សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលារ​ការឃុំខ្លួន​អ្នកបើកបរ​បុក​នគរ​បាល​ចរាចរ​ខេត្តកណ្តាល​នៅ​គុក​បន្ទាប់​ពី​ចូល​សារភាព​

តុលារ​ការឃុំខ្លួន​អ្នកបើកបរ​បុក​នគរ​បាល​ចរាចរ​ខេត្តកណ្តាល​នៅ​គុក​បន្ទាប់​ពី​ចូល​សារភាព​

​កណ្តាល​៖ លោក ហួត ហ៊ាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្ត​កណ្តាល សម្រេច​ឃុំខ្លួន​ជនបង្ក​ដែល​បើក​រថយន្ត​បំបុក លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង មន្ត្រី​នគរបាល​ចរាច​រណ៍​កំពុង​បញ្ជា​ចរាចរណ៍​ការពារ ក្បួន​ថ្នាក់ដឹកនាំ​ឆ្លងកាត់ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា នេះ ។

​ប្រភព​ពី​នគរបាល​ខេត្ត​កណ្តាល​ឲ្យដឹងថា​៖​អ្នកបើកបរ​រថយន្ត​បុក​មន្ដ្រី​នគរបាល​ចរាច​រណ៍​ន​ឈ្មោះ សំ​ណាន សំណាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ត្រូវបាន​បងស្រី​នាំខ្លួន​យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដើម្បី​ទទួល​ទោស​តាម​ផ្លូវច្បាប់ ក្រោយ​បើករថយន្ដ​បុក​មន្ដ្រីនគរបាល​ម្នាក់​បណ្ដាលឲ្យ​រងរបួស​។​

​លោក អនុសេនីយ៍ឯក ទូច សៅ​ហេង ជនរងគ្រោះ​ក្នុង​ពេល​បំពេញ​ភារកិច្ច​រហូតរ​បួស​បាក់ជើង​ទាំងសងខាង បាក់ឆ្អឹង​ចង្កេះ និង​ស្រាំ​លលាដ៍ កកឈាម​ក្នុង​ខួរក្បាល​ទទួលបាន ការអញ្ជើញ​មក​សាកសួរ​សុខទុក្ខ ដោយ​ផ្ទាល់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បន្ទប់​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្នុង​គ្រា​ដែល​សម្តេច កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​កតញ្ញូ​បំផុត គឺ​មើលថែទាំ​អ្នក​ម្តាយ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​ស្រាប់ “​។​

​សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ហូរ ស្ថិតក្នុង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល រថយន្ត​តា​កូម៉ា​មួយ​គ្រឿង​បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​បំបុក មន្ត្រី​នគរបាល​ចរាច​រណ៍​ខេត្តកណ្តាល​ម្នាក់ កំពុង​ឈរ​បញ្ជា​ចរាចរណ៍​លើ​ដងផ្លូវ បណ្តាលឲ្យ​រងរបួ​សបា​ក់ជើង​ទាំងសងខាង និង​បាក់ឆ្អឹង​ក​ង្កេះ ស្រាំ​លលា​ដ៏ កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ក្រោយ​មាន​ហេតុការណ៍​កើតឡើង ជន​បង្ក​បាន​ព្យាយាម​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​រួច​គេចខ្លួនបាត់​។​មន្ត្រី​នគរបាល​ចរាច​រណ៍​ដែល​ត្រូវ​រថយន្ត​បើក​បុក​ពេល​បំពេញ​ការងារ​នោះ​ឈ្មោះ ទូច សៅ​ហេង មាន​តួនាទី​ជា នាយរង​ផ្នែក មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក​។​

​ចំណែក​ឯ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា តា​កូម៉ា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2S-3669 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​រត់គេចខ្លួន​។​

​លោក ឆេង សំអឿន នាយការិយាល័យ​ចរាចរណ៍​ជើងគោក បានឲ្យដឹងថា លោក​ទូក សៅ​ហេង និង​មន្ត្រី​នគរបាល​ចរាច​រណ៍​៥​រូប​ទៀត ត្រូវ​បាន​ចាត់​ឲ្យ​ឈរជើង​នៅ​គោលដៅ​ស្តុប​ស្ពាន​ព្រែក​ហូរ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ដើម្បី សម្រួល​ចរាចរណ៍​នៅ​ទីនោះ​។​

Filed in: ព័ត៌មានជាតិ