សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រឿងញៀនៗ​បង្ក្រាប​បាន​ជាង​១០​គីឡូក្រាម​ទៀត​នៅ​កណ្តាល​ក្រុងភ្នំពេញ​​គ្រឿងញៀនៗ​បង្ក្រាប​បាន​ជាង​១០​គីឡូក្រាម​ទៀត​នៅ​កណ្តាល​ក្រុងភ្នំពេញ​

​គ្រឿងញៀនៗ​បង្ក្រាប​បាន​ជាង​១០​គីឡូក្រាម​ទៀត​នៅ​កណ្តាល​ក្រុងភ្នំពេញ​​គ្រឿងញៀនៗ​បង្ក្រាប​បាន​ជាង​១០​គីឡូក្រាម​ទៀត​នៅ​កណ្តាល​ក្រុងភ្នំពេញ​

​ភ្នំពេញ ៖ កងកម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​និង​នគរបាល​មូលដ្ឋាន បានធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយ​ចាប់​ជនសង្ស័យ​ជា​ជាតិ​វៀតណាម​ចំនួន ៤​នាក់ (​ស្រី​២​នាក់​) រួម​ជាមួយ​ថ្នាំញៀន​ប្រមាណ ១០​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត​។

​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ឲ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​យប់​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្រោយ​មន្ទីរពេទ្យ​របេង ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ Nguyen Yuan Anh ភេទ​ប្រុស ឆ្នាំ​កំណើត ១៧.៧.១៩៩៥ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​២.​ឈ្មោះ Phuong Hoang Veit ភេទ​ប្រុស ឆ្នាំ​កំណើត ២៧.៧.១៩៩៦ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទ​ស្រី ឆ្នាំ​កំណើត ៩.១០.១៩៨៨ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទ​ស្រី ឆ្នាំ​កំណើត ១១.១០.១៩៩០ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។​

​ក្រោយ​ការចាប់ខ្លួន កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​នាំ​ជនសង្ស័យ​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិតនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​បោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ ៖ ១. ក្រាម​សង្ស័យ​សារធាតុ​ញៀន ២០​ញ្ច​ប់ធំ​, ២. សារធាតុ​រាវ​ពណ៌​ស ចំនួន ៣៨​ដប​, ៣. ម្សៅ​ក្រាម​ពណ៌ ១​កញ្ចប់​តូច​, ៤. សារធាតុ​រាវ​ពណ៌​ខ្មៅ ២៤ ចាន​ជ័រ ស្មើ​ទម្ងន់ ៥៤៤៦៤,២៧​ក្រាម​, ៥. ឧបករណ៍​កែច្នៃ​មួយចំនួនធំ​បន្ថែមទៀត​។​បន្ទាប់​ពី​នគរបាល​នាំ​ជនសង្ស័យ​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន នៅ​ទីតាំង​ខាងលើ​រួច​មក នគរបាល​បាន​នាំ​ជនសង្ស័យ និង​វត្ថុតាង មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ