សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឲ្យតែ​ក្រុមមន្ត្រី​ធ្វើ​ការបែប​ហ្នឹង គង់តែ​ព្រៃឈើ និង​រលាយ​អស់​ពី​ដី​ខ្មែរ​ជាក់​ជាមិនខាន​

​ឲ្យតែ​ក្រុមមន្ត្រី​ធ្វើ​ការបែប​ហ្នឹង គង់តែ​ព្រៃឈើ និង​រលាយ​អស់​ពី​ដី​ខ្មែរ​ជាក់​ជាមិនខាន​

​ខេត្ត​រតនគីរី​៖ រថយន្ត​ទំនើប​ធុន​បា​ឡែន ឥត​ស្លាក​លេខ ០២​គ្រឿង​ផ្ទុក​ដោយ​ឈើប្រណិត​ពេញ​ប៊ិប​បើក​នាំមុខ​ដោយ​រថយន្ត PICH UP ពណ៌​ស​បើក​ចេញពី​ចំណុច​ភូមិ កាច​ញ​យាយ​ទូល​ចេក  ឆ្ពោះ​ចូលទៅ​ទី​រួម​ខេត្ត កាត់​មុខ​រដ្ឋបាល​ព្រៃឈើ នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៦ យ៉ាង​រំភើយ​ផាត់ ដោយ​ពុំ​មាន​ការរំខាន​ពី​សមត្តកិច្ច​ណា​មួយ​ឡើយ​។ នេះ​ប្រសិនបើ​ពុំ​មាន​ការបើក​ភ្លើង​ខៀវ ពី​សមត្តកិច្ច​ជំនាញ​ត្រួតពិនិត្យ តាម​ដងផ្លូវ​ទេនោះ ប្រាកដ​ជា​សកម្មភាព​បទល្មើស​ព្រៃឈើ​ទាំងនេះ​មិនអាច​កើត​ឡើង​ដូច​លាចផ្ទុះ​អញ្ចឹង​នោះទេ​។​

​សកម្មភាព​បទល្មើស​ព្រៃឈើ​យ៉ាង​ងងើល​បែបនេះ​ហាក់ដូចជា​ផ្គើន និង​អនុសាសន៍​បង្កា​បង្ក្រាប​បទល្មើស​របស់​ស​ម្ដេច តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល ដោយ​ពុំ​មាន​ការ​ក្រែងរ​អា​សូម្បី​តែ​បន្តិច​។​
​ឡាន​ដឹក​ឈើ​ល្មើស​យ៉ាង​គគ្រឹក​គ្រែង​ឆ្លងកាត់​មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ ប៉ូលិ​សបេ​អឹម រដ្ឋបាល​ព្រៃឈើ​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​តែ​ពួក​មន្ត្រី​ទាំងនេះ មិន​ចាប់​មិន​បង្ក្រាប សង្ស័យ​ថា​ពួកគេ​ពុល​និង​ប្រាក់​ដុល្លា​សំណែន​របស់​ឈ្មួញ បទល្មើស​ព្រៃឈើ​អស់នោះ​ហើយ បានជា​ពួកគេ​សំងំ​ចឺម​ធ្វើ​ជា​ខ្វាក់​មើល​មិន​ឃើញ​ឡាន​ដឹកឈើ​ទាំង​អស់​នោះ​ឡើយ​។​

​ភាពពុករលួយ​របស់​ក្រុមមន្ត្រី ប៉ូលិស បេ​អឹម មេព្រៃ ស៊ី​សំណែន​ពួក​ជនល្មើស​ព្រៃឈើ គួរ​ណាស់​តែ​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ទៅ​តាមដាន​សកម្មភាព​ស្ថាប័ន​នេះ​ខ្លះ​ហើយ បើ​មិន​ដូច្នោះ​ទេ​ក្រុម​ប​ន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ជិះសេះ​លែងដៃ​ដូច​សព្វថ្ងៃ ព្រៃឈើ​នឹង​រលាយ​ហិនហោច​គ្មាន​សល់​ទេ​ទៅ​ថ្ងៃ​អនាគត​៕

 

 

IMG-20160814-WA0005 IMG-20160814-WA0006 IMG-20160814-WA0007

Filed in: ព័ត៌មានជាតិ