សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​៨​គ្រួសា​នៅ​ស្រុក​កំពង់លែង​សំណូមពរ​ស្នើសុំ​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​មេត្តា​ជួយ​ពួក​គាត់​ផង​ករណី​តុលាការ​កំពង់ឆ្នាំង​ចាប់​ត្រាក់ទ័រ​និង​ហាមឃាត់​ពួកគាត់​មិន​អោយ​អោយ​ធ្វើ​ស្រែ​លើដី​ដែល​ពួកគាត់​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ​មកហើយ​!

​ពលរដ្ឋ​៨​គ្រួសា​នៅ​ស្រុក​កំពង់លែង​សំណូមពរ​ស្នើសុំ​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​មេត្តា​ជួយ​ពួក​គាត់​ផង​ករណី​តុលាការ​កំពង់ឆ្នាំង​ចាប់​ត្រាក់ទ័រ​និង​ហាមឃាត់​ពួកគាត់​មិន​អោយ​អោយ​ធ្វើ​ស្រែ​លើដី​ដែល​ពួកគាត់​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ​មកហើយ​!

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៨​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ដី​អាស្រ័យ​ផល​ធ្វើ​ស្រែប្រាំង​ជា​រាងរាល់ឆ្នាំ​ជាង​១០​ឆ្នាំ​មកហើយ នៅ​ចំណុច​គោគ​ព្រះ​តាម​បណ្ដោយ​ផ្លូវ​៥០C(​ផ្លូវ​កំពង់ឆ្នាំង កំពង់ធំ​) កំពុង​រង​ទុក្ខ​។

​ពួកគាត់​បាន​អង្វរ​ស្នើសុំ​ដល់​សម្ដេច​តេជោ​ហ៊ុន​សែន​និងស​ម្ដេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុនរ៉ានី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដល់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ពិសេស​ឯកឧត្តម​អភិបាលខេត្ត មេត្តា​ប្រគល់​ដីស្រែ​ចំនួន​ជិត​២០០ ហិកតា​ដែល​តុលាការ​បាន​ហាមឃាត់​និង​ចេញ​ដី​ការរក្សារ​ការពារ​មិន​អោយ​ពួកគាត់​ធ្វើស្រែ​បន្ត ខណៈ​ដីស្រែ​នោះ​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ មកហើយ​នោះ​។​

​សមត្តកិច្ច​បាន​ចាប់ត្រាក់ទ័​រពួក​គាត់​ចំនួន​៣​គ្រឿង​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​មិន​អោយ​ពួកគាត់​មាន​លទ្ធភាព​ធ្វើ​ស្រែ​បាន​និង​ហាម​មិនអោយ​ពួកគាត់​ទៅ​រស់នៅ​លើ​ដី​នោះ​ទៀត​ផង​ខណៈដី​នោះ ពួកគាត់​បាន​សង់ផ្ទះរ​ស់​នៅលើ​ដី​នោះ​ជាង​១០​ឆ្នាំ​មកហើយ​។​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ប្រាប់ថា​៖​មាន​តែ​សម្ដេច​ទាំង​ទ្វេ​ទេ​ដែល​អាច​អន្តរាគមន៍​ជួយ​ពួកគាត់​បាន​បង្កបង្កើន​ផល​លើ​ដី​របស់​ពួកគាត់​វិញ ព្រោះ​ជិត​ផុត​រដូវ​ធ្វើស្រែ​ប្រាំង​ហើយ ម្យ៉ាងទៀត​ដី​គេ​នៅ​ជុំវិញ​ពួកគាត់​គេ​នប​ធ្វើ​ស្ទើរ​រួចរាល់​អស់ហើយ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ