សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដេញ​នគរបាល​ព្រែកលៀប​ចេញ​យក​ទីស្នាក់ការឲ្យ​ឈ្មួញ​!?

​ដេញ​នគរបាល​ព្រែកលៀប​ចេញ​យក​ទីស្នាក់ការឲ្យ​ឈ្មួញ​!?

​ភ្នំពេញ ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​ត្រូវបាន​គេ​បណ្តេញចេញ​ដោយ​យក​ទីស្នាក់ការ​នោះ​លក់​ឲ្យ​ឈ្មួញ ។​

​ដី​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ព្រែក​លៀប មាន​ក្បាលដី​ទំហំ​ប្រមាណ​២៨​ម៉ែត្រ គុណ​នឹង​៣០​ម៉ែត្រ ព្រមទាំង​ចំណី​ទន្លេមេគង្គ​ជាច្រើន​ម៉ែត្រ​ទៀត ស្ថិត​នៅ​ស្រម​តាម​មាត់​ទន្លេ​មេ​ង្គ​ក្នុងភូមិ ព្រែកលៀប សង្កាត់​ព្រែកលៀប ។

​ដំណឹង​នៃ​ការលក់​នេះ បង្ក​ការភ្ញាក់ផ្អើល​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ បន្ទាប់ពី​ក្រុមហ៊ុន​យក​ឯកសារ​កាន់កាប់​ប៉ុស្តិ​មក​បង្ហាញ​និង​ចរចារ ដេញ​ប្រជា​ល​រដ្ឋ​មួយ​គ្រួសារ ដែល​បាន​រស់នៅ​ស្នាក់ការ​ប៉ុស្តិ៍ អោយ​ចាកចេញ​ជា​ថ្នូរ​នឹង​ប្រាក់​៤​ម៉ឺន​ដុល្លារ​? ។​ក្រុមហ៊ុន ដែល​ទទួលបាន​សិទ្ធ​កាន់កាប់​ប៉ុស្តិនគរបាល​ប៉ុស្តិ៍​ព្រែក​លៀប​ត្រូវបាន​គេ​ដឹង​ថា​ចា ក្រុមហ៊ុន​ឡុង ម៉ា អ៊ិន​វេស​អេន រៀល អ៊ី​ស្ទេច ដែល​គេ​ជឿ​ថា​មាន​បណ្តាញ​ខ្លាំង​ទើប​អាច​រត់ការ​យក​ប៉ុស្តិ​នគរបាល​មួយ​ផុយ​ដូច​បក​ចេក​ចេក​ចឹង​។ ក្រោមរូបភាព​ដោះដូ​ក្រុមហ៊ុន នោះ បាន​ទិញ​ផ្ទះ មួយ​ល្វែង ដែល​មាន​កម្ពស់​២​ជាន់ តម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​ឲ្យ​វិញ​ក្នុងពេល​ដែល​ប៉ុស្តិ​នេះ​លក់​បាន​តម្លៃ​២​លាន​ដុល្លារ​អាមេរិក​? ។​គេ​មិនដឹងថា​លុយ​ជាង​ជាង​មួយ​លាន​ដុល្លារ​ទៀត​គេ​យក​ធ្វើ​អី​នោះ​ទេ​?​។​

​តាម​លិខិត​របស់​ក្រុមហ៊ុន​ឡុង ម៉ា អ៊ិន​វេស​អេន រៀល អ៊ី​ស្ទេច បានអោយដឹងថា នៅក្នុង​ការដោះដូរ ទីតាំង​ប៉ុស្តិ៍​ជា​ថ្នូរ​ផ្ទះល្វែ​មួយ​ល្វែង ដែល​មាន​ទំហំ ៤,១០​ម៉ែត្រ គុណ​១៦ ម៉ែត្រ​កំពស់​៣​ជាន់ (E0 E1 E2) ដែល​ស្ថិតនៅ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង​ដោះស្រាយ គោលនយោបាយ​ជូន​គ្រួសារ​ដែល​រស់​នៅ​ប៉ុស្តិ៍​ព្រែកលៀប​ចំនួន​៤​ម៉ឺន​ដុល្លារ ព្រមទាំង​រៀបចំ​បណ្តាញទឹក​ភ្លើង និង​បំពាក់​សម្ភា​រះ​តុទូ កៅអី​សម្រាប់​ដាក់​ឯកសារ​ជូន​ជា​ថ្នូរ​វិញ ។​

​ប្រហែល​កាំបិត​អភិក្រម​សម្រាប់​វះកាត់​របស់​នាយក​រដ្ឋមន្ត្រី​រឹល​ឬ​មិន​មុត​ហើយ​មើល​ទៅ​បាន​ជា​សម័យ​នេះ​ដែល​រដ្ឋ​អួត​ថា​សល់​លុយ​ម៉ា​គគោក​ហើយ​គេ​នៅតែ​អាច​ឆ្លៀត​លក់ដូរ​ទ្រព្យ​រដ្ឋ​យក​លុយ​ចែក​គ្នា​ចាយ​ដោយ​គ្មាន​ការដេញថ្លៃ​តាមច្បាប់​ទៀត​ហ្ន​?​។​

Filed in: ព័ត៌មានជាតិ