សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តាម​ក្រសួង​ស្ថាប័ន និង​អង្គភាព​ចំណុះ​ត្រូវ​ផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំង​អំពើពុករលួយ ១៣​ចំណុច​!

តាម​ក្រសួង​ស្ថាប័ន និង​អង្គភាព​ចំណុះ​ត្រូវ​ផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំង​អំពើពុករលួយ ១៣​ចំណុច​!

ព្វផ្សាយ​ខ្លឹមសារ​ប្រឆាំង​អំពើពុករលួយ នៅតាម​ក្រសួង ស្ថាប័ន និង​អង្គភាព​ចំណុះ ដើម្បី​អបអរសាទរ ទិវា​អន្តរជាតិ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩​ធ្នូ​។

​នៅ​ក្នុង​សេចក្តីជូនដំណឹង​លោក​ទេសរដ្ឋមន្ត្រី បានឲ្យ​ដឹង​ពី ខ្លឹមសា​រទាំង​១៣​នោះ រួមមាន ៖ ១) “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល វះកាត់​” ដែល​ជា​អភិក្រម សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​មន្ត្រី អនុវត្ត​ការងារ ប្រចាំថ្ងៃ​។ ២) រួម​គ្នា​ប្រឆាំង​អំពើពុករលួយ ។ ៣) ស្រឡាញ់​គ្រួសារ កុំ​ពុករលួយ ។ ៤) គោរព​នីតិរដ្ឋ គឺ​ប្រឆាំង​អំពើពុករលួយ​។​

៥) ធុរកិច្ច​ស្អាតស្អំ គឺ​ប្រឆាំង​អំពើពុករលួយ​។ ៦) មាន​សុចរិត​ភាព គ្មាន​អំពើ​ពុករលួយ ។​៧) យុវជន​ជា​កម្លាំងចលករ មិន​អាច​ខ្វះ​បាន​ក្នុងការ ប្រឆាំង​អំពើពុករលួយ​។ ៨) ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​យាន ប្រឆាំង​អំពើពុករលួយ ដ៏​ល្អ​មួយ ៩) ស្អាតស្អំ ដើម្បី​អភិវឌ្ឍ ។​១០) ប្រឆាំង​អំពើពុករលួយ ដើម្បី​សង្គមជាតិ​យើង​។ ១១) ការប្រឆាំង​អំពើ​ពុករលួយ ជា​កាតព្វកិច្ច របស់​យើងទាំងអស់គ្នា​។ ១២) អភិបាលកិច្ច​ល្អ គឺ​ស្អាតស្អំ មិន​ពុករលួយ និង​១៣) ផ្ដល់​សេវា​សាធារណៈ ប្រកបដោយ​គុណភាព និង​មិន​មាន​អំពើពុករលួយ​។​

​យោងតាម​អនុក្រឹត្យ​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៦​ខែ​ធ្នូ ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ​បាន​តម្រូវឲ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ភារកិច្ច​ទទួល​បន្ទុក រៀបចំ​ចាត់ចែង​កិច្ចការ​នៃ​ទិវា​នេះ ដោយ​សហការ​ជាមួយនឹង​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ និង​ឯកជន គ្រប់​លំដាប់ថ្នាក និង​អាជ្ញាធរ​ដែនដី​រាជធានី ខេត្ត ៕

Filed in: ព័ត៌មានជាតិ