សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កំលាំង​ស្នាក់ការ​សន្តិសុខ​៥៦៨ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទ​ប្រើប្រាស់ ចែកចាយ និង​ជួញដូ​រគ្រឿង​ញឿន

កំលាំង​ស្នាក់ការ​សន្តិសុខ​៥៦៨ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទ​ប្រើប្រាស់ ចែកចាយ និង​ជួញដូ​រគ្រឿង​ញឿន

​ខេត្ត​បន្ទាយមានជ័យ ៖ កាល​វេលា​ម៉ោង​១៦​និង​00​នាទី  ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៦ កំលាំង​ស្នាក់ការ​សន្តិសុខ​៥៦៨ នៃ​បញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ចំនួន ៥ នាក់​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក សេ សុ​ភក្ត្រា មេញ្ជា​ការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត និង​ជា​ប្រធាន​ស្នាក់ការ​រង​សន្តិសុខ​៥៦៨ បាន​ចេញ​ល្បាត ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត បាន​ឃាត់ខ្លួន​ជន​សង្សា័យ ចំនួន​៣​នាក់ ករណី​ប្រើប្រាស់ ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​នេះ នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​ឡាក់​គី ស្ថិតនៅក្នុង​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ  ​ដោយ​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​ថង់​តូច និង​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៣​នាក់​មាន​គ្រឿងញៀន​នៅក្នុង​ខ្លួន​រៀងៗ​ខ្លួន ។ ហើយ​បាន​បញ្ជូន​មក​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើ​ការសាកសួរ ។​

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងក​ង​រាជ​អាវុហ​ត្តខេ​ត្ត ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន បានអោយដឹងថា ជនសង្ស័យ​មាន ទី​១/​មានឈ្មោះ ឡេង ប៊ុនធឿង (​ហៅ​តយ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ២/​ឈ្មោះ នឿន ខូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​នៅ​មណ្ឌល​៨ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៣/​ឈ្មោះ ម៉ិច ប៉ុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ។​

​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង បានអោយដឹង​ទៀត​ថា ក្រោយពី​សមត្ថកិច្ច​សួរចម្លើយ​រួច ជនសង្ស័យ​ទាំង​០៣​នាក់​បាន​ឆ្លើយ សារភាពថា ពួកគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន យកមក​ប្រើប្រាស់​ផង និង​ចែកចាយ លក់​បន្ត​ពិតប្រាកដ​មែន​។
​បច្ទុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដាក់​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕

 

 

IMG-20160813-WA0017 IMG-20160813-WA0020

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ