សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រកឃើញ​កន្លែង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​៤​ទីតាំង​ក្នុង​ឃុំ​កុមារា​ជា​ស្រុក​បាទី​!?

​រកឃើញ​កន្លែង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​៤​ទីតាំង​ក្នុង​ឃុំ​កុមារា​ជា​ស្រុក​បាទី​!?

តាកែវ​៖ អាជ្ញា​ធរមាន​សមត្ថកិច្ច កាំកុងត្រូល​ធ្លាប បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ជា​ច្រើន​ទីតាំង​រួចមកហើយ កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មិន​ចេះ​អស់​សោះ​មិនដឹង​ល្ម៉េ​ច​?​។​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩​សមត្ថកិច្ច​កាំកុងត្រូល​បាន​រកឃើញ និង ធ្វើការ​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ចំនួន​៤​ទីតាំង​ទៀត ជាមួយ​ស្ករត្នោត​ប៉ម​រាប់​តោន ។

​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​សមត្តកិច្ច​រកឃើញ​មាន​ចំនួន ៤​ទីតាំង ស្ថិត គឺ នៅ​ឃុំ​កុមារា​ជា ស្រុក​បាទី ខេត្តតាកែវ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការដកហូត​ទំនិញ និង សម្ភារៈ មួយចំនួន​យក​មក​រក្សាទុក​មានដូចជា​៖ ស្ករ​នៅក្នុង​ធុង​ស្ពេ​ត្រូ ចំនួន ១០៩​ធុង​,​កាក​ស្ករអំពៅ ចំនួន ១៣៧​ប៉ាវ , ម៉ូទ័​រ ចំនួន ១១​គ្រឿង ,​រថយន្ត​ម៉ាក់​សាំង​យ៉ុន ចំនួន ២​គ្រឿង , រថយន្ត​កូរ៉េ ១​តោន ចំនួន ១​គ្រឿង , ខ្ទះ​កូ ចំនួន ២០ , ជញ្ជីង ចំនួន ៤ , ធុង​ដែក ចំនួន ៤ ។​

​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត សម្ភារៈ​ទាំងនោះ​យកទៅ​រក្សាទុក​នៅ​សាលាស្រុក​បាទី ហើយ​គណៈកម្មាការ​បាន​ឯកភាពគ្នា​ធ្វើ​ការដុត​បំផ្លាញ​ចោល​ទំនិញ​ទាំង ២ មុខ ដែល​ដកហូត​បាន​ពី​ទីតាំង​ទាំង ៤ នោះ ភ្លាមៗ​នៅក្នុង​បរិវេណ​សាលា​ស្រុក​បាទី​តែម្តង ។​តែ​ម្ចាស់​ទីតាំង​មិន​ត្រូវ​បាន​សមត្តកិច្ច​ចាប់​ផ្តន្ទាទោស​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ