សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដួលរលំ​សំណង់​សាលា​ពុទ្ធិក​វត្ត​គោកចក​ខ្លះ​ថា​កំហុស​បច្ចេកទេស​ខ្លះ​ថា​មកពី​ខុស​មាត់​!?

​ដួលរលំ​សំណង់​សាលា​ពុទ្ធិក​វត្ត​គោកចក​ខ្លះ​ថា​កំហុស​បច្ចេកទេស​ខ្លះ​ថា​មកពី​ខុស​មាត់​!?

សៀមរាប ៖ មក​ដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​២ ខែ​ធ្នូ​នេះ​មាន​មនុស្ស​៣​នាក់​បាន​បាត់បង់​ជីវិត​និង របួស​១៣​នាក់ ករណី​បាក់​សំណង់​សាលា​ពុទ្ធិក នៅ​វត្ត​ប្រាសាទ​គោកចក ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប​កាលពី​៣​ម៉ោង​មុន​។

​សកម្មភាព​សង្គ្រោះ​ដែល​គេ​ឃើញ​មាន​វត្តមាន​ចៅហ្វាយខេត្ត​លោក​ទៀ​សីហា​និង​តំណាងរាស្ត្រ​លោក​សៀង​ណាំ​ចុះ​មើល​ដែរ​សមត្ថកិច្ច​ឲ្យដឹងថា បាន​កាយ​យក​ជនរងគ្រោះ​ចេញ​អស់ហើយ តែ​អ​កុសល្យ​មនុស្ស​៣​បាន​ស្លាប់ របួស​១៣​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន​២​អង្គ ប្រជា​ការពារ​ភូមិ​២​នាក់ ក្រៅពី​នឹង​សុទ្ធតែ​ជា​កម្មករ​។​

​សមត្ថកិច្ច​មិនទាន់​បាន​សន្និដ្ឋាន​ជា​ផ្លូវការ​អំពី មូលហេតុ​នៃ​ការបង្កឲ្យ​មាន​ការបា​ក់​ស្រុត​សាលា​ដែល​មាន​កម្ពស់​៨​ម៉ែត្រ ទំហំ​៣០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប នេះ​បណ្តាលមកពី​អ្វី​នោះឡើយ តែ​គេ​កំពុង​សង្ស័យថា ធ្វើ​ខុស​បច្ចេកទេស ដោយ​ប្រើ​ជ​ន្ទ​ល់​តូច ទ្រ​បេតុង​ថ្ម​មិន​មាំ តែ​ប្រភព​មួយចំនួន ដែល​មាន​អបិយ៍​ជំនឿ​គេ​និយាយថា​មកពី​ខុស​ពាក្យសំដី ។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថា នៅ​ពេល​ចាក់​ប្លង់​សេ មាន​មនុស្ស​នៅលើ​ប្លង់​សេ និង​ក្រោម​ប្លង់​សេ​ផងដែរ ហើយ​ការបាក់​ប្លង់​សេ​នេះ​ក្នុង ពេលដែល​ក្រុម​ជាង​កំពុង​ពង្រាយ​ស៊ីម៉ងត៍​ប្លង់​សេ ហើយ​ក៏​បាក់​ប្លង់​សេ​ចុះ​ទៅ​ក្រោម​តែម្តង​។​

​ចំពោះ​អត្តសញ្ញាណ​អ្នកស្លាប់​រួម​មាន​៖​ទី​១៖ ឈ្មោះ លី សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លាប់​)​ទី​២៖ ឈ្មោះ យិន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ស្លាប់​)
​ទី​៣៖ ឈ្មោះ ឡ​ន ឡក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​) ជនរងគ្រោះ​ទាំង​១៣​នាក់​នេះ រួមមាន​៖​ទី​១ ឈ្មោះ តឿ តឿ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​ទី​២ ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​ទី​៣ ឈ្មោះ វិន វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​ទី​៤ ឈ្មោះ ថ្លុង ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។​ទី​៥ ឈ្មោះ ហុក រ៉ា​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។​ទី​៦ ឈ្មោះ ខ្លុង ចាន់​ទិត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។​ទី​៧ ឈ្មោះ រិល កោះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​ទី​៨ ឈ្មោះ មាស ត្រុង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។​ទី​៩ ឈ្មោះ តី រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​១០ ឈ្មោះ យ៉ា​ត ភឿង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។​ទី​១១ ឈ្មោះ សេក សាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​ទី​១២ ឈ្មោះ តែ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ព្រះសង្ឃ​។​ទី​១៣ ឈ្មោះ ធី សុ​ឃុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ព្រះសង្ឃ​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​២ ខែ​ធ្នូ​នេះ នៅ​វត្ត​ប្រាសាទ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប​ពេល​ចាក់​ស៊ីម៉ងិ​ប្លង់​សេ​។ ខណៈនោះ​មាន​មនុស្ស​ប្រមាណ​២០​នាក់ កំពុង​សាងសង់ នឹង​ពិនិត្យមើល​សំណង់ ក្នុង​បរិវេន​ណ​សាលា​អគារ​នោះ ស្រាប់តែ​បាក់ស្រុត​សង្កត់​តែម្តង​៕

Filed in: ព័ត៌មានជាតិ