សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អស់​ពី​លោក​កែវ​ពៅ​ចូល​សម័យ​លោក​លោក​ឆាយ លាភា​ជា​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ខេត្ត​វិញ​អ្នក​ផ្សារ​ព្រៃ​ខ្មែរ​រអ៊ូ​!

អស់​ពី​លោក​កែវ​ពៅ​ចូល​សម័យ​លោក​លោក​ឆាយ លាភា​ជា​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ខេត្ត​វិញ​អ្នក​ផ្សារ​ព្រៃ​ខ្មែរ​រអ៊ូ​!

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ក៏ដូចជា​អាជីវករ​ល់​ដូរទំនិញ​ក្នុងនិង​ក្រៅ​ផ្សារ​បាន​រអ៊ូរទាំ​ថា​ទឹក​ដក់​លិច​ខួបប្រាំងខួបវស្សា​នៅខាងមុខ​ផ្សារ​បណ្ដាល​មក​ពី​ប្រព័ន្ធ​លូ​ស្ទះ​មិន​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មាន​វិធាន​ជួយ​ដោះស្រាយ​ឡើយ​បើ​លុយ​វិញ​ទារ​មិន​ឲ្យ​ខ្វះ​?​។

​កាល​ជំនាន់​លោក​កែវ ពៅ​នៅ​ជា​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​កំពង់ឆ្នាំង​នៅខាងមុខ​ផ្សារ​ព្រៃ​ខ្មែរ​មិន​មាន​ទឹក​ដក់​ឬ​ប្រព័ន្ធ​លូ​ត្រូវ​ស្ទះ​ឡើយ ប៉ុន្តែ​នៅពេល​លោក​កែវ ពៅ​បាន​ចូលនិវត្តន៍​ទៅ ត្រូវបាន​លោក​ឆាយ លាភា​ឡើងកាន់តំណែង​ជំនួស​វិញ​គឺ​អត់​ឃើញ​មានការ​អើពើ​យក​ភ្នែក​មើល​អ្វី​ទាំងអស់​រួមទាំង​លោក​យ៉ង់ ភារម្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ផងដែរ​គឺ​អត់​មាន​យក​ភ្នែក​មើល​ឡើយ​គឺ​ជិះសេះ​លែងដៃ​ទៅ​ផុត​មក​ផុត​តែម្ដង​(​អត់​ខ្វល់​)​។

​ករណី​នេះ​ប្រជាពលរដ្ឋ​សុំ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​និង​ស្រុក​ជា​ពិសេស​មន្ទីរ​សាធារណការ​ខេត្ត​មេត្តា​ជួយ​មាន​វិធានការ​ដោះស្រាយ​ជូន​ពួកគាត់​មិន​តែ​ប៉ុណ្ណេះ​ទឹក​នេះ​មាន​ធុំក្លិន​ស្អុយ​ជាហេតុ​ធ្វើអោយ​ប៉ះពាល់​សុខភាព អនាម័យ​និង​បរិស្ថាន​និង​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង​ទៀតផង​។​

Filed in: ព័ត៌មានជាតិ