សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​ក្រុង​ធ្វើ​បុណ្យ​អភិ​សេក​៖ រូប​សំណាក​ព្រះ​នាង​គ​ង្ហី​ង​ថ្មី​ដែល​ធំ​ជាង​មុន​

​អភិបាល​ក្រុង​ធ្វើ​បុណ្យ​អភិ​សេក​៖ រូប​សំណាក​ព្រះ​នាង​គ​ង្ហី​ង​ថ្មី​ដែល​ធំ​ជាង​មុន​

ភ្នំពេញ ៖ នា​រសៀល​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ រូប​សំណាក​ព្រះ​នាង​គ​ង្ហី​ង​ថ្មី​ដែល​ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើ​ពិធី​អភិសេក​ជា​ផ្លូវការ​ក្រោម​អធិបតី លោក ឃួ​ង ស្រេង អភិបាល​រាជធានី ភ្នំពេញ និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​មួយ ចំនួន​ទៀត​។

​ប្រជាពលរដ្ឋ​និយាយថា​រូបសំណាក​នាង​គ​ង្ហី​ង ត្រូវបាន​ផ្លាស់ប្តូ​ទីតាំង​ពីរ​បី​ដង​ហើយ​អាឡុវ​បរហែល​ជា​បញ្ចប់​ជាស្ថា​ពរ​ហើយ ទើបបាន​ធ្វើ​បុណ្យ​យក​ហុងស៊ុង​ចឹង​នោះ​។​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ចរ​ក៏​ដូចជា​ការកកស្ទះ​ចរាច​រណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អោយ​មាន​ការស្ថាបនា ស្ពាន​អាកាស​ថ្មើជើង​នៅត្រង់​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង ។​ប៉ុន្តែ​ក្រោយពី​ការសាងសង់​ស្ពាន​ថ្មើរជើង​នេះ បានធ្វើអោយ​រូបសំណាក់​នាង​គ​ង្ហី​ង​ទាប​ជាង​តួ​ស្ពាន​ទើប រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​អោយ​មាន​ការកែសម្រួល​ឡើងវិញ ទាំង ពី​កំពស់​និង​ទីតាំង សំដៅ​ធ្វើ​យ៉ាងណា ទាំង​រូបសំណាក​នាង​គ​ង្ហី​ង​និង​ស្ពាន​អាកាស​ថ្មើជើង​ត្រូវតែលេច​ឡើង​ជាមួយ​និង​សោ​ភណ្ឌ​ភាពស្រស់ស្អាត និង​ការ​គិតពី​បញ្ហា​លំហូរ​ចរាចរណ៍​ផងដែរ ធ្វើយ៉ាងណា​កុំអោយ​មាន​ការកកស្ទះ ព្រោះថា រង្វង់​មូល​នាង​គ​ង្ហី​ង​នេះ​ធ្លាប់​ត្រូវបាន​កែសម្រូល​ចរាចរណ៍​ជាច្រើនលើក​រួចមកហើយ​។​

​លោក ពៅ ម៉េង​ហៃ អនុប្រធាន​មន្ទីរ​សា​ធារ ណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យដឹងថា រូបសំណាក​នាង​គ​ង្ហី​ង​ដែល​បាន​ស្ថាបនា​ឡើង​ថ្មី មាន​លក្ខណៈ​ធំ​ជាង ថ្មី​ជាង​មុន ដោយ​មាន​កំពស់​៧​ម៉ែត្រ​៤៧ បាត​ក្រោម​៦ ម៉ែត្រ បាត​ក្រោម​ដល់​រូប​ក្រពើ​កំពស់​២​ម៉ែត្រ​៦១ ។ រូបសំណាក​នាង​គ​ង្ហី​ង ត្រូវបាន​សាងសង់​ឡើង​ពី​ថ្មភក់ នាំមក​ពី​ខេត្ត​ព្រះវិហារ ដោយ​ចាប់ផ្តើម​សាងសង់​ពី​ខែ​មេសា​ហើយ​បាន​បញ្ចប់​នៅ​តែ​តុលា ២០១៩ ។​

Filed in: ព័ត៌មានជាតិ