សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ចុះ​ជួប​ស​ណោះ​សំ​ណា​ល​ជាមួយ តំណាង​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ន ក្នុង​ខេត្ត​ប៉ៃលិន​

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ចុះ​ជួប​ស​ណោះ​សំ​ណា​ល​ជាមួយ តំណាង​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម​ន ក្នុង​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ អមដំណើរ​ដោយ​លោក ជា សាំង​ដូ​ណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ន៏​កសិកម្ម  នៃ​ក្រសួង​កសិកម្ម ,​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល ជាមួយ​តំណាង​សហគម​ន៏​មៀន​ប៉ៃលិន ដែល​ដឹកនាំ​ដោយ​លោក សារ ចំរើន ទីប្រឹក្សា​ភិបាល​សហគម​ន៍​មៀន​ប៉ៃលិន  ,​លោក ស្រេង ស្រៀ​ង ប្រធាន​សហគម​ន៏​មៀន​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រី​កសិកម្ម លោក លោកស្រី​សមាជិក​សហគម​ន៏​អភិវឌ្ឍ​ន៏​កសិកម្ម នានា​ក្នុង​ខេត្ត​ប៉ៃលិន ។

​លោក សារ ចំរើន ទីប្រឹក្សា​ភិបាល​សហគម​ន៍​មៀន​ប៉ៃលិន បានលើកឡើង​ជូន​គណៈអធិបតី​ថា​៖ មៀន​ប៉ៃលិន នេះ​ត្រូវបាន​ចុះ​កុងត្រា​ជាមួយ រាជរដ្ឋាភិបាល​ចិន ហើយក៏​បាន​នាំ​ទៅកាន់​ប្រទេស​ចិន ទៀត​ផង​ដែរ ដោយ​អោយ អ្នកជំនាញ ធ្វើការ​ផ្សាំ រាប់​ម៉ឺន​ដើម ដើម្បី​បញ្ជូន​ទៅ​ចិន ផ្លែឈើ មៀន​ប៉ៃលិន នេះ​មាន​តម្លៃ​សមរម្យ បើ​ប្រៀបធៀប​និង ផ្លែឈើ​ផ្សេងៗ ។ មៀន​ប៉ៃលិន ត្រូវការ​ទឹក ជា​ចាំបាច់​សម្រាប់ លូតលាស់ និង បង្កើត​ផ្លែផ្កា​។ ប៉ុន្តែ​ប្រសិន បើ​ទឹក​ខ្លាំងពេក វា​នឹង​ធ្វើអោយ វា​ងាប់​ដើម ទៅ​ជា​រលួយ ដើម​។  មៀន​ប៉ៃលិន ជា​ដំណាំ មិន​ពិបាក​ដាំ​ទេ ប៉ុន្តែ​វា ទាមទារ​ការថែទាំ យ៉ាង​ហ្មត់ចត់ និង មិន​អាច​ធ្វេសប្រហែស​បាន​ទេ​។ រីឯ​តម្លៃ​វា គឺ សមរម្យ​ទៅ​និង ជីវភាព​ប្រជាជន គ្រប់រូប​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​បាន​មាន​ប្រសា​ស​ន៏​ថា​៖ ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​មិន​ត្រឹមតែ​ដោះស្រាយ បញ្ហា​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​ប្រភព​ចំណូល សម្រាប​ប្រជាពលរដ្ឋ​នៅ​ជនបទ និង​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ផ្ទាល់ នៅ​ជនបទ​ទៀតផង ។ ក៏​ប៉ុន្តែ​យ៉ាងណា​វិស័យ​នេះ នៅ​មិនទាន​រឹង​ម៉ាំ​នៅឡើយ គឺ​ស្ថិតក្នុង​ភាព​ងាយ​ធ្លាក់​ចូល​ទៅ​ភាពក្រីក្រ​វិញ ដោយសារ​កំណើន​ប្រជាពលរដ្ឋ​នៅ​ជនបទ ដែល​ត្រួវ​រក​កា​ងារ​ថ្មី ។​

​លោក​បាន​បន្តថា​៖ ដើម្បី​ឲ្យ​វិស័យ​នេះ​រឹង​ម៉ាំ ត្រួវ​មាន​ភាព​ចំ​បាច់​បន្ទាន់ ក្នុង​ការលើក​កំពស់​ជំនាញ​កសិកម្ម ដល់​កសិករ​តាម​មូលដ្ឋាន ហើយ​ឈាន​ទៅ​ធ្វើ​ពាណិជ​កម្មបូជ​នីយកម្ម​កសិកម្ម ជាពិសេស​ដំណាំ​ស្រួវ ។ បច្ចុប្បន្ន​ការផ្សព្វផ្សាយ​កសិកម្ម​នៅមានកម្រិត ទាំង​បរិមាណ និង​គុណភាព ហើយ​វិស័យ​នេះ ក៏​កំពុងតែ​ទទួលរង​ការគំរាមកំហែង ស្ទើ​រាល់​ឆ្នាំ​ពី​គ្រោះធម្មជាតិ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និង​ការបំផ្លាញ​ពី​សត្វល្អិត ហើយ​និង​ការប្រែប្រួល​អាកាសធាតុ និង​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​មួយទៀត ។​

​លោក បានបញ្ជាក់​ថា​៖ ប៉ុន្នា​ន​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា បាន​ប្រឹងប្រែង​រើ​បម្រាស់ ពី​ប្រទេស​អន់ថយ​ខាង​សេដ្ឋកិច្ច និង​គ្របដណ្តប់​ដោយ​ភាពក្រីក្រ មាន​អសន្តិសុខ​ស្បៀង  ឥឡូវ​នេះ​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១១ ដែល​សម្រេច​កំណើនសេដ្ឋកិច្ច​ខ្ពស់ លើ​ពិភពលោក និង​ជា​ប្រទេស​ចំណាត់ថ្នាក់​ទី​០១ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​សម្រេចបាន នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ផងដែរ ៕
​អត្ថបទ ទូច សុខន  ប៉ៃលិន​

 

IMG-20160813-WA0057 IMG-20160813-WA0058 IMG-20160813-WA0055

Filed in: កសិកម្ម, ព័ត៌មានជាតិ