សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនិពន្ធ​ប្រយត្ន័​គុកឬ​បង់លុយ​បើ​ហ៊ាន​លួច​យក​បទ​សព​កវី​គង់​ប៊ុន​ឈឿន​ទៅ​រកស៊ី​!

​អ្នកនិពន្ធ​ប្រយត្ន័​គុកឬ​បង់លុយ​បើ​ហ៊ាន​លួច​យក​បទ​សព​កវី​គង់​ប៊ុន​ឈឿន​ទៅ​រកស៊ី​!

ភ្នំពេញ​៖ លោក ពេជ្រ អង្គ​មេធាវី​តំណាង​ឲ្យ​ភរិយាលោក គង់ ប៊ុន​ឈឿន បាន​ប្រកាស​ព្រមាន​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​តារាចម្រៀង អ្នកនិពន្ធ ឬ​បុគ្គល​ណា​ដែល​បាន​លួច​ចម្លង​ស្នាដៃ​មរតក​ដើម​របស់ កវី គង់ ប៊ុន​ឈឿន ទៅ​កែច្នៃ​ក្រ​ឡៃ​សាច់ភ្លេង​ឲ្យ​ខុស​ពី​ទំនុ​កបទដើម ឬ​ខូច​លំនាំ​នៃ​បទ​ចម្រៀង​។

​តាម​លោក​ពេជ្រ​អង្គ​ឲ្យដឹង​ថា​ការ​ព្រមាន​នេះ​ដោយសារ​សង្កេតឃើញ​តារាចម្រៀង និង​អ្នកនិពន្ធ​ខ្មែរ​បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​នាំគ្នា​ជ្រួលជ្រើម​លួច​ចម្លង (Cover) បទ​ចម្រៀង​មរតក​ដើម​ដែល​ជា​ស្នាដៃ​របស់​កវី​ស្ទឹង​សង្កែ​លោក គង់ ប៊ុន​ឈឿន ទៅ​ក្រ​ឡៃ​ទំនុកច្រៀង​និង​សាច់ភ្លេង​យក​ទៅ​រកស៊ី​តាម បណ្ដាញ​សង្គម​យូ​ធូប ឬ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផ្សេងៗ​ដែល​ជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​បទ​ចម្រៀង​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ភរិយា លោក គង់ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន ។​

​មេធាវី​តំណាង​ភរិយា​លោក គង់ ប៊ុន​ឈឿន ចាត់ទុក​ទង្វើ​នេះ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ឆ្នាំ​២០០៣ និង​ជា​ពិសេស​លើ​សិទ្ធិ​បេតិកភណ្ឌ និង​ឬ​សិទ្ធិ​សីលធម៌​របស់​លោកស្រី គាត គឹម​លន ដែល​ធ្វើឲ្យ​លោកស្រី​មាន​ការឈឺចាប់​។​លោក ពេជ្រ អង្គ បានប្រកាស ស្នើ​ឲ្យ​អ្នក​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ទាំងនេះ​បញ្ឈប់​និង​ដកហូត​បទ​ចម្រៀង​និង​បទ​ភ្លេង​ទាំងនេះ​ចេញពី​ប្រព័ន្ធ​ចែកចាយ​និង​ទី​តាំងធ្វើ​អាជីវកម្ម​នានា​ជាបន្ទាន់​។​ក្នុងករណី​បន្ត​លោក និង​ពិចារណា​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​តែ​ចំពោះ​អ្នក​ដែល​មាន​បំណង​ទទួល​សិទ្ធិ​ក្នុងការ​ធ្វើ​អាជីវកម្ម ការផលិត​ឡើងវិញ ក្នុង​ទម្រង់​បែប​ណា​មួយ​លើ​ស្នាដៃ​ទាំងនេះ​លោកស្រី គាត គឹម​លន រីករាយ​និង​ពិភាក្សា​អំពី​ការផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​តាមរយៈ​លោក​មេធាវី ពេជ្រ អង្គ ឬ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ដូរ្យតន្ត្រី​កម្ពុជា​ដែល​នឹង​ចេញ​ជា​រូបរៀង​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខ​។ សូមបញ្ជាក់​ថា​រដ្ឋមន្ត្រី​ក្រសួង​វ​ប្បធ​ម៍​និង​វិចិត្រសិល្បៈ​បាន​ប្រគល់​សិទ្ធិ​ជូន​លោកស្រី គាត គឹម​លន គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​សរុប​៥៥​បទ ដែល​ជា​ការទទួល​មរ​តក​បន្ត​ពី​លោក​កវី គង់ ប៊ុន​ឈឿន​៕

Filed in: ព័ត៌មានជាតិ