើ​អ្នកណា​នៅ​ពីក្រោយ​លុយ​ជា​១​សែន​ដុល្លារ​នេះ​?​។

​អ្នក​ស៊ី​ត្រាវ បាន​លើកឡើង​ថា តារា​រូប​នេះ​អាច​នឹង​បាន​លុយ​ពី​បុរស​ណា​ម្នាក់​ឧបត្ថម្ភ​មិន​ខាន ព្រោះ​តែ​កន្លងមក​តារា​រូបនេះ ធ្លាប់​មាន​ព័ត៌មាន​ល្ហិច​ល្ហៀង​ពី​អ្នក​ក្នុង​រង្វង់​សិល្បៈ​បង្ហើប​ឲ្យដឹងថា តារា​រូប​នេះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ម្នាក់ មាន​មុខ​តំណែង​ធំ​នៅឯ​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​?​។​

​តែ​តារា​រូប​ស្រស់​ម្នាក់​នេះ បាន​ប្រាប់​សារព័ត៌មាន​មួយចំនួន ថា ហាង ស៊ី​អេស Beer ព្រិល របស់​នាង​ពិតជា​បាន​ចំណាយ​ទុន​អស់​ប្រមាណ​ជាង​១​សែន​មែន ប៉ុន្តែ​នាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ថវិកា​បើកហាង​ថ្មី​នៅ​ក្រុង​តាខ្មៅ​នេះ ជា​ការដាក់ទុន​រួម​គ្នា​រវាង​រូប​នាង និង​បងប្អូន​របស់​នាង​។​

​តារា​រូប​នេះ​បាន​បញ្ជាក់បន្ថែម​ថា ឈាន​ចូល​ដល់​ឆ្នាំ​២០១៩​ខាងមុខ រូប​នាង​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ និង​មាន​លក្ខណៈ​ធំដុំ​តែម្តង តែ​នៅ​ពេល​នេះ​គ្រាន់​តែ​បើក​ធម្មតា​សិន​ប៉ុណ្ណោះ​។​ប្រា​វ៉ូ​ស្រី​ស្អាត​ក្មេង​!៕

Filed in: ពីនេះពីនោះ, សិល្បៈ កំសាន្ត