សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ធនាគារ​និង​ថៅកែ​ស្រូវ​អង្ករ​កំពុង​រក់​វិធី​ដោះស្រាយ​រឿង​ថ្លៃ​ស្រូវ​អង្ករ​ពេល​ប្រមូល​ផល​បាន​!

​មេ​ធនាគារ​និង​ថៅកែ​ស្រូវ​អង្ករ​កំពុង​រក់​វិធី​ដោះស្រាយ​រឿង​ថ្លៃ​ស្រូវ​អង្ករ​ពេល​ប្រមូល​ផល​បាន​!

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​អង្ករ​កម្ពុជា​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ។​

​មាន​បញ្ហា​ធំៗ​ចំនួន​៤ ចំនុច ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​រួម​គ្នា​នា​ពេល​នេះ​រួមមាន ផល​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា នៅពេល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​។ បញ្ហា​ទីផ្សារ​ស្រូវ និង ការប្រមូលទិញ​ស្រូវ​នា​ពេលបច្ចុប្បន្ន និង អនាគត​។ ការផ្គត់ផ្គង់​ភ្លើង​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ និង ផល​នៃ​គម្រោង​វិនិយោគ ឃ្លាំង និង ឡត៍​សម្ងួត​របស់​ចិន​ផង​ដែរ​។​

​លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បានឲ្យដឹងថា ភាគី​ទាំងពីរ​បាន​គិតគូ​អំពី​ផល​ដែល​ទទួល​បាន​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន និង​កម្ពុជា កូរ៉េ នា​ពេល​ខាង​មុខ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ​តែម្តង​។​អ្វី​ដែល​ជា​បញ្ហា​ចោទ​នាពេលនេះ​គឺ​គុណភាព​ស្រូវ​ដែល​កសិករ​ផលិត​បាន​មាន​កម្រិត​ទាប​ជាង​មុន​ពោល​គឺ​គ្រាប់​អង្ករដើម​ដែល​ផលិត​បាន​មាន​បរិមាណ​ទទួលបាន​តិច​ជាង​មុន​នៅ​តំបន់​មួយចំនួន និង​មួយទៀត​សម្រាប់​អង្ករ​ក្រអូប​ដែល​កសិករ​ផលិត​បាន​ដែរ​នោះ នៅ​តំបន់​ខ្លះ​ក៏​បាន​ប្រែ​ក្លាយទៅជា​អង្ករ​ផ្សេង​ទៅវិញ ដោយសារ​តែ​បញ្ហា​ពូជ​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ នៅពេល​អនាគត​ពិត​ណាស់​តម្លៃ​ស្រូវ​កម្ពុជា​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​នៅក្នុង​ទីផ្សារ​។​

​ឯ ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​បានឲ្យដឹង ថា ការជជែក​រក​ដំណោះស្រាយ​នេះ គឺ​ចង់​ឲ្យ​អង្ករ​កម្ពុជា​ល្បីល្បាញ​ឡើងវិញ ខណៈ​នៅ​ឆ្នាំនេះ​អង្ករ​របស់​កម្ពុជា​បាត់បង់​ម្ចាស់​ជ័យលាភី​លេខ​១ ខណៈ​សំពៀត​តម្លៃ​ទីផ្សារ​ពិភពលោក​ក៏​កំពុង​ប្រកួតប្រជែង​ខ្លាំង​។​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ឧកញ៉ា សុង សារ៉ន កាលពី​ថ្ងៃ​ទី ២៨ វិច្ឆិកា​នេះ បាន​លើកឡើង​នៅក្នុង​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា លោក «​សោកស្តាយ​» ដល់​កសិករ ដោយសារ​តែ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ឆ្នាំ​នេះ​។​

​លោក​ស​សេរ​នេះ​ថា «​ខ្ញុំ​មាន​ការសោកស្តាយ​ដល់​កសិករ និង រោង​ម៉ាស៊ីនកិនស្រូវ ដោយសារ​តម្លៃ​ស្រូវ​ផ្ការ​រំដួល​មាន​ភាព​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំមុន ព្រោះ​តម្លៃ​អង្ករ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការប្រែប្រួល​ចុះ​តម្លៃ​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយខែ​នេះ ធ្វើឲ្យ​ប្រទេស​នាំ​ចូល​មួយចំនួន​ពន្យា​រ​ពេល​ទិញ​អង្ករ ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ស្រូវ​ប្រភេទ​ផ្ការំដួល​» ។​

​ឧកញ៉ា​បាន​ស្នើសុំ​ឲ្យ​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​បន្ត​ទិញស្រូវ ហើយ​ស្នើសុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍ជនប​ទ និង ធនាគារ​ពាណិជ្ជ​ធ្វើការ​ទម្លាក់​ថវិកា​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ និង សហគមន៍​កសិកម្ម​ដើម្បី​ទិញ​ស្រូវ​ស្តុក​ទុក ។​លោក​ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​ត្រូវការ​ថវិកា​យ៉ាងតិច ២០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​បងប្អូន​ពូ​មីង​កសិករ »​។​

​ប៉ុន្តែ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​អះអាង​ថា ប្រាក់​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​ពី​រដ្ឋាភិបាល​ទាំង​ប៉ុន្មាន សម្រាប់​ផ្តល់​ជា​កម្ចី​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​គឺ​ពេលនេះ​បាន​បញ្ចេញ​ស្ទើតែ​អស់​ហើយ​ប្រមាណ ៩៥​ភាគរយ នៃ​ទឹកប្រាក់​សរុប ៥០​លាន​ដុល្លារ​។​លោក​កៅ​ថាច់​សង្ឃឹមថា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ន​នឹង​មាន​ការចរចារ​ទៅលើ​ប្រព័ន្ធ​កូតា​បន្ថែមទៀត​ក្រៅពីរ​បាំង​ពន្ធគយ​។​

​របាយការណ៍​ក្រសួង​កសិកម្ម ក្នុង​រយៈពេល ៩​ខែ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ ៤០​ម៉ឺន​តោន កើនឡើង​ប្រមាណ​តែ​ជាង ២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ ប្រទេស​ចិន​ឈរ​ក្នុង​លំដាប់​កំពូល​តារាង​ក្នុង​បរិមាណ​នាំចេញ ១៦​ម៉ឺន​តោន ខណៈ​អឺរ៉ុប មាន​ជាង ១៣,៦ ម៉ឺន​តោន ស្មើ និង ប្រទេស​អាស៊ាន មាន​ប្រមាណ ៥,៣ ម៉ឺន​តោន​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ នា​ពេល​ថ្មីៗ​នេះ បាន​សម្រេច​ដាក់​ចេញ​នូវ​កញ្ចប់​ថវិកា​ប្រមាណ​៧០ ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រមាណ​ជាង ២.៣០០ លាន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​ថ្លៃ​ស្រូវ ខណៈ​ដែល​ការ​ច្រូតកាត់​ប្រចាំឆ្នាំ ត្រូវបាន​គេ​មើលឃើញថា នឹង​មាន​ជន់​ជោរ​ទីផ្សារ​នៅក្នុង​ខែ​នេះ​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយសា​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​នៅថ្ងៃនេះ​។​

​លោក វិឆ័យ ភោជណា​គីត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង បានឲ្យដឹងថា កិច្ចប្រជុំ​ចុងក្រោយ​នៃ​អនុគណៈកម្មាធិការ គោលនយោបាយ និង​ការគ្រប់គ្រង ស្រូវ​អង្ករ​ជាតិ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ គឺ​លោក ជូ​រិន ឡាក់​សា​ណា វិស្សុត បាន​អនុម័ត​លើ​គម្រោង​ទ្រទ្រង់​ថ្លៃ​ស្រូវ​នេះ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៧០ ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រមាណ ជាង ២.៣០០ លាន​ដុល្លារ​អាមេរិក​។​កម្មវិធី​គម្រោង​កម្ចី​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ ខណៈ​ដែល​គណៈកម្មាធិកា​រគោល​នយោបាយ​ស្រូវ​អង្ករ​ជាតិ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ បានអនុម័ត​ជា​គោលការណ៍​រួចហើយ​៕

Filed in: ព័ត៌មានជាតិ