សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​នឹង​ឆ្លើយ​ពី​ជំហរ​ខ្លួន​ប្រាប់​សហគមន៍​អឺរ៉ុប​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី​១២​ធ្នូ​!

កម្ពុជា​នឹង​ឆ្លើយ​ពី​ជំហរ​ខ្លួន​ប្រាប់​សហគមន៍​អឺរ៉ុប​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី​១២​ធ្នូ​!

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩​ខាងមុខ គឺជា​ថ្ងៃ​ឧ​សានុវាទ ដែល​សហភាព​អឺរ៉ុប​(EU) បាន​ទុក​ឱកាស​ឲ្យ​កម្ពុជា បញ្ចេញ​ប្រតិកម្ម​តប មុននឹង EU សម្រេច​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​ប្រភេទ​(EBA) ជា​បណ្តោះអាសន្ន​ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។​នេះ​បើ​តាម សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។

​គណៈកម្មការ​អឺរ៉ុប (EU) បាន​ទុក​ពេល​ឲ្យ​កម្ពុជា​១​ខែ ដើម្បី​បញ្ចេញ​ប្រតិកម្ម​តប ចំពោះ​របាយការណ៍​បឋម ស្តី​ពី​ការផ្អាក EBA បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។ ឆ្លើយតប​ទៅ​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​សិក្ខាសាលា​ជាតិ ស្ដីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ សម្តេច ស ខេង បាន​ថ្លែងថា “​យើង​នឹង​ឆ្លើយ ប៉ុន្តែ​តាម​ពេលវេលា ដូចជា យ៉ាង​យូរថ្ងៃ​១២ ធ្នូ “​។​

​គេហទំព័រ របស់​គណៈកម្មការ​អឺរ៉ុប បានឲ្យដឹងថា “​អនុលោម​តាម​វិធាន មានចែង​ក្នុង​បទ​ប្បញ្ញត្តិ ស្តីពី​គម្រោង​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​កម្ពុជា មាន​រយៈពេល​១​ខែ ដើម្បី​ប្រតិកម្ម ចំពោះ​របាយការណ៍​បឋម​នេះ ។ បន្ទាប់​មក​គណៈកម្មកា​រ នឹង​បញ្ចប់​របាយការណ៍ និង​ធ្វើ​ការសំរេចចិត្ត​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្តី​ពី​ថា​តើ ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​របស់​កម្ពុជា ជា​បណ្តោះអាសន្ន ឬ​យ៉ាងណា​?” ។​

​គោលបំណង​នៃ​នីតិវិធី ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​(​សំដៅ​ទៅលើ​ការដោះលែង​លោក​កឹម​សុខា​និង​ការបើក​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ​មាន​ជីវិត​ឡើងវិញ​) និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ស្រប​ពេល​សហភាព​អឺរ៉ុប នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ អាជ្ញាធរ​កម្ពុជា​កែលម្អ​ពិតប្រាកដ និង​គួរឲ្យ​ទុកចិត្ត​លើ​បញ្ហា ដែល​ត្រូវ​ព្រួយបារម្ភ គឺ​ការ​ចាំបាច់​ចៀសវាង​ការដក EBA ។​

 

Filed in: ព័ត៌មានជាតិ