សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់​មិន​ស្តាប់​បង្ហាញ​ថា​អ្នកស្រី​អ៊ុន​ណាវី​ខ្លាង​មែន​ខាង​រំលោភ​ដី​នៅ​ឃុំ​ក្បាល​ទឹក​

ឃាត់​មិន​ស្តាប់​បង្ហាញ​ថា​អ្នកស្រី​អ៊ុន​ណាវី​ខ្លាង​មែន​ខាង​រំលោភ​ដី​នៅ​ឃុំ​ក្បាល​ទឹក​

កំពង់ឆ្នាំង ​៖​ គេ​ចាំ​បាន​ថា​កាលពី​ថ្ងៃ​ថ្ទី​១០​វិច្ឆិកា​ឆ្នាំ​២០១៩ សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត​ដំរី​ស​បាន​ចុះ​តាមដាន​ត្រួតពិនិត្យ ករណី​លួច​ធ្វើ​របង និង សង់រោង​ថ្មី​១​បន្ថែម​ទៀត​ដែល​គេ​ថា​ចា​របស់​ឈ្មោះ​អ៊ុន ណាវី ហៅ​(​លោកតា​ស្រី​) នៅក្នុង​ព្រៃ​បំរុង​ទុក​អចិន្ត្រៃយ៍​របស់រ​ដ្ឌ​សំរាប់​សហគមន៍​មូលដ្ឌាន នៅ​តំបន់​ខ្សាច់​ពូន ស្ថិតនៅ​ភូមិ​ក្រសាំង​ដុះ​ឡើង​,​ភូមិ​ថ្នល់កែង​,​ភូមិ​ខ្វិត​ទួល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​កំពង់ឆ្នាំង​។

​បន្ទាប់​មក​កាលពី​ថ្ងៃ​ទី​១​វិច្ឆិកា​ឆ្នាំ​២០១៩​សមត្តកិច្ច​ចំរុះ​បាន​ចុះ​ធ្វើ​ការហាមឃាត់​ម្តងទៀត ប៉ុន្តែ​ជន​ខិលខូច​នោះ​នៅតែ​បន្ត​លួច​សង់រ​ហូត​ទាំង​យប់​ទាំង​ថ្ងៃ ពេល​សម្ថ​កិច្ច​ចុះ​ទៅ​ដល់​កម្មករ​បាន​រត់គេចខ្លួន​បាត់​។​សូម​បញ្ជាក់​ដែរ​ថា​បើ យោង​សេចក្ដីរាយការណ៍​ចេញពី​ឃុំ​ក្បាល​ទឹក ស្រុក​ទឹកផុស បាន​អះអាង​ថា ដី​ព្រែ​របស់​រដ្ឋ​ប្រមាណ​ជាង ៥០ ហិកតា​ស្ថិតនៅ​ចំណុច​ខ្សាច់​ពូន ក្នុង​ភូមិ​ថ្នល់កែង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កំពុង​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ទៀត​ពី​សំណាក់​ឈ្មួញ​ដី​ឈ្មោះ អ៊ុន ណាវី​(​ហៅ​ចែ​ស្រី​ឬ លោកស្រី​)​ដែល​មាន​លំនៅដ្ឋាន​នៅ​ភូមិ​ត្រ​ពាំ​ចឹក​សារ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​រំលោភ​យក​ធ្វើ​ជា​កម្មសឹទ្ធទោះ​បី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ម​ន្ទ្ទី​រក​សិកម្ម​ខេត្ត​និង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការដកហូត​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ និង​មាន​ការប្ដឹង​ទៅ​កាន់​តុលាការ​ទៀត​ផង ។​

​សព្វ​ថៃ​ឈ្មោះ​អ៊ុន ណាវី​បាន​ជួល​ប្រជាពលរដ្ឋ​៩​គ្រួសារ​នៅ​ភូមិ​ផ្សេង​រួម​ទាំ​អ្នកស្រី​អ៊ុន ណាវី​១​គ្រួសារ​ទៀត​ស្មើ​១០​គ្រួសារ​ដើម្បី​យក​បន្លំ​ភ្នែក​មហាជន​និង​បន្លំ​ភ្នែក​ថ្ថ្នាក់លើ​ថា​ពួគេ​មានដី​សារុប​៥០​ហិច​តា​ដោយ​ម្នាក់ៗ​មាន​ដី​៥​ហិច​តា​។​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចុះ​ធ្វើ​ការដកហូត​និង​លើក​ស្លាក​សញ្ញា បញ្ជាក់​ពី​ដីព្រៃ​រក្សា​ទុក​របស់​រដ្ឋ ផងដែរ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​អោយ​ដឹងថា​លោក​បាន​ធ្វើ​ការដកហូត​មក​ដាក់​ជា​ព្រៃ​សហគមន៍ និង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផង​ដែរ​។​

​ចំណែក​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ឯក​ឧត្តសាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​:០០៤ គជ​ដព ចុះ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ជម្រាប​ជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុំ​ព័ទ​ដី​ព្រៃឈើ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ ផងដែរ​។​

​យោង​តាម​កម្មវត្ថុ​សំណើ​ពិនិត្យ​និរាករណ៍​ករណី​រាល់​លិខិត​ពាក់ព័ន្ធ​និង​ការទិញ​.​លក់ បញ្ជាក់​ការកាន់កាប់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ព្រៃឈើ​ដោយ​ខុសច្បាប់​។ យោង​លិខិត​លេខ​:១៣៤៨​ស​ជណ​.​ក​ធ ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​តាមរយៈ​ចលនា​ការផ្ដល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាប់រាន និង​ឈូសឆាយ​ដី​ព្រៃ​ខុសច្បាប់ រួច​ចូល​កាន់កាប់​ដោយ​មាន​ការបញ្ជាក់​លើ​ឯកសារ​ទទួលស្គាល់ ភាគច្រើន​ពី​ភូមិ ឃុំ ស្រុក នឹង​មាន​ករណី​ខ្លះ​រហូត​ដល់​ថ្នាក់​ខេត្ត​ទៀត​ផង ហើយ​លក់​បន្ត​ទៅ​ឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​បុគ្គល​មាន​ឥទ្ធិពល​ដោយ​សំអាង​មាន​ឯកសា​រទិញ លក់ ត្រឹមត្រូវ តែ​ធាតុពិត​គឺ​ការទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់ ដែល​ជា​អំពើ​ល្មើស​និង​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដ៏​ទៃ​មួយចំនួន​ទៀត​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ