សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលារ​ការដោះលែង​លោក​គង់​រ៉ៃ​យ៉ា​បណ្តោះអាសន្ន​!

​តុលារ​ការដោះលែង​លោក​គង់​រ៉ៃ​យ៉ា​បណ្តោះអាសន្ន​!

ភ្នំពេញ​៖ លោក គង់ រ៉ៃ​យ៉ា​ដែល​ជាប់ចោទ​រឿង​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ព័ណ៌​ខ្មៅ និង​សថាប​ង្ក​ការញុះ​ឲ្យមាន​ចល្លា​រចល​ញង់​ត្រូវបាន​លោក​ស្រី អ៊ុក​រ៉េ​តគ​ន្ធា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ប្រកាស​សាលក្រម​ដោយ​សម្រេច អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​តាម​ការស្នើរសុំ​ជា​បណ្តោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិការ ឆ្នាំ​២០១៩​នេះ​។ ប៉ុន្តែ​សាលក្រម​ដដែល​នោះ ក៏​បាន​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​ចូលខ្លួន​មក​កាន់​តុលាការ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ជំនុំជម្រះ​លើ​អង្គសេចក្តី​។

​សូម​រំលឹក​ថា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឯក ប៉ូ​លី​ហ្វីល កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ គង់ រ៉ៃ​យ៉ា ក្រោម​ការចោទប្រកាន់​ពាក់ព័ន្ធ នឹង​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​យុវជន គង់ រ៉ៃ​យ៉ា និង​បក្ខពួក ៣​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពួកគេ​បាន​បោះពុម្ព​ទ្រឹស្ដី​របស់ លោក​បណ្ឌិត កែម ឡី នៅលើ​អាវយឺត​ព័ណ៌​ខ្មៅ និង​ស ដែល​សមត្ថកិច្ច​សង្ស័យ​ថា មាន​ខ្លឹមសារ​ញុះញង់​ឲ្យមាន​កំហឹង​ឈឺចាប់ ដើម្បី​បំផុសបំផុល​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ សមត្ថកិច្ច​បាន​សម្រេច​ឲ្យ​មនុស្ស​៣​នាក់ ទៅផ្ទះ​វិញ​ដោយ​ទុក​តែ​ឈ្មោះ គង់ រ៉ៃ​យ៉ា ម្នាក់​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ​។​

​លោក​គង់​រី​យ៉ា​ដែល​គេ​ចាត់តុកថា​ជា​អ្នក​កែម​ឡី​និយម ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​រយៈពេល​១៨​ខែ ម្តង​រួចមកហើយ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ ដោយ​ចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារ​តែ​យុវជន​នេះ បានប្រកាសឲ្យ​មហាជន​ចូលរួម​ធ្វើ​បដិវត្តន៍​ពណ៌ តាម​បណ្ដាញ​សង្គម Facebook ជាមួយនឹង​រូប​គេ កាលពី​ឆ្នាំ​២០១៥​។​លោក គង់ រ៉ៃ​យ៉ាង សរសេរថា​៖ «​តើ​មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណា​មួយ​នៅពេល​ខាងមុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»៕

Filed in: ព័ត៌មានជាតិ