សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជូន​ក្រុម​ផលិត​ស្លាក​លេខ​រថយន្ត និង ម៉ូតូ​ក្លែងក្លាយ ទៅ​តុលាការ​

​បញ្ជូន​ក្រុម​ផលិត​ស្លាក​លេខ​រថយន្ត និង ម៉ូតូ​ក្លែងក្លាយ ទៅ​តុលាការ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់​ពន្ធ័​បទល្មើស លួច​ផលិត​ស្លាក​លេខ ម៉ូតូ រថយន្ត​ក្លែងក្លាយ​ខុសច្បាប់ មាន​រហូត​ដល់​ចំនួន​៧​ទីតាំង ទៅកាន់​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​សមត្តកិច្ច​បាន​រកឃើញ​កន្លែងផ​លិត​ផ្លាក​លេខ​ក្លែងក្លាយ​ចំនួន​៧​ទីតាំង​រួម​មាន​៖
​ទី​១៖ មាន ៣​ទីតាំង​ស្ថិតនៅ​ក្នុង សង្កាត់​ផ្សារ​ថ្មី​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ និង​វត្ថុតាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន ២២​សន្លឹក (​ស្លាក​លេខ​ស៊ីវិល​១០​បន្ទះ​, ស្លាក​លេខ​នគរបាល​ចំនួន​៣​បន្ទះ​, ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន​០៥​បន្ទះ​, ស្លាក​លេខ​រថយន្ដ​០៣​បន្ទះ​, ស្លាក​លេខ​អ្នកកាសែត​ចំនួន​០១​បន្ទះ​), ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ២​គ្រឿង​, ម៉ាស៊ីន​កាត់​ស្ទី​កគ័រ​ចំនួន ២​គ្រឿង​, ថ្នាំ​កំប៉ុង ២៤​កំប៉ុង​, កន្ត្រៃ​កាត់​ស័ង្ហសី ២​ដើម​, ដង្កាប់​ចំនួន ២​ដើម និង​កន្ត្រៃ​តូច​ចំនួន​ន​២​ដើម​។​

​ទី​២៖ មាន ៣​ទីតាំង ស្ថិតក្នុង​សង្កាត់​បឹងរាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន និង​ដក​ហូ​វត្ថុតាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​២០​បន្ទះ (​ស្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន​៣​បន្ទះ​, ស្លាក​លេខ​រថយន្ដ​នគរបាល​ចំនួន​៤​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន​១​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ ១​បន្ទះ​), កន្ត្រៃ​កាត់​ស័ង្ហសី​ចំនួន​១​ដើម​, ដែកឆាប​ចំនួន​១​ដើម និង​ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

​ទី​៣៖ មាន​១​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចតុមុខ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុតាង ស្លាក​លេខ​ក្លែងក្លាយ​ចំនួន ៣៣​ស្លាក ស្លាក​លេខ​រថយន្ដ​ស៊ីវិល ២១​បន្ទះ​, ស្លាក​លេខ​រថយន្ដ​រដ្ឋ ២​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ចង្កូត​ស្ដាំ ៣​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ ៦​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ីវិល ១​បន្ទះ​), កន្ត្រៃ​កាត់​ស័ង្ហសី​ចំនួន ១​ដើម​, កូនសោរ​លេខ​១៤​ចំនួន ១​ដើម​, ម៉ាស៊ីន​កាត់​ស្ទី​កគ័រ ១​គ្រឿង​, ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ១​គ្រឿង​, ថ្នាំ​ពណ៌​ចំនួន ១៥​កំប៉ុង និង​ម៉ាស៊ីន​ដាប់​ជ្រី​ចំនួន ១​គ្រឿង​។​

 

Filed in: ព័ត៌មានជាតិ