សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆ្នាំ​២០២០​រដ្ឋ តម្លើង​លុយ​ឃុំ​សង្កាត់​នី​មួយៗ នឹង​លុយ​ទិញស្រូវ​

​ឆ្នាំ​២០២០​រដ្ឋ តម្លើង​លុយ​ឃុំ​សង្កាត់​នី​មួយៗ នឹង​លុយ​ទិញស្រូវ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានប្រកាស​បង្កើន​ថវិការ​សម្រាប់​ឆ្នាំ​២០២០​សម្រាប់​ឃុំ​សង្កាត់​និង​លុយ​សម្រាប់​កម្ចី​ទិញស្រូវ​ពី​កសិករ​។

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ក្នុង​ពិធី​បិទ​សិក្ខាសាលា​ជាតិ​ស្ដីពី ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០២០ បានឲ្យដឹងថា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ឃុំ​សង្កាត់​នី​មួយៗ នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម​ចំនួន​ប្រមាណ ១២២,០០០​ដុល្លារ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាន់តែ​មាន​លទ្ធភាព​អាច​ចូលរួម​ដោះស្រាយ​នូវ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នី​មួយៗ​។​

​សម្ដេច​ក្រឡាហោម ស ខេង​ថា ថវិកា​នេះ នឹង​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដែល​រហូត​ដល់​ឆ្នាំ​២០២៣ រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ នឹង​ទទួលបាន​ថវិកា​សរុប​ជា​មធ្យម ចំនួន​ជាង​១៣២.០០០​ដុល្លារ​។​ក្នុង​នោះ​ឃុំ​សង្កាត់​ខ្លះ​ដូច​ជា​សង្កាត់​ប៉ោយប៉ែត នៃ​ក្រុង​ប៉ោយ​ប៉ែត និង​ឃុំ​ក្រែក​នៃ​ស្រុក​ពញាក្រែក​ជាដើម​នឹង​ទទួលបាន​ថវិកា​សរុប​ច្រើនជាងគេ មាន​រហូត​ដល់​ចំនួន​ប្រមាណ​៤៥០,០០០​ដុល្លារ នៅ​ឆ្នាំ​២០២៣ ។ នា​ពេល​ថ្មី​កន្លងមកនេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​អនុក្រឹត្យ​ចំនួន​៣ ស្តីពី​ការកែសម្រួល​រចនាសម្ព័ន្ធ និង​មុខងារ​របស់ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​អនុក្រឹត្យ​មួយ​ទៀត​ស្តីពី​ការផ្ទេរ​មុខងារ​សុខាភិបាល​ទៅឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​អះអាង​ថា រាជរដ្ឋាភិបាល មានចិត្ត​មុះមុត​ក្នុង​ការបន្ត​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​កំណែទម្រង់​សំខាន់ៗ​ដទៃទៀត ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ភាព​ចម្រើន​រុងរឿង​។​

​ដោយឡែក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន ប្រជាកសិករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ទាំង​អស់​ជ្រាបថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ចេញ​ថវិកា​បន្ថែម​ចំនួន ៥០​លាន​ដុល្លារ និង​បានប្រែក្លាយ «​ធនាគារ​អភិវឌ្ឍន៍ជនបទ​» ទៅជា «​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​» សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក កិន​កែច្នៃ និង​នាំចេញ​ដែល​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន ចាប់ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​តទៅ​។​

«​ធនាគារ​អភិវឌ្ឍន៍ជនបទ​» សូម​ប្រកាស​ជូន ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​ប្រមូល​ទិញស្រូវ បន្ត​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​សមស្រប សម្រាប់​ស្តុក​ទុក​ធ្វើ​ជា​វត្ថុ​ធានា​បំណុល ដើម្បី​ទទួលបាន​ឥណទាន​ស្រប​តាម​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​ឯ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏ កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា​នេះ បាន​លើកឡើង​នៅក្នុង​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា លោក «​សោកស្តាយ​» ដល់​កសិករ ដោយសារ​តែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ឆ្នាំ​នេះ​។​លោក​ថា​ត្រូវការ​ថវិការ​ប្រមាណ​២០០​លាន​ដុ​ល្រាស​ម្រាប់​ប្រមូល​ទិញ​ស្រូវ​ជួយ​កសិករ​។​

Filed in: ព័ត៌មានជាតិ