សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពីគ្រោះយោ​បល់ប្រកាស​ស៊ើបអង្កេត​ករណីឧ​ត្ត​ម​សេ​នីយ៍ទោ ទុន ដៀត បូម​ខ្សាច់​លុប​ឆ្នេរ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​នៅ​កោះកុង​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពីគ្រោះយោ​បល់ប្រកាស​ស៊ើបអង្កេត​ករណីឧ​ត្ត​ម​សេ​នីយ៍ទោ ទុន ដៀត បូម​ខ្សាច់​លុប​ឆ្នេរ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​នៅ​កោះកុង​

កោះកុង ៖ មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ម្នាក់​រង​ការ​ចោទថា បាននិងកំពុង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​យក​ដី​ធ្វើ​កម្ម​សិទ្ធ ស្ថិតនៅ​ភូមិ​ស្មា​ច់ងាម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង​។​ឈ្មួញ​ដី​ដែល​រង​នូវ​ការចោទប្រកាន់​ពី​បទ​ឃុបឃិត​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ​ខេត្ត​កោះ កុង​នោះ​ឈ្មោះ ទុន ដៀត ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​ផ្ទៃ​សមុទ្ទ​។

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​អះអាង​ថា គណបក្ស​លោក​ទទួល បាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ករណី​ខាងលើនេះ ហើយ​លោក​បាន​ចាត់​មន្ត្រី​ចុះ​ទៅ ស្វែងរក​ការពិត ដើម្បី​ដឹង​ថា តើ​ពិតជា​មាន​ការរំលោភ​យ​កដី​សាធារណ​មែនឬ​យ៉ាងណា​? បើ​ពិត​យើង​នឹង​ស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ ។​

​លោក ពេជ្រ ស្រស់ វាយតម្លៃថា អាច​នឹង​មាន​ការបើក​ដៃ​ពី​ចៅសង្កាត់ និង​អាជ្ញាធរ​ជំនាញ​នៅក្នុង​ខេត្ត ទើប​បានជា​មាន​ការចាក់​ដី​លុប​ឆ្នេរសមុទ្រ​យ៉ាង​ដូច្នេះ​។ ប៉ុន្តែ​លោក​ថា ខ្លាច​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការចូលរួម​បើកដៃ​ឲ្យមាន​ការចាក់នេះ​តែម្តង​។​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា អាជ្ញាធរ​ដែនដី​បាន​ឃុបឃិត​ជាមួយ​លោក ទុន ដៀត ឲ្យមាន​ការបោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរ​ក្នុង​តំបន់​នេះ​។​

​លោក​ចៅសង្កាត់​រូប​នោះ​បាន​អះអាងថា ដី​នេះ​គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ទុន ដៀត ដែល​ជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជា​យូរ​ឆ្នាំ​មកហើយ ហើយ​សកម្មភាព​ចាក់​ខ្សាច់​នេះ​ទើបតែ​ត្រូវបាន​ធ្វើ​ក្នុង​អំឡុង ១ សប្តាហ៍​នេះ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​នេះ​គឺជា​កន្លែង​ស្តុក​ខ្សាច់ ដែល​ដឹក​ចេញពី​កប៉ាល​សម្រាប់​លក់​នៅលើ​ទីផ្សារ​។​លោក​បញ្ជាក់​បន្ថែមថា ចំពោះ​បង្គោល​ដែល​បោះ​ចូល​សមុទ្រ​នោះ​គឺ​បាន​បោះ​ចូល​ឡើង​ជាង ១ ឆ្នាំ​មកហើយ ដើម្បី​បំពាក់​សំណាញ់​ការពារ​សំរាម​។​នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ដកស្រង់​សំដី​អះអាង​របស់ លោក​ចៅសង្កាត់​ស្មាច់មានជ័យ ។​

​ប្រជាពលរដ្ឋ​បាន​មើលឃើញ​ផ្ទុយ​ពី​ការអះអាង​របស់​លោក​ចៅ​សង្កាត់ ដោយសារ​ថា ដី​តំបន់​ដែល​គេ​កំពុង​បូម​ខ្សាច់​លុប ហើយ​ធ្វើ​អាជីវកម្ម​នោះ​ជា​ដី​ឆ្នេរ​ត្រូវការពារ​ដោយ​ច្បាប់​យ៉ាង​ពិតប្រាកដ ពុំ​អាច​មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ទៅ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​នោះឡើយ ។​

​ពលរដ្ឋ​យល់ថា ទង្វើ​លុប​ឆ្នេរ​របស់​ឈ្មួញ​ដី​ពាក់​ផ្កាយ​២​នោះ​ជា​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​រំលោភ​យក​ដី​សាធារណៈ ខណ​ដែល​ដី​នៅ​តំបន់​ខេត្តកោះកុង​ឡើងថ្លៃ​ដូច​ពេជ្រ ។​តាម​ផ្លូវច្បាប់ បើ​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ដដែលៗ​នឹង​ត្រូវ​ទទួលទោស​ទ្វេរ​ដង បើសិនជា​មិន​រាងចាល តើ​លោក​ផ្កាយ ២ ទុន ដៀត អាច​នឹង​ជាប់ទោស​ទ្វេរ​គុណ​ឬទេ​? ពី​ព្រោះ​បុគ្គល​នេះ បាន​ប្រព្រឹត្ត​បទល្មើស ដដែល​តាំងពី​ឆ្នាំ​២០០៩​មកដល់​ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។​

​លោក​ពេជ្រ ស្រស់ សូម​ស្នើ​ដល់​សម្តេច ទៀ បាញ់ សុំ​ពិនិត្យ​មើល​ករណី​លោក​ផ្កាយ ២ ទុន ដៀត​នេះផង ដើម្បី​ពង្រឹង​ច្បាប់​កម្ពុជា​និង​អនុវត្ត​អភិក្រម​ទី​៥​គឺ​វះកាត់​។ ដើម្បី​កម្ចាត់​ពួក​ប្រើ​អំណាច​ហួស​ដែន​កំណត់ ដែល​ជា​ហេតុ​ធ្វើឲ្យ​អន្តរាយ ដល់ ទ្រព្យសម្បត្តិ​ជាតិ​និង​សហគមន៍​។ លោក​ពេជ្រ​ស្រស់​បញ្ចាក់​ថា​
​រូបភាព និង​ឯកសារ​ភ្ជាប់​មក​នេះ​គឺ​លោក​ផ្កាយ ២ ទុន ដៀត បាន​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០០៩​រហូតមកដល់​បច្ចុប្បន្ន​នេះ​។ លើសពី​នេះ​គឺ​ខ្ញុំ​ស្នើ​ដល់​ព្រះរាជអាជ្ញា​កុំ​ប៉ះ​លុយ​លោក​ផ្កាយ​២ ទុន ដៀត ឲ្យសោះ​ពីព្រោះ​អ្វីៗ​ដែល​ពួក​អស់លោក​កំពុង​ធ្វើ​គឺ​ខ្ញុំ​ក៏​កំពុង​តែ​ដឹង​ដែរ ហើយ​កុំ​យក​លេស​ថា​ឲ្យ​រឿង​ស្ងប់​សិន​ចាំ​យក​គឺ​មិន​អាច​ទេ ពីព្រោះ​រឿងនេះ​មិន​ស្ងប់​ងាយៗ​ឡើយ​។​

​លោក ទុន ដៀត​ជា មន្ត្រី​យោធា​ពាក់​ផ្កាយ​២​ធ្លាប់ មាន​តួនាទី​ជា​ប្រធាន​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​- ថៃ​ដែល​រង​ការចោទប្រកាន់​មិន​អាច​រក​ប្រភព​ដើម្បី​សុំ​ការបញ្ជាក់​បានទេ ពាក់ព័ន្ធ​ករណី​នេះ​។​

Filed in: ព័ត៌មានជាតិ